ឆ​យី ប្រហារ​ចិត្ត ប៉ែន ចំរុង រឿង​សម្រាលកូន​តែ​គ្មាន​ប្ដី​នៅក្បែរ (​មាន​វីដេអូ​)

6 Videos


ថ្មីនេះៗ អ្នកនាង ឆយី បានឡើងបង្ហាញវត្តមានរបស់ខ្លួននៅក្នុងកម្មវិធី «ស៊ីអារម្មណ៍» របស់ស្ថានីយ៍ទូរទស្សន៍ PNN ដែលជាការបង្ហាញវត្តមានដើម្បីរៀបរាប់ពីជីវិតពិតដែលជួបព្យុះបក់បោកស្នេហាមិនសមប្រកប ហើយត្រូវសម្រាលកូនម្នាក់ឯងដោយគ្មានស្វាមីនៅក្បែរ ថែមទាំងកូននោះកើតមិនគ្រប់ខែត្រូវចិញ្ចឹមនៅក្នុងកែវទៀត ។

P9

រឿងដែលរឹតតែគួរឱ្យចាប់អារម្មណ៍នោះ ពិធីករដែលជជីកសួរពីរឿងរ៉ាវជីវិតទុក្ខសោករបស់អ្នកនាង ឆយី នេះ គឺជាលោក ប៉ែន ចំរុង ដែលបានដាក់ពាក្យលែងលះប្រពន្ធទាំងមានកូនក្នុងផ្ទៃនោះតែម្ដង ។ ក្រោយពីអ្នកនាង ឆយី រៀបរាប់ពីវិបត្តិស្នេហ៍ទាំងទឹកភ្នែកហូររហាមនេះ មើលទៅលោក ប៉ែន ចំរុង ក៏ហាក់ក្ដុកក្ដួលក្នុងចិត្ត នឹកអាណិតដល់អ្នកនាង ឆយី មិនធម្មតាដែរ ប៉ុន្តែមិនដឹងថា ដល់ពេលដែល ភិន សុដាលីន សម្រាលកូននោះ តើ ប៉ែន ចំរ៉ុង នឹងទុកឱ្យនាងនៅកណ្ដោចកណ្ដែងម្នាក់ឯងដូចជាស្វាមីអ្នកនាង ឆយី ដែរឬយ៉ាងណានោះឡើយ ខណៈដែលតាមតម្រុយក៏បង្ហើបឱ្យដឹងថា ភិន សុដាលីស នឹងទៅសម្រាកកូននៅក្រៅប្រទេសនោះ ។

ឆ​យី ប្រហារ​ចិត្ត ប៉ែន ចំរុង រឿង​សម្រាលកូន​តែ​គ្មាន​ប្ដី​នៅក្បែរ (​មាន​វីដេអូ​)
ឆ​យី ប្រហារ​ចិត្ត ប៉ែន ចំរុង រឿង​សម្រាលកូន​តែ​គ្មាន​ប្ដី​នៅក្បែរ (​មាន​វីដេអូ​)
ឆ​យី ប្រហារ​ចិត្ត ប៉ែន ចំរុង រឿង​សម្រាលកូន​តែ​គ្មាន​ប្ដី​នៅក្បែរ (​មាន​វីដេអូ​)
ឆ​យី ប្រហារ​ចិត្ត ប៉ែន ចំរុង រឿង​សម្រាលកូន​តែ​គ្មាន​ប្ដី​នៅក្បែរ (​មាន​វីដេអូ​)
ឆ​យី ប្រហារ​ចិត្ត ប៉ែន ចំរុង រឿង​សម្រាលកូន​តែ​គ្មាន​ប្ដី​នៅក្បែរ (​មាន​វីដេអូ​)

ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត

ចង់ដឹងថា វីដេអូនៃបទសម្ភាសពីរឿងរ៉ាវជីវិតពិតរបស់អ្នកនាង ឆយី មានភាពកម្សត់ និង ស៊ីគ្នាទៅនឹងរឿងរ៉ាវរបស់ លោក ប៉ែន ចំរុង យ៉ាងណានោះ សូមទស្សនាវីដេអូខាងក្រោម ៕ ភូមិន្ទ