អ្នក​ចាត់ការ​អាស៊ីអ៊ឺរ៉ុប ​​បង្ហើប​ពី​ទុក្ខ​លំបាក​​ក្រុម

​លោក ម៉ែន ពិសិដ្ឋ​ អ្នក​ចាត់​ការ​​ក្លឹប​បាល់ទាត់​អាស៊ីអ៊ឺរ៉ុប​​បង្ហើប​ថា ក្រុម​លោក​​នៅ​​មាន​​កម្រិត​កីឡាករ​ក្រោម​ក្លឹប​ដទៃ​​ ដែល​លេង​នៅ​លីគ​កំពូល​កម្ពុជា​​​​ ​​​បញ្ហា​នេះ​មក​​ពី​ក្លឹប​​លោក​គ្មាន​​លទ្ធភាព​នាំ​ចូល​កីឡាករ​ល្អៗ​ លំដាប់​​ខ្ពស់​មក​ពង្រឹង​ក្រុម​​​។

 

 អ្នក​ចាត់ការ​អាស៊ីអ៊ឺរ៉ុប ​​បង្ហើប​ពី​ទុក្ខ​លំបាក​​ក្រុមលោក ម៉ែន ពិសិដ្ឋ

 

​លោក ម៉ែន ពិសិដ្ឋ បាន​ឲ្យ​ដឹង​ថា ​ក្លឹប​របស់​លោកមាន​​​ធនធាន​កីឡាករ​នៅ​ក្រោម​ក្លឹប​ដទៃ​ ប៉ុន្តែ​អ្វី​ដែល​​ក្រុម​លោក​​អាច​ធ្វើ​បាន​គឺ​មាន​តែ​ប៉ុណ្ណឹង​។ កត្តា​​ហិរញ្ញវត្ថុ​​ជំរុញ​ឲ្យ​ក្រុម​លោក ​​អាច​នាំ​យក​កីឡាករ​មក​ចូល​រួម​ក្រុម ដែល​សុទ្ធសឹងតែ​​​​ជា​កីឡាករ​​លេង​​ក្នុង​ស្រុក​​ខ្មែរ​តែ​ប៉ុណ្ណោះ។

 

អ្នក​ចាត់​ការ​រូប​នេះ​​បន្ត​ថា ​​ការ​លេង​បាល់​ពឹង​ផ្អែក​ទៅ​លើ​ការ​ទាត់​បញ្ចូល​ទី ​ប្រសិន​បើ​​​ខ្សែ​ប្រយុទ្ធ​​​មាន​ឱកាស​ល្អ​ហើយ មិន​អាច​ធ្វើ​បាន​​សម្រេច​ ​នេះ​មក​ពី​កម្រិត​គុណភាព​ប្រយុទ្ធ​របស់​គេ​នៅ​មាន​កម្រិត ជាក់​ស្ដែង​ក្លឹប​របស់​លោក​ផ្ទាល់​តែ​ម្ដង។ ​ការ​លេង​នា​ឆ្នាំ​នេះ​ ​ក្រុម​របស់​​លោក​​នៅ​​មាន​ចន្លោះ​ប្រហោង​ច្រើន​តំបន់។

 

​​​​ក្លឹប​បាល់ទាត់​អាស៊ីអ៊ឺរ៉ុប​កំពុង​ឈរ​លេខ ៨​ក្នុង​តារាង​លីគ​កំពូល​កម្ពុជា ដែល​ឆ្លង​កាត់​ ១១​ប្រកួត​កន្លង​មក​​រក​​បាន ៦​ពិន្ទុ​។ ក្នុង​នោះ​​​ក្លឹប​មួយ​នេះ​អាច​ទាត់​បាល់​បញ្ចូល​ទី​ដៃគូ​បាន​ចំនួន ១១​គ្រាប់ និង​របូត​វិញ ២៧​គ្រាប់​ផង​ដែរ៕

 

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​​