មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​កំពង់ស្ពឺ​ ចុះ​ព្រមាន​ដល់​អ្នក​លក់​រំលោភ​យក​ដី​ចំណី​ផ្លូវ

មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​កំពង់ស្ពឺ​ ចុះ​ព្រមាន​ដល់​អ្នក​លក់​រំលោភ​យក​ដី​ចំណី​ផ្លូវ

កំពង់ស្ពឺ ​៖​ នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែ​មិថុនា ឆ្នាំ​២០១៦ ​លោក​ហុង ចាន់​សុខា ប្រធាន​មន្ទីរ​សាធារណការ​ខេត្ត​ បាន​ដឹកនាំ​កម្លាំង​ចុះ​ណែនាំ និង​ព្រមាន​ធ្ងន់​ៗ​ដល់​ក្រុម​អ្នក​លក់ដូរ​តាម​លើ​ដី​ចំណី​ផ្លូវ​នៅ​ចំណុច​ផ្សារ​ត្រពាំង​អំពិល និង​ផ្សារ​សាមគ្គី ក្នុង​ឃុំ​ត្រពាំង​គង​ ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ ខណៈ​ដែល​អ្នក​លក់​មួយ​ចំនួន​ពុំបាន​គោរព​ច្បាប់​ស្តីពី​ការរៀបចំ​សណ្ដាប់ធ្នាប់​សាធារណៈ​ ជាពិសេស​ការ​រំលោភ​យក​ដី​​សាធារណៈ​របស់​រដ្ឋ​មក​ប្រើប្រាស់​មិន​ស្របតាម​គោលការណ៍​ច្បាប់។

លោក​ហុង ចាន់​សុខា ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​កំពង់ស្ពឺ បាន​មាន​ប្រសាសន៍​នៅ​កន្លែង​ចំណុច​ផ្សារ​នោះ​ថា ដី​និង​ប្រឡាយ​រណប​អម​សងខាង​ផ្លូវជាតិ​លេខ​៤​ ក្រោម​ការ​ត្រួតពិនិត្យ​របស់​ខេត្ត​កំពង់ស្ពឺ មិន​អនុញ្ញាត​ឲ្យ​ម្ចាស់​ផ្សារ ឬ​ក្រុម​អាជីវករ​រូប​ណា​មក​យក​ដី​ចំណី​ផ្លូវ​រដ្ឋ​នេះ​​លក់ដូរ ​ឬ​ប្រើប្រាស់​ខុស​គោលការណ៍​ច្បាប់​ឡើយ។ មិន​តែ​ប៉ុណ្ណោះ​មន្ទីរ​សាធារណការ​បាន​ជូនដំណឹង​យ៉ាង​ទទូច​ដល់​ម្ចាស់​ផ្សារ និង​ក្រុម​អាជីវករ​ ដែល​កំពុង​យក​ដី​ចំណី​ផ្លូវរដ្ឋ​ប្រើប្រាស់​​បញ្ឈប់​ជាបន្ទាន់។ ការប្រើប្រាស់​ចំណី​ផ្លូវ​នេះ ​ក៏បាន​ធ្វើ​ឲ្យ​​មាន​ការ​កកស្ទះ​សំរាម​ចូល​លូ​រំដោះ​ទឹកភ្លៀង​ ដែល​នាំ​ឲ្យ​ស្ទះ​ទឹក​ជន់​លិច​ផ្លូវ​ជា​ញឹកញាប់។ បច្ចុប្បន្ន​នេះ​ វា​ក៏​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​បញ្ហា​បរិស្ថាន​ផង​ដែរ។

លោក​ប្រធាន​មន្ទីរ​បាន​បន្ត​ថា ថ្ងៃ​នេះ​ក្រុមការងារ​បាន​ចុះ​អប់រំ និង​ណែនាំ​រួមទាំង​បោះ​ស្លាក​សញ្ញា​អប់រំ​ឲ្យ​ពលរដ្ឋ​បាន​យល់​អំពី បញ្ហា​បរិស្ថាន​ផង​​​ដែរ។

លោក​ប្រធាន​មន្ទីរ​បាន​សង្កត់​ធ្ងន់​ថា បងប្អូន​ ដែល​កំពុង​រំលោភ​យក​ដី​ចំណី​ផ្លូវ​មេត្តា​បញ្ឈប់​ជាបន្ទាន់​ពីព្រោះ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ទ្រព្យសម្បត្តិ​រដ្ឋ ខូចខាត​បរិស្ថាន បង្ក​ការ​ស្ទះ​ផ្លូវទឹក​ ដែល​នាំ​ឲ្យ​លិច​ផ្ទះ​ ផ្សារ បង្ក​ការខូចខាត​ដល់​សម្ភារៈ​បងប្អូន​ថែមទៀត ​ហើយ​ការរំលោភ​យក​ដី​សាធារណៈ​របស់​រដ្ឋ​ជា​អំពើ​ល្មើសច្បាប់ ​ដែល​អាច​មាន​ទោស​ទណ្ឌ​ដល់​រូប​យើង​នៅ​ពេល​ដែល​យើង​បាន​ប្រើប្រាស់​មិន​ស្របច្បាប់៕