គណបក្ស​ប្រជាជន​កម្ពុជា​ប្រារព្ធ​ខួប​លើក​ទី​៦៥​នៃ​ការ​បង្កើត​បក្ស​របស់​ខ្លួន

គណបក្ស​ប្រជាជន​កម្ពុជា​ប្រារព្ធ​ខួប​លើក​ទី​៦៥ (១៩៥១-២០១៦) នៃ​ការបង្កើត​បក្ស នា​ទីស្នាក់ការ​កណ្ដាល​បក្ស​របស់​ខ្លួន នា​ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​២៨ មិថុនា។

គណបក្ស​ប្រជាជន​កម្ពុជា មាន​ឈ្មោះ​ដើម​ថា គណបក្ស​ប្រជាជន​បដិវត្តន៍​កម្ពុជា ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​លោក សឺន ង៉ុកមិញ ហៅ​អាចារ្យ មៀន នៅ​ឆ្នាំ​១៩៥១។ លោក សឺន ង៉ុកមិញ ដែល​មាន​ឈ្មោះ​ជា​ភាសា​វៀតណាម ថា ផាម យ៉ាំង ហួ (Phạm Văn Hua) និង ​ដែល​មាន​ឪពុក​ជា​ខ្មែរ​ក្រោម និង​ម្តាយ​ជា​ជនជាតិ​វៀតណាម នៅ​ខេត្ត​ព្រះត្រពាំង កម្ពុជា​ក្រោម​នោះ គឺ​ជា​អតីត​សមាជិក​បក្ស​កុម្មុយនីស្ត​ឥណ្ឌូចិន ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​លោក ហូ ជី មិញ (Ho Chi Minh) តាំង​ពី​ឆ្នាំ​១៩៣០។

បក្ស​ប្រជាជន​បដិវត្តន៍​កម្ពុជា ដែល​បង្កើត​ឡើង​ដោយ​មាន​ការ​ជួយ​ជ្រោមជ្រែង​ពី​យួន កុម្មុយនីស្ត​វៀតមិញ មាន​គោល​បំណង​បណ្ដេញ​អាណានិគម​និយម​បារាំង ចេញ​ឲ្យ​អស់​ពី​ភូមិភាគ​ឥណ្ឌូចិន​ទាំង​មូល។ ចលនា​នេះ បាន​ធ្វើ​ការ​តស៊ូ​ជា​របៀប​ទ័ព​ព្រៃ​ប្រឆាំង​បារាំង រហូត​ដល់​ឆ្នាំ​១៩៥៤។

សូម​រង់ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។