ហ្វា​ន ពីង​ពីង ប្រកាស​ឋានៈ លី ឆឹង ពិតជា​លើសលប់​

6 Videos


ថ្វីបើចំណងស្នេហារវាងកំពូលតារាសម្ដែងស្រី ហ្វាន ពីងពីង (Fan Bingbing) និង លោក លី ឆឹង (Li Chen) មានរយៈពេលជាងមួយឆ្នាំហើយយ៉ាងណាក្ដី ក៏គេសង្កេតឃើញថាទំនាក់ទំនងរបស់ពួកគេនៅតែមានភាពផ្អែមល្ហែម និង ស្អិតល្មួតដដែល ។

P9

ទាក់ទងជាមួយគ្នានេះដែរ នៅក្នុងកិច្ចសម្ភាសនៃកម្មពិធីមួយដែលបានរៀបចំឡើងកាលពីពេលថ្មីៗនេះ មានអ្នកសារព័ត៌មានជាច្រើននាក់បានសួរទៅកាន់ ហ្វាន ពីងពីង ខ្លះៗអំពីមិត្តប្រុសរបស់នាងលោក លី ឆឹង ។ ជាមួយគ្នានេះ តួឯកស្រីនៅក្នុងកំពូលរឿងភាគបុរាណចិន «មហិច្ចតាអ៊ូម៉ីនាង» ខាងលើបានឆ្លើយទៅកាន់អ្នកការសែតទាំងញញឹមបិទមាត់មិនជិតថា មិត្តប្រុសរបស់នាងគឺជាបុរសម្នាក់ដែលមានភាពក្លាហាន និង មានទំនួលខុសត្រូវខ្ពស់ មិនត្រឹមតែប៉ុណ្ណោះ ហ្វាន ពីងពីង ថែមទាំងបានធ្វើឲ្យមហាជននៅក្នុងឱកាសនោះមានអារម្មណ៍ព្រឺសម្បុរគ្រប់គ្នាបន្ទាប់ពីបានឮនាងបន្ថែមថា «លោក លី ឆឹង គឺជាព្រះអង្គម្ចាស់របស់ខ្ញុំតែម្នាក់គត់» ។

ហ្វា​ន ពីង​ពីង ប្រកាស​ឋានៈ លី ឆឹង ពិតជា​លើសលប់​

គួរបញ្ជាក់ដែរថា លោក លី ឆឹង និង នាង ហ្វាន ពីងពីង បានប្រកាសទទួសស្គាល់ទំនាក់ទំនងស្នេហារវាងពួកគេទាំងពីរកាលពី ខែឧសភា ឆ្នាំ ២០១៥ ហើយបើគិតមកទល់នឹងពេលនេះគឺមានរយៈពេលជាង ១ ឆ្នាំហើយ ប៉ុន្តែទោះជាយ៉ាងណាគេសង្កេតឃើញថា ភាពផ្អែមល្ហែមរបស់ពួកគេទាំងពីរមិនមានប្រួលប្រែបន្តិចណាឡើយ ៕ (ប្រភព៖ ឡូលីប៉ប) កុសល

ហ្វា​ន ពីង​ពីង ប្រកាស​ឋានៈ លី ឆឹង ពិតជា​លើសលប់​
ហ្វា​ន ពីង​ពីង ប្រកាស​ឋានៈ លី ឆឹង ពិតជា​លើសលប់​
ហ្វា​ន ពីង​ពីង ប្រកាស​ឋានៈ លី ឆឹង ពិតជា​លើសលប់​
ហ្វា​ន ពីង​ពីង ប្រកាស​ឋានៈ លី ឆឹង ពិតជា​លើសលប់​
ហ្វា​ន ពីង​ពីង ប្រកាស​ឋានៈ លី ឆឹង ពិតជា​លើសលប់​
ហ្វា​ន ពីង​ពីង ប្រកាស​ឋានៈ លី ឆឹង ពិតជា​លើសលប់​

ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត