គួរឲ្យស្រណោះ! ក្មេងស្រីអាយុ ៥ឆ្នាំ ដឹកដៃឪពុកពិការភ្នែក ទៅធ្វើការរាល់ថ្ងៃ (មានវីដេអូ)

ហ្វីលីពីន៖ កាលពីពេលថ្មីៗនេះ វីដេអូឃ្លីបដ៏គួរឲ្យស្រណោះមួយខ្សែ ដែលបង្ហាញឲ្យឃើញ ក្មេងស្រីអាយុ ៥ឆ្នាំម្នាក់ ដឹកដៃឪពុកពិការភ្នែករបស់នាង ទៅធ្វើការរាល់ថ្ងៃ ត្រូវបានគេបង្ហោះ និងចែកចាយ ពាសពេញបណ្តាញអ៊ីនធឺណែត ហើយបានធ្វើឲ្យ មនុស្សជាច្រើន មានការភ្ញាក់ផ្អើល និងរំជួលចិត្ត ដោយសារតែ សកម្មភាពដ៏កត្តញ្ញូរបស់នាងផងដែរ។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ឪពុកក្មេងស្រីរូបនោះ មានឈ្មោះថា Nelson Pepe ឬឈ្មោះហៅក្រៅថា Dodong គឺជាកម្មករធ្វើការ នៅឯចំការដូងមួយកន្លែង ក្នុងប្រទេសហ្វីលីពីន។ ក្នុងមួយថ្ងៃ គាត់អាចរកចំណូលបាន ប្រមាណជា ៩ដុល្លារអាមេរិក ដោយត្រូវឡើងដើមដូងជាង ៦០ដើមឯណោះ។ ទោះបីជាយ៉ាងណា កូនស្រីវ័យក្មេងរបស់គាត់ មានឈ្មោះថា Jenny រូបនេះ សប្បាយរីករាយ នឹងដឹកដៃគាត់ ដើរទៅចំការជារៀងរាល់ថ្ងៃ ដោយប្រើប្រាស់ដំបងឈើមួយដើម។

បើតាមខ្សែវីដេអូឃ្លីប ដែលបានថតដោយ អ្នកស្រី Rhuby Capunes និងបង្ហោះ ទៅលើទំព័រហ្វេសប៊ុក របស់អ្នកស្រី កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៦ កន្លងទៅនេះ បានទាក់ទាញមនុស្សឲ្យចុចមើល រហូតដល់ទៅ ជាង២លានដងឯណោះ។ វីដេអូនោះដែរ ក៏បានបង្ហាញឲ្យឃើញ Jenny ប្រើដំបងឈើមួយដើម ដឹកឪពុកគេ ដើរដោយជើងទទេ ទៅកាន់ចំការ និងឲ្យទឹកទៅគាត់ហូប មុននឹងចាប់ផ្តើមធ្វើការ ទៀតផង។

គួរបញ្ជាក់ផងដែរថា បន្ទាប់ពីខ្សែវីដេអូមួយនេះ ទទួលបានការចាប់អារម្មណ៍ ពីមនុស្សជាច្រើនរួចមក អង្គការមិនមែនរដ្ឋាភិបាល ABS-CBN Foundation ក្នុងប្រទេសហ្វីលីពីន ក៏បានទៅជួបលោក Pepe និង Jenny ផ្ទាល់តែម្តង ហើយពួកគេសង្ឃឹមថា នឹងអាចផ្លាស់ទីលំនៅ ឲ្យក្រុមគ្រួសារមួយនេះ ទៅកាន់ទីកន្លែង ដែលមានសុវត្ថិភាពជាងនេះ៕

សូមទស្សនាវីដេអូខាងក្រោម៖

ប្រភព ៖

កំណត់ហេតុខ្មែរឡូត

ទាក់ទងនឹងរឿងស្រលាញ់ និងយកចិត្តទុកដាក់ រវាងឪពុកកូនស្រដៀងគ្នានេះដែរ កាលពីពេលថ្មីៗនេះ ត្រូវបានបង្ហោះ និងចែកចាយ នៅលើបណ្តាញអ៊ីនធឺណែត។

បើតាមខ្សែវីដេអូ បានបង្ហាញឲ្យឃើញ បុរសជាឪពុក ស្លៀកខោខ្លី និងពាក់ស្បែកជើងផ្ទាត់ ឈរបីកូនប្រុស ពេញវ័យម្នាក់ ដែលមានបញ្ហាសាច់ដុំ ខណៈមេឃកំពុងភ្លៀង ព្រោះតែចង់ឲ្យកូនប្រុស បានប៉ះផ្ទាល់ ជាមួយនឹង ទឹកភ្លៀង។ ជាមួយគ្នានេះដែរ បុរសជាកូនប្រុស បានញញឹមពេញចិត្ត យ៉ាងខ្លាំង ដោយសារទឹកភ្លៀង បានធ្លាក់ចុះមក ប៉ះជាមួយនឹង ស្បែករបស់គាត់។ ចំនែកឯ បុរសជាឪពុកវិញ ក៏បានសើចសប្បាយ ផងដែរ។

ទោះបីជាយ៉ាងណាក៏ដោយ ចំពោះទីតាំង និងពេលវេលា នៃសកម្មភាព ដ៏គួរឲ្យរំភើប រវាងឪពុក និងកូនប្រុស ទាំង២នាក់នោះ មិនត្រូវបានគេដឹងឡើយ ខណៈវីដេអូ ត្រូវបានបង្ហោះ ទៅលើគេហទំព័រ YouTube កាលពីថ្ងៃសៅរ៍ ទី២៣ ខែមករា ឆ្នាំ២០១៦ កន្លងទៅនេះ ក្រោមចំណងជើងថា “Dad being Dad”។

យ៉ាងណាមិញ ខ្សែវីដេអូនោះ បានទាក់ទាញ អ្នកនិយមប្រើប្រាស់អ៊ីនធឺណែត ជាច្រើន ចូលទៅទស្សនា ហើយពួកគេ ក៏បានកោតសរសើរ ចំពោះបុរសជាឪពុក ផងដែរ ដោយសារតែ សេចក្តីស្រលាញ់ និងអាណិត ចំពោះកូនប្រុសពិការ រូបនោះ៕

សូមទស្សនាទិដ្ឋភាព ដ៏គួរឲ្យរំភើបនោះ ទាំងអស់គ្នា៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត