Pique ថា​​អេស្ប៉ាញ ត្រូវ​តែ​ខ្លាំង​ដល់​កម្រិត​កំពូល​វិញ​នៅ​ World Cup 2018

Gerard Pique ​ខ្សែ​ការពារ​ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ ​ទទួល​ស្គាល់​ថា អេស្ប៉ាញ​បច្ចុប្បន្ន​ពិត​ជា​មាន​​កម្រិត​អន់​ជាង​​ក្រុម​អេស្ប៉ាញ កាល​ជំនាន់​លើក​ពាន​ World Cup 2010 និង​លើក​ពាន​ Euro 2012 មែន ប៉ុន្តែ​កីឡាករ​វ័យ​​២៩​ឆ្នាំ​រូប​នេះ រំពឹង​ថា​​ក្រុម​ជម្រើស​ជាតិ​របស់​ខ្លួន នឹង​ខ្លាំង​វិញ ដើម្បី​​អាច​ប្រជែង​ជាមួយ​ក្រុម​ខ្លាំងៗ​នៅ​ World Cup 2018 នា​ប្រទេស​រុស្សី​ខាង​មុខ​បាន។

 

Pique ថា​​អេស្ប៉ាញ ត្រូវ​តែ​ខ្លាំង​ដល់​កម្រិត​កំពូល​វិញ​នៅ​ World Cup 2018

Gerard Pique ​ខ្សែ​ការពារ​ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ ​

 

​កីឡាករ​របស់​ក្រុម​ FC Barcelona រូប​នេះ​ បាន​និយាយ​ថា៖ “យើង​ត្រូវ​តែ​ទទួល​ស្គាល់​​ថា អេស្ប៉ាញ​បច្ចុប្បន្ន​ ​មិន​មែន​​មាន​កម្រិត​ល្អ​ដូច​អេស្ប៉ាញ​កាល​​ឈ្នះ​ World Cup ឆ្នាំ​២០១០ ​និង​ឈ្នះ​ពាន​ Euro ឆ្នាំ​២០១២ ទេ។ យើង​ចង់​បាន​ទម្រង់​លេង​ល្អ​ដូច​នោះ ប៉ុន្តែ​មិន​អាច​ធ្វើ​បាន។ ឥឡូវ​យើង​ត្រូវ​តែ​ផ្ដោត​អារម្មណ៍​ធ្វើ​យ៉ាង​ណា ​ត្រូវ​ប្រាកដ​ថា ​យើង​​អាច​ប្រជែង​ជាមួយ​ក្រុម​កំពូល​ខ្លាំងៗ​នៅ​​ World Cup ប្រទេស​រុស្សី ឆ្នាំ​២០១៨”។

 

អេស្ប៉ាញ ជា​ក្រុម​មួយ​ដែល​​មាន​កំណត់ត្រា​ឈ្នះ​​ពាន​ Euro ច្រើន​ជាង​​គេ​ បាន​​៣ដង​នៅ​ឆ្នាំ (១៩៦៤, ២០០៨, ២០១២) ស្មើ​អាល្លឺម៉ង់។ កាល​​ឆ្នាំ​២០១២ ពួកគេ​​​បាន​បំបាក់​អ៊ីតាលី ៤-០ ​​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ប៉ុន្តែ​យប់​មិញ បែរ​ជា​ត្រូវ​អ៊ីតាលី សង​សឹក​យក​ឈ្នះ​ ២-០ ទម្លាក់​ត្រឹម​វគ្គ​១៦​ក្រុម​​វិញ៕

 

Pique ថា​​អេស្ប៉ាញ ត្រូវ​តែ​ខ្លាំង​ដល់​កម្រិត​កំពូល​វិញ​នៅ​ World Cup 2018

 

Pique ថា​​អេស្ប៉ាញ ត្រូវ​តែ​ខ្លាំង​ដល់​កម្រិត​កំពូល​វិញ​នៅ​ World Cup 2018

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ AS