កីឡាប៉េតង់ កាន់​តែ​យក​ចិត្ត​ទុក​ដាក់​បណ្ដុះ​ថ្នាល សម្រាប់​ត្រៀម SEA Games 2023

(ភ្នំពេញ)៖ ដើម្បីគោរពតាមផែនការមេឆ្ពោះទៅ SEA Games ឆ្នាំ២០២៣ សហព័ន្ធកីឡាប៉ូល និងប៉េតង់កម្ពុជា បានបង្កើនការបណ្ដុះបណ្ដាលថ្នាលយុវជនកាន់តែខ្លាំង ដើម្បីជំរុញពួកគេឲ្យមានសមត្ថភាពគ្រប់គ្រាន់ សម្រាប់ត្រៀមប្រកួតប្រជែងដណ្ដើមយកមេដាយជូនជាតិ នាពេលកម្ពុជាធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាប្រចំាតំបន់អាស៊ាន ដែលធ្វើឡើង ២ឆ្នាំម្ដងនេះ។

លោក សូម៉ៃ សុខគា អគ្គលេខាធិការរងសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា បានឲ្យដឹងថា នៅក្នុងឱកាសនៃការប្រមូលផ្ដុំកីឡាប៉េតង់ជម្រើសជាតិហ្វឹកហាត់ សម្រាប់ត្រៀមប្រកួតលើឆាកអន្ដរជាតិផ្សេងៗ សហព័ន្ធក៏បានស្នើក្រសួងអប់រំ ឲ្យមានការប្រមូលថ្នាលជម្រើសជាតិហ្វឹកហាត់ ដើម្បីបង្កើនសមត្ថភាពផងដែរ ក្នុងការសម្រួចទិស SEA Games ឆ្នាំ២០២៣ ដែលនឹងធ្វើឡើងក្នុងប្រទេសកម្ពុជា។ 

លោកបានបញ្ជាក់ថា តាមពិតបច្ចុប្បន្នកម្ពុជាមានធនធានកីឡាករ-កីឡាការិនី ដែលមានសមត្ថភាពខ្ពស់អាចប្រកួតប្រជែងលើឆាកអន្ដរជាតិ និងពិភពលោកបាន ប៉ុន្ដែពួកគេមិនទាន់ច្បាស់ថាអាចប្រកួតប្រកួតស៊ីហ្គេមនោះទេ ព្រោះនៅសល់រយៈពេល៧ឆ្នាំទៀត។ ហេតុនេះហើយទើបសហព័ន្ធបង្កើនការយកចិត្តទុកដាក់បណ្ដុះបណ្ដាលថ្នាល សម្រាប់ជំនួសរាមច្បង និងប្រកួតប្រជែងដណ្ដើមកិត្តិយសជូនជាតិនៅថ្ងៃអនាគត។

លោក អ៊ុក យ៉ារី គ្រូបង្វឹកថ្នាលកីឡាប៉េតង់ជម្រើសជាតិ បានលើកឡើងដែរថា ឆ្នាំនេះសហព័ន្ធ បានបង្កើតទម្រង់ហ្វឹកហាត់ថ្មី ដើម្បីផ្ដល់ជំនាញស្ដង់ដារអន្ដរជាតិដល់ថ្នាលយុវជនកម្ពុជា ទើបធ្វើឲ្យពួកគេមានភាពរីកចម្រើនយ៉ាងឆាប់រហ័ស ដើម្បីចូលរួមប្រកួតលើឆាកអន្ដរជាតិ។ ជាពិសេសលោកជឿជាក់ថា ការបណ្ដុះបណ្ដាលចាប់ពីពេលនេះ នឹងឲ្យធ្វើការប្រកួតកីឡា SEA Games ឆ្នាំ២០២៣ ទទួលបានសិទ្ធិល្អជាមិនខាន៕ 

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក  នៅវគ្គផ្តាច់ព្រ័ត្រក្នុងវិញ្ញាសា វាយយកពិន្ទុផ្នែកបុរស ព្រឹតិ្តការណ៍នៃការប្រកួតកីឡាប៉េតង់ជ្រើសរើសជើងឯកអាស៊ីលើកទី ១៩ នាល្ងាច កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៥ នេះ នៅទីលានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជាក្នុងពហុកីឡដ្ឋានជាតិ។

វិញ្ញាសាវាយយកពិន្ទុផ្នែកយុវជន៖ កីឡាករកម្ពុជា មួងទិត្យ ម៉ាណែតចាញ់កីឡាករចិនតៃប៉ិក Panyuting ដោយ១៩ លទ្ធផល១៧ វគ្គផ្តាច់ព្រ័ត្រ ធ្វើឲ្យកីឡាករ មួងទិត្យ ម៉ាណែតទទួលបានមេដាយប្រាក់១គ្រឿង។

កម្ពុជាទទួលបានមេដាយមាស ពី កីឡាករកម្ពុជា សុខ ច័ន្ទមាន, មេដាយប្រាក់១ គ្រឿង ដោយកីឡាករ មួងទិត្យ ម៉ាណែត សំរិទ្ធ៣គ្រឿងក្នុងវិញ្ញាសាវាយយកពិន្ទុ ដោយកីឡាការិនីស្រៀង សុរ៉ាឃឹម ,កីឡាការិនីកម្ពុជា កែ ឡេង និងកីឡាករ ថោង ឈឿង សរុបមកបានមេដាយ៥ គ្រឿង៕ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

កីឡាប៉េតង់ កាន់​តែ​យក​ចិត្ត​ទុក​ដាក់​បណ្ដុះ​ថ្នាល សម្រាប់​ត្រៀម SEA Games 2023

កីឡាប៉េតង់ កាន់​តែ​យក​ចិត្ត​ទុក​ដាក់​បណ្ដុះ​ថ្នាល សម្រាប់​ត្រៀម SEA Games 2023

កីឡាប៉េតង់ កាន់​តែ​យក​ចិត្ត​ទុក​ដាក់​បណ្ដុះ​ថ្នាល សម្រាប់​ត្រៀម SEA Games 2023