ពិភព​លោក​ទៅ​ជា​យ៉ាង​ណា​នៅ​ឆ្នាំ​ ២០៣៦?

​​​​​​​​ទស្សនាវដ្ដី​ Discover Magazine បាន​ចេញ​ផ្សាយ​ការ​សិក្សា​ថ្មី​មួយ​ ដែល​សាក​សួរ​​យុវជន​អាមេរិក​ចំនួន​ ២០៨៨ នាក់​ ឲ្យ​ពួក​គេ​ទស្សន៍ទាយ​ពី​អនាគត​របស់​ពិភពលោក​នៅ​ឆ្នាំ​ ២០៣៦ ហើយ​សំនួរ​ដែល​សាក​សួរ​ភាគ​ច្រើន​ទាក់​ទង​នឹង​បច្ចេកវិទ្យា។

 

ខាង​ក្រោម​ជា​ការ​ឆ្លើយ​តប​របស់​ពួក​គេ៖

 

-ភីហ្សា​នឹង​​ដឹក​ជញ្ជូន​ដោយ ​Drone (៦៦%)

 

ពិភព​លោក​ទៅ​ជា​យ៉ាង​ណា​នៅ​ឆ្នាំ​ ២០៣៦?

 

បច្ចុប្បន្ន​នេះ​ Amazon និង​ Google បាន​បង្កើត​ Drone ដ៏​អស្ចារ្យ​ដែល​អាច​ដឹក​ជញ្ជូន​កញ្ចប់​ទំនិញ​បាន​ ប៉ុន្តែ​ច្បាប់​​ចែង​ដោយ​រដ្ឋាភិបាល​អាមេរិក​​ថ្មីៗ​នេះ​ កំណត់​ថា​ការ​ប្រើ​​ Drone សម្រាប់​ជំនួញ​ជា​អំពើ​ឧក្រិដ្ឋកម្ម។ យ៉ាង​ណា​ក្ដី​គេ​នឹង​បង្កើត​ច្បាប់​ថ្មី​ដែល​អនុញ្ញាត​ឲ្យ​ប្រើ​ Drone ជា​លក្ខណៈ​ពាណិជ្ជកម្ម​បាន។

 

-រថយន្ត​បើក​ដោយ​គ្មាន​មនុស្ស​បញ្ជា​នឹង​ចរាចរ​ពេញ​ផ្លូវ (៦០%)

 

ពិភព​លោក​ទៅ​ជា​យ៉ាង​ណា​នៅ​ឆ្នាំ​ ២០៣៦?

 

​​​​​​​​ក្រុមហ៊ុន​ធំៗ​រួម​មាន​ Google, Uber, Apple, Tesla និង​ Baidu របស់​ចិន​កំពុង​ប្រកួត​ប្រជែង​គ្នា​ផលិត រថយន្ត​បើក​ទៅ​មុខ​ដោយ​ខ្លួន​ឯង​ដ៏​ល្អ​ឥត​ខ្ចោះ​មួយ។ តាម​​របាយ​ការ​​​មួយ​របស់​ Business Insider Intelligence បាន​ប៉ាន់​ស្មាន​ថា​ត្រឹម​ ២០២០ នឹង​មាន​ឡាន​បើក​ដោយ​ខ្លួន​ឯង​ ចំនួន​ ១០​ លាន​គ្រឿង​​ចរាចរ​លើ​ដង​វិថី។

 

-ឧបករណ៍​អេឡិចត្រូនិក​នឹង​បង្កប់​លើ​រាងកាយ​មនុស្ស​ (៤៩%)

 

ពិភព​លោក​ទៅ​ជា​យ៉ាង​ណា​នៅ​ឆ្នាំ​ ២០៣៦?

 

ការ​បង្កប់​ដុំ​​​ microchip ​ក្រោម​ស្បែក​ ឬ​វិធី​សាស្ត្រ​ផ្សេង​ទៀត​នឹង​លេច​ជា​រូបរាង​ឡើង​ ដែល​វា​ជា​វិធី​មួយ​ជួយ​ឲ្យ​មនុស្ស​កាន់​តែ​ឆ្លាត​ និង​ រីករាយ​ជាង​មុន។

 

-នឹង​លែង​ចាយ​លុយ​ក្រដាស (៦៩%)

 

ពិភព​លោក​ទៅ​ជា​យ៉ាង​ណា​នៅ​ឆ្នាំ​ ២០៣៦?

 

​បច្ចុប្បន្ន​មាន​យុវវ័យ​កាន់​តែ​ច្រើន​បាន​ប្រើ​ប្រាស់​ប្រព័ន្ធ​ទូទាត់​សាច់​ប្រាក់​បែប​ទំនើប​របស់​ Apple ឬ Samsung ដោយ​ត្រូវ​ការ​តែ​ទូរសព្ទ​ដើម្បី​ទូទាត់​សាច់​ប្រាក់។ ការ​ទូទាត់​សាច់​ប្រាក់​​រំពឹង​ថា​កើន​ឡើង​ ២១០% ក្នុង​ឆ្នាំ​ ២០១៦​ នេះ។

 

​​​-មនុស្ស​ក្លូន ​(៥២%)

 

ពិភព​លោក​ទៅ​ជា​យ៉ាង​ណា​នៅ​ឆ្នាំ​ ២០៣៦?

 

ទល់​បច្ចុប្បន្ន​នេះ​អ្នក​វិទ្យាសាស្ត្រ​អាច​ក្លូន​ (ការ​ចម្លង​សរីរាង្គ​​ទាំង​ស្រុង​ពី​អ្វី​មួយ) ថនិកសត្វ​​បាន​​ដោយ​ជោគជ័យ​ ប៉ុន្តែ​គេ​នៅ​មិន​ទាន់​អាច​ក្លូន​មនុស្ស​បាន​នៅ​ឡើយ​ទេ។​ ប៉ុន្តែ​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​ទៀត​នេះ​គេ​រំពឹង​ថា​ការ​​ក្លូន​មនុស្ស​នឹង​អាច​កើត​មាន​ឡើង។

 

-សរីរាង្គ​មនុស្ស​បង្កើត​ឡើង​ដោយ​ម៉ាស៊ីន​ព្រីន​ 3D (៥៤%)

 

ពិភព​លោក​ទៅ​ជា​យ៉ាង​ណា​នៅ​ឆ្នាំ​ ២០៣៦?

 

អ្នក​វិទ្យាសាស្ត្រ​កំពុង​បង្កើត​ម៉ាស៊ីន​ព្រីន​ 3D ដែល​ប្រើ​កោសិកា​មាន​ជីវិត​ ធ្វើ​ជា​ទឹក​ថ្នាំ​ ហើយ​បង្កើត​ចេញ​ជា​​សរីរាង្គ​មួយ។ ការ​ច្នៃប្រឌិត​នេះ​​នឹង​លែង​ត្រូវ​ការ​ ការ​បរិច្ចាគ​សរីរាង្គ​មនុស្ស​ជា​បន្ត​ ដោយ​សរីរាង្គ​អាច​បង្កើត​បាន​តាម​ម៉ាស៊ីន ដើម្បី​យក​ប្រើ​ក្នុង​ការ​វះកាត់​ផ្លាស់​ប្ដូរ​សរីរាង្គ៕

 

ចុច​អាន៖ ការ​ពិត​ដ៏​អស្ចារ្យ​ពី​រោងចក្រ​​ឡាន​​ថ្លៃ​ ៥​ ពាន់​លាន​ដុល្លារ​របស់​ Tesla

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ BusinessInsider​​​​​