ប្រើ Windows មាន​បញ្ហា​ ប្តឹង​​​ទារ​សំណង​បាន​សម្រេច​​​​ ​១​ ម៉ឺន​ដុល្លារ​

ស្ត្រី​ម្នាក់​ ​រស់​នៅ​សហរដ្ឋអាមេរិក​ ​បាន​ប្ដឹង​ ​Microsoft​ ​ឲ្យ​បង់​សំណង​ប្រមាណ​ ​១ ​ម៉ឺន​ដុល្លារ​ក្រោយ​ ​Windows 10​ ​ដែល​គាត់​ប្រើ​មាន​បញ្ហា​ ​។​

 

ប្រើ Windows មាន​បញ្ហា​ ប្តឹង​​​ទារ​សំណង​បាន​សម្រេច​​​​ ​១​ ម៉ឺន​ដុល្លារ​

 

តុលាការ​ ​សម្រេច​ឲ្យ​ស្ត្រី​ខាង​លើ​ឈ្នះ​លើ​រឿង​ក្ដី​នេះ​ ​ក្រោយ​គេ​រក​ឃើញ​ថា​ ​Windows 10​ ​ដែល​ស្ត្រី​នោះ​ប្រើ​មាន​បញ្ហា​ ​និង​ធ្វើ​ឲ្យ​កុំព្យូទ័រ​របស់​គាត់​មាន​ដំណើរ​ការ​មិន​ស្រួល​ ​។​

 

សម្រាប់​ករណី​នេះ​ ​អ្នក​នាំ​ពាក្យ​របស់​ ​Microsoft​ ​បាន​ថ្លែង​ថា​ ​វា​មិន​បាន​ជះ​ឥទ្ធិពល​អ្វី​ដល់​ក្រុមហ៊ុន​ ​ឬ​ការ​លក់​ ​Window​s ​របស់​ពួក​គេ​នោះ​ទេ​ ​ខណៈ​ដែល​ ​Windows 10 Home មាន​តម្លៃ​ ​១១៩​ដុល្លារ​ ​និង ​Windows 10 Pro​ ​មាន​តម្លៃ​ ​១៩៩​ដុល្លារ​ ​៕

 

អាន​បន្ត​ ​៖​ ព័ត៌មាន​ចុងក្រោយ​កាន់​តែ​ច្បាស់ Galaxy Note 7 មាន​បន្ថែម​​​ជម្រើស​ពណ៌​ខៀវ​

ប្រែ​សម្រួល​ ​៖​ ​រដ្ឋ​
​ប្រភព​ ​៖​ ​extremetech