អត់យល់ ហេតុអ្វីហ៊ានធ្វើបែបនេះ?

​រាជធានីភ្នំពេញ ៖ រឿង​ដែល​ហួសចិត្ត​មួយ​បានកើត​ឡើង​ កាល​ពី​យប់​ថ្ងៃ​ទី​២៧ ​មិថុនា ​​២០១៦​នេះ ខណៈ​កម្លាំង​​ប៉េអឹម​​ខណ្ឌ​ពោធិ៍​សែន​ជ័យបាន​​ចុះ​​​ខ្លួន​​បុរស​​ម្នាក់​ បន្ទាប់ពី​​​​បុរស​នោះ​ចូល​ទៅ​ក្នុង​ក្រុមហ៊ុន​​លក់​រថយន្ត​ម៉ាក P0RSCHE ដែល​មា​នទី​តាំងស្ថិតនៅ​ផ្លូវ​សហ​ព​ន្ធ័​រុ​ស្សី ​​ក្នុងភូមិ​តា​ងួ​ន សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​ជ័យ ​បំណង​​ចង់​ទិញ​រថយន្ត​​តម្លៃ​ប្រមាណ​​៣០​​ម៉ឺន​​ដុល្លារ ។ តែ​​តាម​​ការ​ពិត បុរស​នោះ​​​គ្មាន​​លុយ​​នោះទេ ​តែ​​​ចង់​​បើក​រថ​យន្ត​របស់គេ​ចេញពី​​​ក្រុមហ៊ុន ក៏​ឃាត់ខ្លួន​​តែ​​ម្តង ​។

​ជន​សង្ស័យ​​ឈ្មោះជេ​ត ច​ន្ថ​ន អាយុ​២៤​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មានស្រុក​កំណើត​នៅ​ខេត្តស្វាយ​រៀង​ ។

ប្រភព​បន្តថា មុន​ពេល​កើត​ហេតុ ជន​នេះ​​ចូល​ទៅ​សួរ​ទិញ​​រថយន្ត​ក្នុង​​ក្រុមហ៊ុន​ខាងលើ​ ​ក្នុង​តម្លៃ​ជិត​៣០ម៉ឺ​នដុល្លារ​ ។ ពេល​ដែល​ក្រុមហ៊ុន​​ឱ្យ​​ទូទាត់ប្រាក់​ បែរ​​ជន​នេះ​និយាយ​​ថា ​អត់​​មាន​​លុយ​​ទៅ​វិញ ប៉ុន្តែ​​​​​ទាម​ទារ​យក​រថយន្ត​នោះ​ ​បើក​ចេញ​ពី​ក្រុមហ៊ុន ដោយ​​អង្គុយ​ក្នុង​រថ​យន្ត​​ពុំ​ព្រម​ចុះ​ទេ ។

ដោយឃើញ​សភាព​មិនធម្មតា ត្រូវ​ថៅកែ​​ក្រុម​ហ៊ុន​​​បញ្ជា​ឱ្យ​សន្តិសុខ​ចាប់​ឃាត់ខ្លួន ហើយ​រាយការណ៍​ប្ដឹង​សមត្ថកិច្ច​កងរាជ​អាវុធ​ហត្ថ​ខណ្ឌ​ពោធិ៍​សែន​​ជ័យ​ ​ជួយ​អន្តរាគមន៍​តែម្តង ​។