បទ​​ «​លា​ហើយ​តារា​» របស់​ម៉ៅ​ហា​ជី​ទទួលបាន​ការគាំទ្រ​ហួសការ​ស្មាន ( មាន​វីដេអូ )

6 Videos


បទចម្រៀងថ្មីដែលមានចំណងជើងថា« លាហើយតារា» ដែលជាបទមេឡូឌីថ្មីច្រៀងដោយលោក ម៉ៅ ហាជី និពន្ធដោយលោក ងួន សុបិន ត្រូវបានគេឃើញបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុក កាលពីថ្ងៃទី ២៥ ខែមិថុនា កន្លងទៅនេះហើយបានទទួលការគាំទ្រច្រើនហួសការស្មាន ។

P9

បទ​​ «​លា​ហើយ​តារា​» របស់​ម៉ៅ​ហា​ជី​ទទួលបាន​ការគាំទ្រ​ហួសការ​ស្មាន ( មាន​វីដេអូ )

គ្រាន់តែចេញបានរយៈពេលពីរថ្ងៃបទចម្រៀងថ្មីមួយនេះមានអ្នកចូលទស្សនាជាង ១០០ K ទៅហើយពោលគឺរាប់សែននាក់ ( ជាងមួយសែននាក់ ) ។

បទ​​ «​លា​ហើយ​តារា​» របស់​ម៉ៅ​ហា​ជី​ទទួលបាន​ការគាំទ្រ​ហួសការ​ស្មាន ( មាន​វីដេអូ )

បទចម្រៀងថ្មីរបស់ ម៉ៅ ហាជី នេះមិនមានគម្រោងចេញនៅក្នុងផលិតកម្មថោន ឬ ផលិតកម្មណាមួយទេ គឺសំខាន់លោកចេញដោយឯករាជ្យផ្ទាល់ខ្លួនតែម្ដង ហើយតាមរយៈការធ្វើតេស្ត រយៈពេលពីរថ្ងៃនេះបញ្ជាក់ឱ្យឃើញថា បទចម្រៀងមេឡូឌីថ្មីរបស់ ម៉ៅ ហាជី ពិតជាទទួលបានការគាំទ្រហួសពីការរំពឹងទុកទៅទៀត ។

បទ​​ «​លា​ហើយ​តារា​» របស់​ម៉ៅ​ហា​ជី​ទទួលបាន​ការគាំទ្រ​ហួសការ​ស្មាន ( មាន​វីដេអូ )

មួយរយៈនេះគេដឹងថាលោក ម៉ៅ ហាជី មានការងារក្នុងសិល្បៈច្រើនក្នុងនោះសំខាន់ គឺជាប់រវល់ និងការចេញច្រៀងតាមកម្មវិធីប្រគំតន្ត្រីញឹកញាប់ ។

បទ​​ «​លា​ហើយ​តារា​» របស់​ម៉ៅ​ហា​ជី​ទទួលបាន​ការគាំទ្រ​ហួសការ​ស្មាន ( មាន​វីដេអូ )

ចង់ដឹងថាបទចម្រៀងថ្មីដែលមានចំណងជើងថា « លាហើយតារា» ពីរោះរណ្តំយ៉ាងណាសូមនាំគ្នាតាមដានទស្សនា និង ស្តាប់ឃ្លីបវីដេអូខាងក្រោមដូចតទៅ ៕

                                                                                  ដេវីត

បទ​​ «​លា​ហើយ​តារា​» របស់​ម៉ៅ​ហា​ជី​ទទួលបាន​ការគាំទ្រ​ហួសការ​ស្មាន ( មាន​វីដេអូ )