ប៊ី សុធារី ត្រៀម​បង្ហាញ​ឈុត​ប៊ីគីនី​នៅ​ចិន

តារា​ម៉ូដែល​កញ្ញា ប៊ី សុធារី បាន​ប្រាប់ Sabay ថា នៅ​ដើម​ខែ​ កញ្ញា​នេះ នាង​នឹង​ទៅ​ចូល​រួម​ការ​ប្រកួត​មួយ​នៅ​ឯ​ប្រទេស​​​ចិន ដោយ​ការ​ប្រកួត​នោះ​តម្រូវ​ឲ្យ​ស្លៀក​ឈុត​ប៊ីគីនី។

 

ប៊ី សុធារី ត្រៀម​បង្ហាញ​ឈុត​ប៊ីគីនី​នៅ​ចិន

 

កម្មវិធី​នៃ​​ការ​ប្រកួត​ខាង​លើ​មាន​ឈ្មោះ​ថា Miss Bikini Universe 2016 ដែល​គ្រោង​ធ្វើ​ចាប់​ពី​ថ្ងៃ​ទី០១ ខែ កញ្ញា រហូត​ដល់​ថ្ងៃ ២៥ ខែ កញ្ញា ឆ្នាំ ២០១៦។ ប៊ី សុធារី បាន​ឲ្យ​ដឹង​ថា កម្មវិធី ​នៃ​ការ​ប្រកួត​ខាង​លើ​ មាន​ប្រទេស​​ចំនូន៥០​មក​​ពី​ជុំវិញ​ពិភពលោក​បាន​ចូល​រួម ដោយ​នៅ​ក្នុង​នោះ​មាន​វិញ្ញាសា​ជា​ច្រើន។

 

មុន​ចេញ​ទៅ​ប្រកួត​ស្រី​ស្អាត​ម្នាក់​នេះ បាន​ហាត់​សម​ជា​ច្រើន​ខែ​មក​ហើយ ទាំង​ការ​រាំ​របាំ​ប្រពៃណី​ជាតិ ការ​ហាត់​ដើរ និង​ការ​បញ្ចេញ​នូវ​ទេពកោសល្យ​ជា​ច្រើន​ទៀត។ ប៊ី សុធារី និយាយ​ថា វិញ្ញាសា​នៃ​ការ​ប្រកួត មិន​ខុស​ពី​ការ​ប្រកួត​​ផ្សេងៗ​ទៀត ​ដែល​នាង​ធ្លាប់​ចេញ​ប្រកួត​​នៅ​ក្រៅ​ប្រទេស​ឡើយ។ ចំពោះ​ឈុត​ប៊ី​គីនី​​វិញ នាង​បាន​ត្រៀម​ឈុត​ប៊ីគីនី​ចំនួន២ឈុត ប៉ុន្តែ​ការ​យក​ទៅ​បង្ហាញ​​លើ​ឆាក​តែ​១ឈុត​ប៉ុណ្ណោះ។

 

ប៊ី សុធារី ត្រៀម​បង្ហាញ​ឈុត​ប៊ីគីនី​នៅ​ចិន

 

ប៊ី សុធារី តំណាង​ឲ្យ​ក្រុម ​SUN Super Models Cambodia កន្លង​មក​ ធ្លាប់​ចេញ​ទៅ​ចូល​រួម​ប្រកួត​នៅ​ក្រៅ​ប្រទេស​ជា​ច្រើន​លើក​មក​ហើយ​ ក្នុង​នោះ​មាន​ដូច​ជា ការ​ប្រកួត Asia New Star Model Contest 2013 នៅប្រទេសកូរ៉េ។ កា​ប្រកួត Miss ASEAN 2013 នៅ​ឈាងរ៉ៃ ប្រទេស​ថៃ។ ការ​ប្រកួត Miss Southeast Asian 2013 នៅ​វ៉ាសុធន ប្រទេស​ថៃ ដោយ​ទទួល​បាន​ពាន​ចំនួន​២​គឺ Miss Elegance Award និង ​Best Evening Wear Award. ។ ការ​ប្រកួត Super Model International 2015 នៅ​ប្រទេស​ហ្វីលីពីន​ ដោយ​នាង​ទទួល​បាន​ជយលាភី​លេខ៣។

 

សម្រាប់​ការ​ប្រកួត​ Miss Bikini Universe 2016 នៅ​ប្រទេស​ចិន​​​ នា​ពេល​ឆាប់​ខាង​មុខ​នេះ កញ្ញា ប៊ី សុធារី មិន​ហ៊ាន​រំពឹង​ថា ដណ្ដើម​បាន​ពាន​១០០%​​ឡើយ ប៉ុន្តែ​ស្រី​ស្អាត​ម្នាក់​នេះ ​បាន​​ប្ដេជ្ញា​ចិត្ត និង​ខិត​ខំ​ឲ្យ​អស់​​ពី​លទ្ធភាព ដើម្បី​យក​ពាន​ណា​មួយ​នៃ​ការ​ប្រកួត​មក​ជូន​ក្រុម​ម៉ូដែល​របស់​ខ្លួន​ ក៏​ដូច​ជា​ប្រទេស​ជាតិ​ទាំង​មូល៕

 

ប៊ី សុធារី ត្រៀម​បង្ហាញ​ឈុត​ប៊ីគីនី​នៅ​ចិន

 

ប៊ី សុធារី ត្រៀម​បង្ហាញ​ឈុត​ប៊ីគីនី​នៅ​ចិន

 

អត្ថបទ៖ ខុត សីហា
រូបថត៖ ផ្ដល់​ឲ្យ​