រុស្ស៊ី​ត្រៀម​ខ្លួន​ទទួល​យក​មីស៊ីល​ប្រឆាំង​យន្តហោះ​ចម្បាំង​ថ្មី​បំផុត សម្រាប់​បំពាក់​ឲ្យ​យោធា

កាល​ពី​ថ្ងៃ​ទី​២៦ ខែ​មិថុនា​ម្សិល​មិញ​នេះ មេបញ្ជាការ​កងទ័ព​រុស្ស៊ី​មួយ​រូប​បាន​ថ្លែង​ឲ្យ​ដឹង​ថា កងកម្លាំង​ថ្មី​មួយ​ក្រុម ដែល​ត្រូវ​បាន​គេ​រៀបចំ​ឡើង​ជា​ពិសេស ដើម្បី​កម្ទេច​យន្តហោះ​ចម្បាំង នាវា និង​មីស៊ីល​អន្តរទ្វីប​ជា​ច្រើន​ប្រភេទ​ទៀត នឹង​ត្រូវ​បាន​បញ្ជូន​មក​ដល់​នៅ​ឆ្នាំ​២០១៦​នេះ ដោយ​វា​ភ្ជាប់​មក​ជាមួយ​នឹង​ប្រព័ន្ធ​មីស៊ីល​ប្រឆាំង​យន្តហោះ​ចម្បាំង S-400 Triumf ជា​អាវុធ​ថ្មី​បំផុត​សម្រាប់​ប្រឆាំង​យន្តហោះ​ចម្បាំង ។

កងទ័ព​អាកាស​រុស្ស៊ី​គ្រោង​នឹង​ទទួល​ប្រព័ន្ធ​មីស៊ីល​រយៈ​ចម្ងាយ​ឆ្ងាយ ប្រឆាំង​យន្តហោះ​ចម្បាំង S-400 ចំនួន​៦​ដើម នេះ​បើ​យោង​តាម​មេបញ្ជាការ Viktor Bondarev ដោយ​លោក​បាន​បន្ត​ថា “ឆ្នាំ​នេះ​យើង​គ្រោង​នឹង​ទទួល​យក​ប្រព័ន្ធ​មីស៊ីល S-400 Triumf ចំនួន​៦​ដើម ហើយ​ឆ្នាំ​ក្រោយ​ក៏​គ្រោង​នឹង​ទទួល​យក​វា​ទៀត​ក្នុង​បរិមាណ​ប្រហែល​គ្នា​នេះ​ដែរ នោះ​គឺ​យើង​ត្រូវ​ការ​អ្វី​គ្រប់យ៉ាង​ដែល​ចាំបាច់ សម្រាប់​ការពារ​ព្រំដែន​អាកាស​របស់​យើង” ។

ប្រព័ន្ធ​ប្រឆាំង​យន្តហោះ​ចម្បាំង S-400 Triumf ជា​អាវុធ​ដែល​មាន​ប្រសិទ្ធភាព​ខ្ពស់ គុណភាព​ល្អ​អស្ចារ្យ ហើយ​អាច​ដំណើរ​ការ​ទៅ​បាន​យ៉ាង​រលូន សម្រាប់​បម្រើ​ក្នុង​វិស័យ​យោធា ដោយ​ប្រព័ន្ធ​នេះ ជា​មីស៊ីល​ប្រឆាំង​យន្តហោះ​ចម្បាំង​ថ្មី​ជាង​គេ​បំផុត ដែល​ទើប​នឹង​ផលិត​ឡើង ហើយ​វា​បាន​ចូល​បម្រើ​ក្នុង​វិស័យ​យោធា​តាំង​ពី​ឆ្នាំ​២០០៧​មក​ម្ល៉េះ ។

គួរ​បញ្ជាក់​ថា S-400 Triumf ត្រូវ​បាន​គេ​ផលិត​ឡើង​សម្រាប់​បាញ់​កម្ទេច​យន្តហោះ​ចម្បាំង មីស៊ីល​អន្តរទ្វីប ហើយ​ក្នុង​នោះ​ក៏​រួម​បញ្ចូល​ទាំង​មីស៊ីល​រយៈ​មធ្យម​ដែរ មិន​ត្រឹម​តែ​ប៉ុណ្ណោះ វា​ក៏​អាច​ប្រើ​ប្រឆាំង​នឹង​គោលដៅ​នៅ​លើ​ដី​បាន​ដែរ ដោយ​វា​មាន​ដែន​អាទិភាព​បាញ់​បាន​ចម្ងាយ​៤០០​គីឡូម៉ែត្រ និង​រយៈ​កម្ពស់​៣០​គីឡូម៉ែត្រ ៕ (TASS)
រុស្ស៊ី​ត្រៀម​ខ្លួន​ទទួល​យក​មីស៊ីល​ប្រឆាំង​យន្តហោះ​ចម្បាំង​ថ្មី​បំផុត សម្រាប់​បំពាក់​ឲ្យ​យោធា

រុស្ស៊ី​ត្រៀម​ខ្លួន​ទទួល​យក​មីស៊ីល​ប្រឆាំង​យន្តហោះ​ចម្បាំង​ថ្មី​បំផុត សម្រាប់​បំពាក់​ឲ្យ​យោធា

រុស្ស៊ី​ត្រៀម​ខ្លួន​ទទួល​យក​មីស៊ីល​ប្រឆាំង​យន្តហោះ​ចម្បាំង​ថ្មី​បំផុត សម្រាប់​បំពាក់​ឲ្យ​យោធា

ប្រភព៖ kqube

  • រុស្ស៊ី​ត្រៀម​ខ្លួន​ទទួល​យក​មីស៊ីល​ប្រឆាំង​យន្តហោះ​ចម្បាំង​ថ្មី​បំផុត សម្រាប់​បំពាក់​ឲ្យ​យោធា已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/06/28  Category:កំសាន្ត
Tags: