ពិភព​លោក​ទៅ​ជា​យ៉ាង​ណា​នៅ​ឆ្នាំ​ ២០៣៦?

ទស្សនាវដ្ដី Discover Magazine បានចេញផ្សាយការសិក្សាថ្មីមួយ ដែលសាកសួរយុវជនអាមេរិកចំនួន ២០៨៨ នាក់ ឲ្យពួកគេទស្សន៍ទាយពីអនាគតរបស់ពិភពលោកនៅឆ្នាំ ២០៣៦ ហើយសំនួរដែលសាកសួរភាគច្រើនទាក់ទងនឹងបច្ចេកវិទ្យា។

ខាងក្រោមជាការឆ្លើយតបរបស់ពួកគេ៖

-ភីហ្សានឹងដឹកជញ្ជូនដោយ Drone (៦៦%)

ពិភព​លោក​ទៅ​ជា​យ៉ាង​ណា​នៅ​ឆ្នាំ​ ២០៣៦?

បច្ចុប្បន្ននេះ Amazon និង Google បានបង្កើត Drone ដ៏អស្ចារ្យដែលអាចដឹកជញ្ជូនកញ្ចប់ទំនិញបាន ប៉ុន្តែច្បាប់ចែងដោយរដ្ឋាភិបាលអាមេរិកថ្មីៗនេះ កំណត់ថាការប្រើ Drone សម្រាប់ជំនួញជាអំពើឧក្រិដ្ឋកម្ម។ យ៉ាងណាក្ដីគេនឹងបង្កើតច្បាប់ថ្មីដែលអនុញ្ញាតឲ្យប្រើ Drone ជាលក្ខណៈពាណិជ្ជកម្មបាន។

-រថយន្តបើកដោយគ្មានមនុស្សបញ្ជានឹងចរាចរពេញផ្លូវ (៦០%)

ពិភព​លោក​ទៅ​ជា​យ៉ាង​ណា​នៅ​ឆ្នាំ​ ២០៣៦?

ក្រុមហ៊ុនធំៗរួមមាន Google, Uber, Apple, Tesla និង Baidu របស់ចិនកំពុងប្រកួតប្រជែងគ្នាផលិត រថយន្តបើកទៅមុខដោយខ្លួនឯងដ៏ល្អឥតខ្ចោះមួយ។ តាមរបាយការមួយរបស់ Business Insider Intelligence បានប៉ាន់ស្មានថាត្រឹម ២០២០ នឹងមានឡានបើកដោយខ្លួនឯង ចំនួន ១០ លានគ្រឿងចរាចរលើដងវិថី។

-ឧបករណ៍អេឡិចត្រូនិកនឹងបង្កប់លើរាងកាយមនុស្ស (៤៩%)

ពិភព​លោក​ទៅ​ជា​យ៉ាង​ណា​នៅ​ឆ្នាំ​ ២០៣៦?

ការបង្កប់ដុំ microchip ក្រោមស្បែក ឬវិធីសាស្ត្រផ្សេងទៀតនឹងលេចជារូបរាងឡើង ដែលវាជាវិធីមួយជួយឲ្យមនុស្សកាន់តែឆ្លាត និង រីករាយជាងមុន។

-នឹងលែងចាយលុយក្រដាស (៦៩%)

ពិភព​លោក​ទៅ​ជា​យ៉ាង​ណា​នៅ​ឆ្នាំ​ ២០៣៦?

បច្ចុប្បន្នមានយុវវ័យកាន់តែច្រើនបានប្រើប្រាស់ប្រព័ន្ធទូទាត់សាច់ប្រាក់បែបទំនើបរបស់ Apple ឬ Samsung ដោយត្រូវការតែទូរសព្ទដើម្បីទូទាត់សាច់ប្រាក់។ ការទូទាត់សាច់ប្រាក់រំពឹងថាកើនឡើង ២១០% ក្នុងឆ្នាំ ២០១៦ នេះ។

-មនុស្សក្លូន (៥២%)

ពិភព​លោក​ទៅ​ជា​យ៉ាង​ណា​នៅ​ឆ្នាំ​ ២០៣៦?

ទល់បច្ចុប្បន្ននេះអ្នកវិទ្យាសាស្ត្រអាចក្លូន (ការចម្លងសរីរាង្គទាំងស្រុងពីអ្វីមួយ) ថនិកសត្វបានដោយជោគជ័យ ប៉ុន្តែគេនៅមិនទាន់អាចក្លូនមនុស្សបាននៅឡើយទេ។ ប៉ុន្តែប៉ុន្មានឆ្នាំខាងមុខទៀតនេះគេរំពឹងថាការក្លូនមនុស្សនឹងអាចកើតមានឡើង។

-សរីរាង្គមនុស្សបង្កើតឡើងដោយម៉ាស៊ីនព្រីន 3D (៥៤%)

ពិភព​លោក​ទៅ​ជា​យ៉ាង​ណា​នៅ​ឆ្នាំ​ ២០៣៦?

អ្នកវិទ្យាសាស្ត្រកំពុងបង្កើតម៉ាស៊ីនព្រីន 3D ដែលប្រើកោសិកាមានជីវិត ធ្វើជាទឹកថ្នាំ ហើយបង្កើតចេញជាសរីរាង្គមួយ។ ការច្នៃប្រឌិតនេះនឹងលែងត្រូវការ ការបរិច្ចាគសរីរាង្គមនុស្សជាបន្ត ដោយសរីរាង្គអាចបង្កើតបានតាមម៉ាស៊ីន ដើម្បីយកប្រើក្នុងការវះកាត់ផ្លាស់ប្ដូរសរីរាង្គ៕

ប្រភេព៖ sabay

  • ពិភព​លោក​ទៅ​ជា​យ៉ាង​ណា​នៅ​ឆ្នាំ​ ២០៣៦?已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/06/28  Category:កំសាន្ត
Tags: