វិធី​ងាយៗ ព្យាបាល​ជំងឺ​ឈឺក្រពះ និង​ក្លិន​មាត់​មិនល្អ ដោយ​ម្រះព្រៅ​

វិធី​ងាយៗ ព្យាបាល​ជំងឺ​ឈឺក្រពះ និង​ក្លិន​មាត់​មិនល្អ ដោយ​ម្រះព្រៅ​

ម្រះព្រៅ គឺជាប្រភេទជីម្យ៉ាងដែលមានក្លិនក្រអូប ភាគច្រើនត្រូវបានគេយកមកប្រើប្រាស់ធ្វើជាគ្រឿងផ្សំចំណិន អាហារ។ ប៉ុន្តែ ម្រះព្រៅ ក៏ជារុក្ខជាតិម្យ៉ាង ដែលគេយកមកប្រើប្រាស់ធ្វើជាឱសថដ៏ពូកែស័ក្តិសិទ្ធិផងដែរ សំរាប់សុខភាព។ ស្លឹក និងផ្កាម្រះព្រៅ មានផ្ទុកនូវសារធាតុចិញ្ចឹមជាច្រើន ដែលអាចជួយការពារប្រឆាំងនឹងជំងឺ និងជួយឱ្យរាងកាយមានសុខភាពល្អ។ម្រះព្រៅ មានកម្រិតសារធាតុខ្លាញ់តិច សម្បូរទៅដោយសារធាតុការពារប្រតិកម្មអុកស៊ី ការពារនឹងការឆេះរលាក និងប្រឆាំងនឹងការវេត្រាណូ។ លើសពីនេះទៀត វាមានផ្ទុកនូវវីតាមីនជាច្រើនប្រភេទដូចជា៖ វីតាមីន A, C, K និងសារធាតុ Manganese, ទង់ដែក កាល់ស្យូមដែក Magnesium និង Omega-3 fats។ សារធាតុទាំងអស់នេះ គឺជាវត្ថុធាតុផ្សំ ដ៏ល្អបំផុតក្នុងការថែទាំរាងកាយឱ្យមានសុខភាពល្អ។+ ព្យាបាលជំងឺឈឺក្រពះម្រះព្រៅ គឺជាឱសថដ៏ស័ក្តិសិទ្ធិបំផុត សំរាប់ប្រព័ន្ទរំលាយអាហាររបស់អ្នក។

អ្នកអាចយកទឹកម្រះព្រៅ ដែលបានមកពីស្លឹករបស់វា ដើម្បីព្យាបាលអាការឈឺក្រពះ ឬ រមូលក្រពើ។វីធីព្យាបាល ៖យកទឹកម្រះព្រៅ មួយស្លាបព្រាកាហ្វេ លាយជាមួយនឹងទឹកខ្ញី មួយស្លាបកាហ្វេ បន្ទាប់មក ផឹកវា ដើម្បីកាត់បន្ថយការឈឺចាប់ក្រពះ។មួយវិញទៀត អ្នកអាចផឹកតែម្រះព្រៅ ដើម្បីព្យាបាលជំងឺឈឺក្រពះ និងជំងឺផ្សេងៗ ដូចជា៖ ជំងឺទល់លាមក ជំងឺពិបាករំលាយអាហារ និង ជំងឺរលាយច្រមុះ។ល។+ បំបាត់ក្លិនមាត់មិនល្អម្រះព្រៅ ក៏ជាឱសថមួយដ៏ប្រសើរផងដែរសំរាប់សុខភាពមាត់។ វាអាចជួយកំចាត់ខ្យល់ដកដង្ហើមមិនល្អ ក្លិនមាត់ស្អុយ និងជំងឺអញ្ចាញធ្មេញ បានយ៉ាងមានប្រសិទិ្ធភាព។វិធីព្យាបាល ៖សូមយកស្លឹកម្រះព្រៅ ពីរទៅបីសន្លឹក ដាក់ហាលថ្ងៃ រយៈពេលមួយថ្ងៃទៅពីរថ្ងៃ បន្ទាប់ពីស្លឹកម្រះព្រៅស្ងួតហើយ យកស្លឹកម្រះព្រៅនោះ កិនឱ្យម៉ដ្ឋ រួចយកវាមកដុសធ្មេញរបស់អ្នក។អ្នកក៏អាចយកស្លឹកម្រះព្រៅ ដែលកិនម៉ដ្ឋរួច លាយជាមួយនឹងប្រេងម៉ូតាត ដើម្បីធ្វើជាថ្នាំដុសធ្មេញធម្មតា បន្ទាប់មកយកវាមកដុសលើធ្មេញរបស់អ្នក ដើម្បីព្យាបាលក្លិនមាត់ស្អុយ និងខ្យល់ដកដង្ហើមមិនល្អ៕

ប្រភព៖ iknow

  • វិធី​ងាយៗ ព្យាបាល​ជំងឺ​ឈឺក្រពះ និង​ក្លិន​មាត់​មិនល្អ ដោយ​ម្រះព្រៅ​已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/06/28  Category:សុខភាព
Tags: