បបរ​សណ្ដែក​ក្រហម និង​ជំនឿ​ទាក់​ទង​ទៅ​នឹង​បង្អែម​ដ៏​ពេញ​និយម​នេះ

បបរ​សណ្ដែក​ក្រហម និង​ជំនឿ​ទាក់​ទង​ទៅ​នឹង​បង្អែម​ដ៏​ពេញ​និយម​នេះ

បបរសណ្ដែកក្រហមជាបង្អែមដែលពេញនិយមមួយនៅប្រទេសចិន ដោយនៅរដូវរងាគេនិយមទទួលទានទាំងនៅក្ដៅហុយៗ រីឯនៅរដូវក្ដៅវិញគេច្រើនដាក់ទឹកកកឲ្យត្រជាក់។ ប្រសិនបើបង្អែមនេះនៅ សល់ គេនិយមយកទៅក្លាសេ្ស ដោតឈើធ្វើជាការ៉េមសណ្ដែកក្រហម។បង្អែមនេះងាយស្រួលនឹងចម្អិនណាស់ ដោយវាតម្រូវឲ្យដាំទឹកស្ករឲ្យពុះ រួចរម្ងាស់សណ្ដែកឲ្យយូរ រហូតដល់គ្រាប់សណ្ដែកទន់ល្មមងាយក្នុងការទទួលទាន។

ក្រៅពីមានប្រជាប្រិយភាពនៅប្រទេសចិន បង្អែមនេះក៏ពេញនិយមនៅប្រទេសវៀតណាម ជប៉ុន និងកូរ៉េផងដែរ។តាមប្រពៃណីទំនៀមទម្លាប់របស់កូរ៉េបបរសណ្ដែកក្រហមត្រូវបានគេជឿថា ជាអាហារដែលអាចបណ្ដេញគ្រោះ ជំងឺតម្កាត់ ឬជោគអាក្រក់ដែលបង្កឡើងដោយពួកខ្មោចបិសាច។ នេះយោងតាមរឿងព្រេងនិទានរបស់ចិនដែលតំណាលតៗគ្នា។ កាលពីព្រេងនាយ មានបុរសម្នាក់ឈ្មោះ កុងកុង។ ជាអកុសល បុរសនេះមានកូនប្រុសម្នាក់ជាមនុស្សអាក្រក់ ធ្វើឲ្យអ្នកស្រុកភូមិស្អប់ខ្ពើមគ្រប់ៗគ្នា។

លុះថ្ងៃមួយ នៅពេលដែលកូនប្រុសនោះស្លាប់ហើយក៏បានក្លាយខ្លួនជាអារក្សរោគា ដែលចេះតែចម្លងជំងឺនានាឲ្យអ្នកស្រុកឥតស្រាកស្រាន្ត។ នៅពេលនោះ អ្នកស្រុកក៏ស្រាប់តែនឹកឃើញថា កាលដែលក្មេងប្រុសនោះនៅរស់ វាស្អប់បបរសណ្ដែកក្រហមណាស់ ដូច្នេះហើយទើបអ្នកស្រុកនាំគ្នាដុតដៃដុតជើងចម្អិនបង្អែមនេះយកមក ទទួលទាន និងដាក់តម្រៀបជុំវិញផ្ទះ។ នៅទីបំផុតជំងឺតម្កាត់ក៏រលាយបាត់រហូតតទៅ៕

ប្រភព៖ iknow

  • បបរ​សណ្ដែក​ក្រហម និង​ជំនឿ​ទាក់​ទង​ទៅ​នឹង​បង្អែម​ដ៏​ពេញ​និយម​នេះ已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/06/28  Category:ចំនេះដឹង
Tags: