ហេតុ​ផល​ដែល​មនុស្ស​ប្រុស​ត្រូវ​តែ​ពាក់​នាឡិកា​រាល់​ថ្ងៃ

ហេតុ​ផល​ដែល​មនុស្ស​ប្រុស​ត្រូវ​តែ​ពាក់​នាឡិកា​រាល់​ថ្ងៃ

នាឡិកាជាវត្ថុសំខាន់ខ្លាំងណាស់កាលពីប៉ុន្មានឆ្នាំមុន ដោយមនុស្សទាំងប្រុសទាំងស្រីសុទ្ធតែត្រូវការវាដើម្បីប្រើប្រាស់ ដូចជាទុកសម្រាប់មើលម៉ោងនិងផ្ទៀងទាត់ពេលវេលាឱ្យបានម៉ត់ចត់។ ប៉ុន្តែចាប់តាំងពីមានទូរសព្ទស៊េរីទំនើបលេចមុខមកលើទីផ្សា នាឡិកាចាប់ផ្ដើមការជាវត្ថុមិនសូវមានតម្លៃទៀតនោះទេ ព្រោះមានតែទូរសព្ទមួយគឺគ្រប់គ្រាន់ហើយ។

ប៉ុន្តែជាក់ស្ដែងទៅ សម្រាប់បុរសវិញ នាឡិកានៅតែជាគ្រឿងមួយដែលមិនអាចខ្វះបានដដែល ដើម្បីបញ្ជាក់ថាបុរសម្នាក់នោះគឺជាបុរសពិត។ តាមការស្រាវជ្រាវនៅអាមេរិកបានឱ្យដឹងថា ប្រុសៗដែលពាក់នាឡិកាត្រូវបាននារីៗ ទុកជាបុរសគោរពពេលវេលា មានទំនួលខុសត្រូវ ហើយមានការទាក់ទាញ ជាងបុរសមិនពាក់នាឡិកា។

ហេតុផលមួយទៀត នៅពេលដែលប្រុសៗពាក់នាឡិកា ស្លៀកពាក់អ្វីក៏មើលទៅសមរម្យ សុភាពរាបសារ និងជាពិសេសសង្ហាខ្លាំងណាស់ នៅពេលពួកគេពាក់អាវធំហើយមាននាឡិកានៅនឹងដៃ៕

ប្រភព៖ whatsupkhmer

  • ហេតុ​ផល​ដែល​មនុស្ស​ប្រុស​ត្រូវ​តែ​ពាក់​នាឡិកា​រាល់​ថ្ងៃ已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/06/28  Category:ចំនេះដឹង
Tags: