លេចវីដេអូLuhan អតីតសមាជិកក្រុម EXO ឈ្លោះគ្នាជាមួយ អ្នកបើកតាក់ស៊ី (មានវីដេអូ)

ចិន៖ វីដេអូឃ្លីបមួយ ត្រូវបានក្រុមអ្នកគាំទ្ររបស់ Luhan អតីតសមាជិកក្រុម Exo ថតបង្ហោះចូលអ៊ីនធឺណេត ជាទិដ្ឋភាពមួយនៅពេលឈ្លោះប្រកែកគ្នា យ៉ាងតឹងសរសៃរក ជាមួយអ្នកបើកតាក់ស៊ី ហើយវីដេអូនេះ បាននិងកំពុងតែល្បី ក្នុងបណ្តាញសង្គមនានាផងដែរ។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា មូលហេតុដែលធ្វើឲ្យលោក Luhan ផ្ទុះកំហឹងទប់មិនជាប់ដល់ថ្នាក់នេះ ដោយសារអ្នកបើកតាក់ស៊ី បានដឹកអ្នកគាំទ្រផ្កាប់មុខ ជិះតាមខ្លួន ក្នុងអំឡុងពេលកំពុងថតខ្សែភាពយន្ត ដែលធ្វើឲ្យលោកផ្ទុះកំហឹងយ៉ាងខ្លាំង ហើយបានស្រែកជាច្រើនដងដាក់ អ្នកបើកតាក់ស៊ីនោះថា៖ «ចេញទៅ»។

ប៉ុន្តែអ្នកបើកតាក់ស៊ីនោះ បានធ្វើឲ្យស្ថានការណ៍រឹតតែអាក្រក់លើសដើម ដោយបុរសម្នាក់នោះបានផ្គើនស្រែកដាក់វិញថា៖ «យើងមិនចេញ» ដែលនេះបានដុតកំហឹង Luhan ឲ្យក្តៅថែមមួកំរឹតទៀត។

មិនថាយ៉ាងណា សំណាងល្អហើយដែលលោក ត្រូវបានបុគ្គលិកជាច្រើនចាប់ឃាត់ទាន់ កុំអីមិនដឹងថា ទៅជាយ៉ាងណានោះទេ៕

បើចង់ដឹង មើលវីដេអូទាំងអស់គ្នា៖

ប្រភព៖ Allkpop

កំណត់ហេតុខ្មែរឡូត

គួររំលឹកថា ប៉ុន្មានខែកន្លងមកនេះ លោក Luhan អតីតសមាជិកក្រុម EXO ទទួលបានការគាំទ្រច្រើនជាងមុន បន្ទាប់ពីលេចចេញនូវវីដេអូមួយ ដែលជាវីដេអូហាត់សម​ សំរាប់ការប្រគំតន្រ្តីរបស់លោក រួចមក។

គួរឲ្យដឹងថា នៅក្នុងឃ្លីបនោះ គេឃើញ Luhan ស្លៀកពាក់ឈុតពណ៌ខ្មៅសាមញ្ញ និងមានអាវមួយចងនៅចង្កេះរបស់គាត់។ Luhan បានបង្ហាញក្បាច់រាំដ៏រស់រវើក ធ្វើឲ្យក្រុមអ្នកគាំទ្រ រំភើប និងត្រេកអរយ៉ាងខ្លាំង ពីព្រោះតែរាល់ចលនា នៃការផ្លាស់ប្តូរក្បាច់រាំ ពិតជាទៅដោយរលូន និងល្អឥតខ្ចោះ ដូចជាម៉ាស៊ីនរាំអីចឹងដែរ៕

ដូចនេះ សូមទស្សនាវីដេអូ ហាត់សមរបស់ Luhan ទាំងអស់គ្នា៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload