អេ​ឡិច​ហ្សូ​រ៉ា សម្រេចចិត្ត​ផ្អាក​ពី​សិល្បៈ​មួយរយៈ ព្រោះ​…

6 Videos


តារាមានត្រេមុខដូចកូនកាត់បរទេសលោក ចន អេឡិចហ្សូរ៉ា គឺជាតារាបង្ហាញម៉ូដ និង ជាតារាសម្តែងមួយរូបដែលកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ប្រិយមិត្តទស្សនិកជន ដោយសារការសម្តែងរបស់លោកគឺខុសពីតារាសម្តែងដទៃ លោកមានចរិតលក្ខណៈដូចជាពួកបរទេស ដូច្នេះទើបលោកតែងតែធ្វើឲ្យមហាជនយល់ច្រឡំថាលោកជាកូនកាត់បរទេស ។

P9

ទាក់ទងនឹងរឿងដែលគេតែងតែយល់ច្រឡំនេះដែរ លោក ចន អេឡិចហ្សូរ៉ា ក៏បានបកស្រាយប្រាប់ដែរថា ពិតណាស់លោកតែងតែមានទម្លាប់រស់នៅ និង ស្លៀកសម្លៀកបំពាក់ដូចជាពួកបរទេសអ៊ីចឹង ព្រោះលោកចូលចិត្តការតុបតែងបែបនេះ។ លោកបន្តទៀតថា លោកស្រឡាញ់ការរស់នៅបែបលោកខាងលិច មិនស្មុគស្មាញ មិនគិតច្រើន បើគិតចង់ធ្វើគឺមិនទុកយូរ ហើយចំណាយពេលសោយសុខនឹងអ្វីដែលខ្លួនមាន តួយ៉ាងដូចជារូបលោកតែងតែស្រឡាញ់ការធ្វើដំណើរកម្សាន្តម្នាក់ឯង ដោយមិនខ្វល់ខ្វាយអ្វីច្រើនឡើយ ។

អេ​ឡិច​ហ្សូ​រ៉ា សម្រេចចិត្ត​ផ្អាក​ពី​សិល្បៈ​មួយរយៈ ព្រោះ​…

បន្ថែមពីនេះលោកក៏បានព្រលយពាក្យផងដែរថា លោកនឹងសម្រាកពីសិល្បៈមួយរយៈ ដោយលោកចង់ចេញទៅឈ្វេងយល់ពីពិភពខាងក្រៅឲ្យបានច្រើនជាងនេះ ព្រមទាំងស្វែងរកអ្វីៗដែលថ្មីសម្រាប់ទស្សនិកជន ប៉ុន្តែលោក អេឡិចហ្សូរ៉ា មិនបានបញ្ជាក់ប្រាប់ច្បាស់លាស់ទេថា លោកនឹងចាកចេញទៅណា ហើយនៅពេលណាឡើយ គ្រាន់តែលោកបង្ហើបប្រាប់ថាក្នុងកំលុងខែកក្កដានេះ ហើយតារាសម្តែងដែលមានត្រេមុខដូចកូនកាត់រូបនេះក៏បានឆ្លៀតប្រាប់ជាចុងក្រោយថា លោកស្រឡាញ់សិល្បៈ តែលោកក៏មិនបោះបង់ឱកាសល្អផ្សេងៗក្នុងឆាកជីវិតឡើយ ៕ សាកល

អេ​ឡិច​ហ្សូ​រ៉ា សម្រេចចិត្ត​ផ្អាក​ពី​សិល្បៈ​មួយរយៈ ព្រោះ​…
អេ​ឡិច​ហ្សូ​រ៉ា សម្រេចចិត្ត​ផ្អាក​ពី​សិល្បៈ​មួយរយៈ ព្រោះ​…
អេ​ឡិច​ហ្សូ​រ៉ា សម្រេចចិត្ត​ផ្អាក​ពី​សិល្បៈ​មួយរយៈ ព្រោះ​…
អេ​ឡិច​ហ្សូ​រ៉ា សម្រេចចិត្ត​ផ្អាក​ពី​សិល្បៈ​មួយរយៈ ព្រោះ​…
អេ​ឡិច​ហ្សូ​រ៉ា សម្រេចចិត្ត​ផ្អាក​ពី​សិល្បៈ​មួយរយៈ ព្រោះ​…
អេ​ឡិច​ហ្សូ​រ៉ា សម្រេចចិត្ត​ផ្អាក​ពី​សិល្បៈ​មួយរយៈ ព្រោះ​…

ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត