ខ្ទឹងជារុក្ខជាតិឱសថ លាបស្រកហើម រលាកបំពង់ក រាក់ស៊ីធ្មេញ បូស អំបៅអំបែកត្រចៀក បំបាត់ស្នាមរបួសនិង រលាក

ខ្ទឹងជារុក្ខជាតិឱសថ លាបស្រកហើម រលាកបំពង់ក រាក់ស៊ីធ្មេញ បូស អំបៅអំបែកត្រចៀក បំបាត់ស្នាមរបួសនិង រលាក

លក្ខណៈរុក្ខជាតិ៖ ជារុក្ខជាតិ ប្រភេទមធ្យម កំពស់ពី ១៥-២៥ម មែកចាស់មូល មែកខ្ចី៤ជ្រុង ពណ៌លឿង ។

ស្លឹក៖ ពងក្រពើ ក្រាស់មានសរសសឆ្មារ កាត់ទទឹងដុះទល់ ទងគ្នាមែកខ្ចីបែកតាមប្រគាបស្លឹក ។ ស្លឹកខ្ចីពណ៌លឿង ស្លឹកចាស់ ពណ៌ បៃតង ។

ផ្កា៖ ដុះចេញពីប្រគាបស្លឹក ឬ ចុងមែកជាចង្កោមពណ៌ស មាន ត្របក ។

ផ្លែ៖ មូល ឬ រាងពងមាន់ ពេលខ្ចី ពណ៌បៃតងខ្ចីពេលទុំពណ៌ លឿងតិចៗ។ នៅក្នុងផ្លែមានគ្រាប់ ១គ្រាប់ ក្នុងគ្រាប់មាសាច់មាជាតិប្រេង ។សាច់ផ្លែមានជាតិចត់ជូរ ។

កន្លែងដាំដុះ៖ ភាគច្រើនសំបូរដុះនៅមាត់សមុទ្រ និងខ្ពង់រាបគេអាចយកគ្រាប់មកដាំ។

ផ្នែកប្រើប្រាស់៖ គ្រាប់ ប្រេងគ្រាប់ ជ័រដើម ប្ញស ស្លឹក ។

សមាសធាតុគីមី៖ គ្រាប់មានប្រេង ពី ៥០,២-៧៣ % ។

សំបកគ្រាប់មានតិច ឬ ច្រើនLencocyanidin .។ សំបកដើម មានពី ១១,៩ % ជាតិ tanin , Saponintriterpen,phytoterol,ជាតិប្រេង Coumarin .។ ជ័ររបស់ផ្លែមានភាគតិច មិនរលាយក្នុងអាលកុលគឺ Glycerid និងភាគរលាយក្នុងអាល់កុល មានជាតិ ប្រេង ជ័រ និង Lacton +Calophyllolid, ino phyllooid, Acid calophyllic ជាតិ Calophyllolic ធ្វើអោយឈាមកកដូចជាតិ coumarin ផ្សេងៗទៀត ។ស្លឹកៈ មាជាតិ Saponin et acid hydrocyanic .។

រសជាតិ៖ ជ័រ៖ លាបស្រកហើម រលាកបំពង់ក(ធ្វើអោយយើងក្ងួតបាន)។

ការព្យាបាល៖ ជ័រ៖ លាបស្រកហើម រលាកបំពង់ក រាក់ស៊ីធ្មេញ បូស អំបៅអំបែកត្រចៀក បំបាត់ស្នាមរបួសនិង រលាក ។

ប្រេង៖ លាបរមាស់ អង្គែរ កមរមាស់ លាបឈឺឆ្អឹងឆ្អែង ។

សំបកដើម៖ ឈឺក្រពះ

ប្ញស៖ រលាកជើងធ្មេញ ។

បញ្ជាក់៖ ប្រេងប្រើលាប ជ័រ និង ដើមប្រើជាម្សៅ ។

កំរិតនិងរបៀបប្រើ៖ ប្ញស និង សំបកប្រើ ១៥-៣០ក្រាម ដាំទឹកផឹក ។
ជ័រ និងប្រេង សំរាប់លាប និង រឹតខាងក្រៅ ក្នុងកំរិតសមល្មម ៕
ដកស្រង់ពីសៀវភៅ រុក្ខជាតិឱសថកម្ពុជា របស់ក្រសួងសុខាភិបាលឧបត្ថមដោយJICA

ប្រភព៖ iknow

  • ខ្ទឹងជារុក្ខជាតិឱសថ លាបស្រកហើម រលាកបំពង់ក រាក់ស៊ីធ្មេញ បូស អំបៅអំបែកត្រចៀក បំបាត់ស្នាមរបួសនិង រលាក已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/06/28  Category:សុខភាព
Tags: