ទឹក​ខ្ញី​ក្រូច​ភ្លា ភេសជ្ជៈ​ថ្មី​រសជាតិ​ឆ្ងាញ់​រូបរាង​ធម្មតា តែ​អត្ថប្រយោជន៍​ច្រើនសន្ធឹក​

    ​ខ្ញី​ត្រូវបាន​គេ​ប្រើ​រាប់​សតវត្ស​មកហើយ​ដោយសារ​អត្ថប្រយោជន៍​និង​សារធាតុចិញ្ចឹម​របស់​វា​។ ខ្ញី​គឺ​រុក្ខជាតិ​ដែល​ចាក់ឫស​ក្រោម​ដី​ល្អ​បំផុត ដែល​មនុស្ស​អាចយ​កមក​ទទួលទាន និង​ប្រើប្រាស់​ផ្សេងៗ​។​

​    ​មនុស្ស​ដែល​ចង់​សម្រក​ទម្ងន់​លឿន​គួរតែ​ប្រើ​ខ្ញី ពីព្រោះ​ខ្ញី​មាន​អត្ថប្រយោជន៍​និង​ប្រសិទ្ធភាព​ក្នុង​ការដុត​ជាតិ​ខ្លាញ់ និង​បង្កើនល្បឿន​សម្រក​ទម្ងន់​បាន​យ៉ាង​ល្អ​។ ខ្ញី​នឹង​ជួយ​ដល់​ការរំលាយ​អាហារ និង​ធ្វើឱ្យ​អ្នក​មិន​ចង់​ញាំ​អាហារ​ច្រើន​លើសលប់​ដោយសារ​សារធាតុចិញ្ចឹម​របស់​វា​ធ្វើឱ្យ​អ្នកមាន​អារម្មណ៍​ឆ្អែត​បានយូរ ហើយ​ពេល​ពិ​សាវា​មិនត្រូវ​ថែម​អំបិល​និង​ស្ករ​នោះទេ​។ ធ្វើបែបនេះ​ដើម្បី​ធ្វើឱ្យ​ឆាប់​ស្រក​ទម្ងន់​និង​មាន​ចង្កេះអង្ក្រង​។​

​    ​ជាមួយនឹង​សារធាតុចិញ្ចឹម​របស់​វា ខ្ញី​ផ្ដល់​អត្ថប្រយោជន៍​ជាច្រើន​ដូចជា កាត់បន្ថយ​រោគសញ្ញា​ជំងឺ​រលាក​សន្លាក់ បង្កើន​ប្រព័ន្ធ​ភាពស៊ាំ ជួយ​សម្រាប់​អ្នក​ចង់​ក្អួត ឫសដូងបាត ជំងឺ​ឈឺក្បាល​ប្រកាំង ជំងឺ​រាគរូស ការឈឺចាប់ ចលនា​ឈាម​រត់​យឺត បញ្ហា​បេះដូង បន្ថយ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម ការ​ទល់លាមក កាត់បន្ថយ​ការ​កូ​លេ​ស្តេ​រ៉ុល​មិនល្អ​ចេញ យកជាតិ​ពុល​ពី​រាងកាយ​ទាំងអស់ បញ្ឈប់​និង​បង្ការ​ការរីកលូតលាស់​របស់​កោសិកា​មហារីក ។​ល​។​

​    ​ដើម្បី​ធ្វើ​ភេសជ្ជៈ​ដ៏​អស្ចារ្យ​មួយ​នេះ​ត្រូវ​ធ្វើតាម​វិធី​ខាងក្រោម​៖
​    ​
​    ​ដាំទឹក ១ លីត្រ​កន្លះ កាត់​ខ្ញី​មួយ​មើម​ចូលក្នុង​ទឹក​ពុះ​រង់ចាំ​រហូត​ខ្ញី​ទន់ ហើយ​បន្ទាប់មក​ដាក់​ទឹកក្រូច​ភា្ល​មួយ​ផ្លែ​ដើម្បី​បន្ថែម​រសជាតិ​។ អ្នក​ត្រូវ​ផឹក​វា​ជាប្រចាំ រយៈពេល ៦ ខែ​។ ពេលនោះ​លោកអ្នក​នឹង​ទទួលបាន​អត្ថប្រយោជន៍​ដូចដែល​បាន​រៀបរាប់​ខាងលើ​៕