អត្ថប្រយោជន៍​អស្ចារ្យ​នៃ​ការ​ខ្ពុរ​មាត់នឹងប្រេង

អត្ថប្រយោជន៍​អស្ចារ្យ​នៃ​ការ​ខ្ពុរ​មាត់នឹងប្រេង

ការខ្ពុរប្រេង គឺជាវិធីថែរក្សាសុខភាពពីបរមបូរាណមក ដែលគេប្រើប្រេងធម្មជាតិ អាចជាប្រេងដូង ប្រេងអូលីវ ឬ ប្រេងល្ង ក្នុងបរិមាណត្រឹម ១ ស្លាបព្រាបាយ យកមកខ្ពុរមាត់នៅពេលព្រឹកព្រហាម គឺមុននឹងទទួលទានអាហារប្រមាណជា ៥ ទៅ២០ នាទី បន្ទាប់មកដុសធ្មេញជាធម្មតា ។

អ្នកប្រហែលជាគិតថា ការប្រើប្រេងមកខ្ពុរមាត់បណ្តាលឱ្យប្រឡាក់មាត់ជាជាងសម្អាតមាត់ ប៉ុន្តែការពិតពុំមែនដូច្នោះទេ ពីព្រោះប្រេងធម្មជាតិមិនត្រឹមតែជួយដល់សុខភាពមាត់ធ្មេញទេ ថែមទាំងជំនួយដល់សុខភាពរាងកាយបានច្រើនយ៉ាងទៀតផង ដូចជា កាត់បន្ថយស្ត្រេស កាត់បន្ថយរលាក និង ជំរុញប្រព័ន្ធស៊ាំនៃរាងកាយ ។

ខាងក្រោមនេះ ជាសារប្រយោជន៍សំខាន់មួយចំនួននៃការខ្ពុរប្រេង ៖

១ – ធ្វើឱ្យធ្មេញស : ពិតមែនហើយប្រេងដូងជាពិសេស អាចជួយឱ្យធ្មេញសស្អាត ដោយមិនចាំបាច់ប្រឈមនឹងសារធាតុគីមីធ្វើឱ្យធ្មេញសក្នុងថ្នាំដុសធ្មេញ។

២ – បង្កើនថាមពលរាងកាយ : ប្រព័ន្ធស៊ាំធ្វើការលំបាកជាខ្លាំង ក្នុងការថែរក្សាការពាររាងកាយពីជាតិពុលវាយលុក។ ការខ្ពុរប្រេងនេះជួយលាងសម្អាតជាតិពុល ដែលជាបច្ច័យបង្កើនថាមពលរាងកាយបានមួយកម្រិត និងជួយទប់ស្កាត់ការរីករាលដាលនៃពពួកបាក់តេរី។

៣ – លាងសម្អាតសរីរាង្គនានា : មេរោគអាចបង្ករោគជាការរលាក និង អាចឈានដល់ការមានជំងឺផ្សេងៗ ដូចនេះប្រសិនបើរាងកាយត្រូវបានសម្អាតជាតិពុល ( Detoxify ) នោះជាតិពុលនានាដែលជាប្រភពនៃជំងឺក៏នឹងសាបរលាបតាំងពីចំណុចកកើត ហើយមុខងារនានានៃរាងកាយនឹងដំណើរការរលូន ។

៤ – ជំនួយបម្រែបម្រួលអ័រម៉ូន : អតុល្យភាពអ័រម៉ូន ច្រើនតែពាក់ព័ន្ធនឹងភាពរអាក់រអួលនៃមុខងារប្រព័ន្ធស៊ាំ ។ ការខ្ពុរប្រេងអាចកម្ចាត់បញ្ហាបម្រែបម្រួលអ័រម៉ូន ធ្វើឱ្យអ័រម៉ូនត្រលប់មកមានតុល្យភាពវិញ ។

៥ – កាត់បន្ថយអាការឈឺក្បាល ៖ ការឈឺក្បាលតិចៗ ឬ ប្រកាំង ក៏បណ្តាលមកពីជាតិពុលនៃរាងកាយដែរ ។ វិធីនេះជាវិធីធម្មជាតិដែលអាចជួយសម្រួលប្រព័ន្ធនៃរាងកាយមកភាពប្រក្រតីវិញ តាមរយៈការកម្ចាត់ជាតិពុល ។

៦ – ធ្វើឱ្យស្បែកស្រស់ថ្លា : ស្បែកជាប្រភពនៃសម្រស់សម្រាប់ស្ត្រី ហើយជាផ្នែកដែលនឹងងាយប្រែជាស្រអាប់ ប្រសិនបើជាតិពុលលុកលុយច្រើនពេក រហូតអាចបង្កជាមុន ឬ ត្រអក ។ វិធីនេះជាចំណែកមួយក្នុងការសម្អាតឈាម ដែលជួយដល់សុខភាព និង គុណភាពស្បែកមួយកម្រិត ។

៧ – ពង្រឹងសុខភាពមាត់ធ្មេញ : អ្នកប្រហែលជាមិនជឿ ឬមិនធ្លាប់បានលឺទេមែនទេ? ការខ្ពុរប្រេងជួយកាត់បន្ថយការពុកធ្មេញ ក្លិនមាត់ និង កម្ចាត់បាក់តេរី ដែលបង្កឱ្យពុកធ្មេញ និង ពពួកអតិសុខុមប្រាណ ។

និយាយរួមទៅ វិធីនេះជួយដល់សុខភាពរាងកាយទាំងស្រុងតែម្តង ។ អ្នកគួរសាកល្បងដើម្បីដឹងពីប្រសិទ្ធភាពដោយខ្លួនឯង តែក្នុងរយៈពេល បី ឬ បួនសប្តាហ៍ប៉ុណ្ណោះ ៕

ប្រភព៖ pmhotnews

  • អត្ថប្រយោជន៍​អស្ចារ្យ​នៃ​ការ​ខ្ពុរ​មាត់នឹងប្រេង已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/06/28  Category:សុខភាព
Tags: