បង្អែម​ផ្លែ​ត្របែកទុំ​ទឹកស្ករ​រសជាតិ​ប្លែក​មាត់​មកពី​តំបន់​អាមេរិក​ឡាទីន

បង្អែម​ផ្លែ​ត្របែកទុំ​ទឹកស្ករ​រសជាតិ​ប្លែក​មាត់​មកពី​តំបន់​អាមេរិក​ឡាទីន

ក្រុងម៉ៃអាមី : ជាទូទៅនៅបណ្ដាប្រទេសក្នុងទ្វីបអាស៊ី ផ្លែត្របែកជារឿយៗតែងត្រូវបានគេទទួលទានស្រស់ៗដោយជ្រលក់ជាមួយអំបិលម្ទេស ឬក៏ធ្វើជាភេសជ្ជៈទឹកត្របែក។

ដោយឡែកនៅបណ្ដាប្រទេសក្នុងទឹកដីអាមេរិកឡាទីន ផ្លែត្របែកត្រូវបានគេចម្អិនជាបង្អែមដ៏មានរសជាតិឆ្ងាញ់ប្លែក ដែលភាសាអង់គ្លេសហៅថា Guava shells ឬ Casco de Guayaba ក្នុងភាសា អេស្ប៉ាញ។

បង្អែមនេះងាយស្រួលចម្អិនបំផុតដោយអ្នកត្រូវការគ្រឿងផ្សំរួមមាន ផ្លែត្របែកទុំសាច់ក្រហម១គីឡូក្រាម ស្ករស៣កូនពែង ទឹក៣កូនពែង និងក្រូចឆ្មារពណ៌លឿងរាងទ្រវែង១ផ្លែ។

គន្លឹះសំខាន់ក្នុងការចម្អិនបង្អែមនេះគឺការជ្រើសរើសផ្លែត្របែកដែលទុំជោរល្អ មានសាច់ និងគ្រាប់ពណ៌ក្រហម ឬ ផ្កាឈូក ទើបវាមានក្លិនក្រអូបឈ្ងុយ។

អ្នកត្រូវ យកផ្លែត្របែកនោះមកចិតសម្បកចេញ ហើយពុះវាជាពីរ រួចប្រើស្លាបព្រាកោសឆ្កឹះយកគ្រាប់ចេញឲ្យអស់ ដោយទុកតែសាច់ត្របែកសុទ្ធ។

បន្ទាប់មកត្រូវដាំទឹកបរិមាណ៣ពែង ដើម្បីស្ងោរផ្លែត្របែកដែលឆ្កឹះគ្រាប់រួចក្នុងរយៈពេលចាប់ពី កន្លះម៉ោងឡើងទៅដើម្បីឲ្យវាផុយល្អ។ បន្ទាប់មកដាំទឹក៣ពែងមួយឆ្នាំងទៀតដោយចាក់ស្ករស៣ពែងចូល មុននឹងចាក់ផ្លែត្របែកដែលស្ងោររួចចូលក្នុងទឹកស្ករកំពុងពុះនោះ រួចបន្ថែមទឹកក្រូចឆ្មារចូល។

បង្អែមនេះត្រូវទុកឲ្យពុះដោយ ប្រើកម្ដៅតិចៗរយៈពេលកន្លះម៉ោងទៀតរហូតទាល់តែទឹកស្ករឡើងខាប់ អន្ធិលៗ ហើយសាច់ត្របែកកាន់តែផុយរលួយ។

ជាទូទៅប្រជាជនអាមេរិកឡាទីនច្រើនទទួលទានបង្អែមនេះ ជាមួយក្រែមឈីស៕

ប្រភព៖ iknow

  • បង្អែម​ផ្លែ​ត្របែកទុំ​ទឹកស្ករ​រសជាតិ​ប្លែក​មាត់​មកពី​តំបន់​អាមេរិក​ឡាទីន已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/06/28  Category:ចំនេះដឹង
Tags: