ភ្លៀង​លាយ​ឡំខ្យល់​កន្ត្រាក់ បណ្ដាល​ឲ្យ​ដួលរលំ​បង្គោល​ភ្លើង​៧​ដើម តែ​សំណាងល្អ​មិន​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស​

ភ្លៀង​លាយ​ឡំខ្យល់​កន្ត្រាក់ បណ្ដាល​ឲ្យ​ដួលរលំ​បង្គោល​ភ្លើង​៧​ដើម តែ​សំណាងល្អ​មិន​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស​

ភ្នំពេញ ៖ ​មន្ត្រី​អាជ្ញាធរ​ខណ្ឌ​សែន​សុខ​បាន​រាយការណ៍​ជា​ផ្លូវការ​ថា មានការ​បាក់​រលំ​ដើម​ឈើ១​ដើម​សង្កត់​ផ្ទះ​ប្រជាជន ​និង​មាន​ការ​ដួល​រលំ​នូវ​បង្គោល​ភ្លើង​ចំនួន​៧​ដើម​ទៀត​​ នៅ​តាម​ផ្លូវ​សាធារណៈ ដោយ​សារ​តែ​ភ្លៀង​លាយ​ឡំ​ខ្យល់​កន្ត្រាក់​មួយ​មេ​ធំ កាលពី​ល្ងាច​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០១៦ តែ​ពុំ​បណ្ដាល​ឲ្យ​មាន​មនុស្ស​រង​របួស​ឡើយ។

លោក សឿន សួរ ចៅសង្កាត់​ក្រាំងធ្នង់​បាន​រាយការណ៍ មក​លោក​អភិបាលខណ្ឌ​សែន​សុខ​ថា នៅ​ក្នុង​អំឡុង​ពេល​ភ្លៀង​ ដែល​មាន​លាយ​ខ្យល់​កន្ត្រាក់​យ៉ាង​ខ្លាំង ​កាលពី​ល្ងាច​ថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ​២០១៦ នេះ​បាន​បង្ក​ឲ្យ​មាន​មហន្តរាយ​បាក់ ​និង​ដួល​រលំ​នូវ​បង្គោល​ភ្លើង​របស់​ក្រុមហ៊ុន អគ្គិសនី​កម្ពុជា ចំនួន​៧​ដើម​ នៅ​ក្នុង​សង្កាត់​ក្រាំងធ្នង់។ ក្រៅ​ពី​នេះ​ ក៏​មាន​ការ​បាក់​រលំ​ដើម​ឈើ​ចំនួន​១​ដើម​ផ្សេងទៀត​ ដែល​សង្កត់​លើផ្ទះ​ប្រជាជន ក៏ប៉ុន្តែ​វា​មិន​បណ្ដាល​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​ប្រជាជន​ឡើយ។

ការ​ដួល​រលំ​បង្គោល​ភ្លើង​ ដែល​ដាក់​ពង្រាយ​តាម​ដង​ផ្លូវ​សាធារណៈ​នោះ វា​ជា​គ្រោះថ្នាក់​ខ្លាំង​បំផុត បើ​សិន​ជា​ខ្សែកាប​ ដែល​បាន​ភ្ជាប់​នៅ​លើ​បង្គោល​ភ្លើង​នោះ​នៅ មាន​ចរន្ត​វិញ ​វា​នឹង​ឆក់​ប្រជាជន​ឬ​សត្វ​គោក្របី​របស់​ប្រជាជន​នៅ​តំបន់​ស្លាប់​ជាមិនខាន​ឡើយ។

ប្រជាជន​និង​មន្ត្រី​អាជ្ញាធរ​បាន​រិះគន់​ដល់​មន្ត្រី​ខាង​ក្រុមហ៊ុន អគ្គិសនី​កម្ពុជា​​ថា ​​មិន​យក​ចិត្ត​ទុកដាក់​ពី​លក្ខណៈ​បច្ចេកទេស​ក្នុង​ការ​ដាក់​ដាំ​បង្គោល​ភ្លើង​របស់​ខ្លួន​(ដាក់​មិន​បាន​ល្អ) និង​គ្មាន​គុណភាព​រឹងមាំ​ផង ព្រោះ​កន្លងមក​មាន​បង្គោល​ភ្លើង​ជា​ច្រើន​ បាន​បាក់​រលំ​នៅ​តាម​ផ្លូវ​ឆ្ពោះ​ទៅ​កាន់​ភ្នំ​បាសិត ដែល​គេ​ឃើញ​មាន​សរសៃ​ដែក​តូច​ និង​មាន​ចំនួន​តិច​ ខុស​ពី​បង្គោល​ភ្លើង ​កាលពី​ជំនាន់​សម័យ​មុន​ឆ្នាំ​១៩៧៥ រហូតមកដល់​ថ្ងៃនេះ​ នៅតែ​រឹងមាំ​ដដែល ដែល​មាន​អាយុកាល​ជិត​១០០​ឆ្នាំ​ហើយ​នោះ៕