បាញ់​ប្លន់ឲ្យម្ចាស់​បើក​ទូដែក​យក​អស់​ជាង​២​ម៉ឺន​ដុល្លារ​ និងមាស​២​តម្លឹង​

បាញ់​ប្លន់ឲ្យម្ចាស់​បើក​ទូដែក​យក​អស់​ជាង​២​ម៉ឺន​ដុល្លារ​ និងមាស​២​តម្លឹង​



ស្ទឹងត្រែង ​៖​ អាជីវករ​ប្ដូរ​ប្រាក់​យីហោ​ប៊ុន ហួរ ​(​វីង​)​ ត្រូវ​បាន​ក្រុម​ចោរ​មួយ​ក្រុម ​មាន​គ្នា​៤​នាក់ ប្រដាប់​ដោយ​អាវុធ​វែង​ខ្លី ដែក​ស្បែង​ ​​ចូល​គាស់​ផ្ទះ​ បាញ់ ​វាយ​ឲ្យ​ម្ចាស់ផ្ទះ​២​នាក់​ប្តី​ ប្រពន្ធ​ ម្តាយ​ រង​របួស​ និង​បង្ខំ​ឲ្យ​បើក​ទូដែក យក​ប្រាក់​អស់​ជាង​២​ម៉ឺន​ដុល្លារ ខ្សែក​ខ្សែដៃ​មាស​ប្លាទីន​ចំនួន​២​តម្លឹង រួច​គេចខ្លួន​ចូល​ព្រៃ​ខាងក្រោយ​ផ្ទះ​ ដោយ​សុវត្ថិភាព​ ខណៈ​ដែល​មេឃ​កំពុង​ភ្លៀង​ខ្លាំង។

ករណី​ប្លន់​ប្រដាប់​អាវុធ​ខាង​លើ​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២៧​ខែ​មិថុនា ​ឆ្នាំ​២០១៦​ ខណៈ​ពេល​មេឃ​កំពុង​ភ្លៀង​ខ្លាំង ស្ថិត​ក្នុង​ភូមិ​ឆ្វាំ ឃុំ​សំអាង ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្ត​ស្ទឹងត្រែង។

នៅ​ក្នុង​ហេតុការណ៍​នេះ​ លោក​ឧត្ដមសេនីយ៍​ត្រី ​ហម ប៊ុន​ធែល ​ស្នងការ​រង​ទទួល​ផែន​កណ្ដាលយុត្តិធម៌​បាន​ប្រាប់​ឲ្យ​ដឹង​ថា ​មាន​ម្ចាស់ផ្ទះ​ចំនួន​៣​នាក់​ បាន​រង​របួស​ ដោយ​សារ​ការ​វាយ​បាញ់​ប្លន់​ ដែល​មាន ទី​១. ​ឈ្មោះ​អ៊ុច សុខ​ឃាន់​ ភេទ​ស្រី អាយុ​៥៨​ឆ្នាំ​(​ម្តាយ​) ទី២.​ឈ្មោះ​ប៊ុន ហួរ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ​(​ប្តី​) ទី៣. ​ឈ្មោះ​វួ​ច លី​ ភេទ​ស្រី ​អាយុ​២៧​ឆ្នាំ​(​ប្រពន្ធ)។ ម្តាយ​កូន​ទាំង​៣​នាក់​មាន​ទីលំនៅ​ក្នុងភូមិ ឃុំ កើតហេតុ​ខាងលើ។

លោក​ឧត្ដមសេនីយ៍​ត្រី​ស្នង​ការ​រង​បាន​បន្ត​ថា ​បើ​តាម​ម្ដាយ​ជនរងគ្រោះ ​បាន​រៀបរាប់​ថា​ នៅ​យប់​កើតហេតុ​មាន​ភ្លៀង​មួយ​មេ​យ៉ាង​ធំ ហើយ​គាត់​ព្រមទាំង​កូន​កំពុង​ដេក​លង់លក់ ស្រាប់តែ​នៅ​ម៉ោង​១១​និង​៣០​នាទី ក្រុម​ចោរ​ចំនួន​៤​នាក់​ពាក់​ម៉ាស​បាន​ធ្វើ​សកម្មភាព គាស់​ទ្វារផ្ទះ​ផ្នែក​ខាងក្រោយ​ចូល​មក​៣​នាក់ ​ម្នាក់​ចាំ​ខាងក្រៅ ​ហើយ​បាន​ស្រែក​ឲ្យ​ម្ចាស់ផ្ទះ​យក​លុយ​ឲ្យ​ពួកគេ។ ខណៈ​ប្ដី​ប្រពន្ធ​២​នាក់​កំពុង​ឈរ​នៅ​លើ​ឡៅតឿ ក្រុម​ចោរ​៣​នាក់ ក៏​​ឡើង​ទៅ ​រួច​​យក​កាំភ្លើង​AK​បាញ់​១​គ្រាប់​ ចំ​ភ្លៅ​ប្ដី​ខាងឆ្វេង និង​ប្រពន្ធ​វាយ​នឹង​ដែក​ស្បែង​ ​​បែក​ក្បាល ហើយ​គំរាម​ឲ្យ​បើក​ទូដែក បើ​មិន​ព្រម​វា​នឹង​បាញ់សម្លាប់​។

លោក​បន្ត​ថា ​ខណៈ​មាន​គំរាម​សម្លាប់​ជនរងគ្រោះ​ជា​ប្តី​បាន​វារ​ទាំង​ត្រូវរបួស​ទៅ​បើក​ទូដែក​ឲ្យ​ក្រុម​ចោរ ​​​ហើយ​​ពួក​ចោរ​ប្លន់ ​ក៏ប្រមូល​យក​ប្រាក់​អស់​ចំនួន​២០.៨០០​ដុល្លារ(​ពីរម៉ឺន​ប្រាំបី​រយ​ដុល្លារ)។បន្ទាប់មក​ពួកវា​បាន​រើ កកាយ​ស្ទើរ​តែ​គ្រាប់​ទីកន្លែង ស្វែងរក​របស់របរ​ផ្សេង​ទៀ​តែ​មិន​ឃើញ ឃើញ​ម្តាយ​ពាក់ ខ្សែក ខ្សែដៃ​ក៏បាន​ដោះ​យក​ទាំងអស់ ដែល​មាន​ខ្សែក​ខ្សែដៃ​មាស​ចំនួន​១​តម្លឹង​កន្លះ​និង​ប្លាទីន​៥​ជី ហើយ​ពួកវា​ក៏បាន​នាំគ្នា​គេចខ្លួន​ចូល​ព្រៃ​ខាងក្រោយ​ផ្ទះ​ដោយ​សុវត្ថិភាព។

ក្រោយ​កើតហេតុ​ម្ចាស់ផ្ទះ​ឈ្មោះ ​អ៊ុច សុ​ឃាន់ ​បាន​រាយការណ៍​ជូន​សមត្ថកិច្ច។ មួយសន្ទុះ​ក្រោយមក​ទើប​មកដល់ តែ​អ្វីៗ​បាន​ហួសពេល​អស់​ទៅ​ហើយ បាន​ត្រឹម​ពិនិត្យ​កន្លែង​កើតហេតុ​ប៉ុណ្ណោះ​។ លុះ​ព្រឹក​ឡើង​ថ្ងៃទី​២៨ ខែមិថុនា ​លោក​ព្រះរាជអាជ្ញា​សាលាដំបូង​ខេត្ត​លោក​ជា ពេជ​បាន​ដឹកនាំ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ធ្ងន់​និង​កម្លាំង​អាវុធហត្ថ ចុះ​ពិនិត្យ​ទីតាំង​ប្លន់​។​

លោក​ព្រះរាជអាជ្ញា​បាន​និយាយ​ពី​សកម្មភាព ប្លន់​កន្លងមក​នៅ​ភូមិ​កតូត ឃុំ​កំ​ភុ​ន ​ស្រុក​សេសាន ​និង​នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​ជាប់​ខេត្ត​ស្ទឹងត្រែង ថា​អាច​ជា​មុខសញ្ញា​តែមួយ ព្រោះ​សកម្មភាព​នេះ និង​សកម្មភាព​មុន មាន​កាំភ្លើង​AK កាំភ្លើងខ្លី​ដែក​ស្បែង​ដូច​ពេលនេះ​ដែរ។

លោក​ព្រះរាជអាជ្ញា​បាន​ជំរុញ​ឲ្យ​សមត្ថកិច្ច​ចុះ​ស្រាវជ្រាវ​លើ​ករណី​នេះ​ជាបន្ទាន់ ព្រោះ​ការ​ប្លន់​នេះ​អាច​ជា​មុខសញ្ញា​តែមួយ ដោយសារ​សកម្មភាព​នេះ វា​ស្រដៀងៗ​គ្នា​ពី​ករណី​មុនៗ​។ បច្ចុប្បន្ន​កម្លាំង​ស្នងការ​ខេត្ត​រួម​នឹង​អាវុធហត្ថ​ខេត្ត​កំពុង​ចុះ​ប្រតិបត្តិការ​មុខសញ្ញា​ចោរប្លន់​ខាង​លើ​នេះ ដើម្បី​ចាត់​វិធាន​ការ​តាម​ផ្លូវ​ច្បាប់៕
បាញ់​ប្លន់ឲ្យម្ចាស់​បើក​ទូដែក​យក​អស់​ជាង​២​ម៉ឺន​ដុល្លារ​ និងមាស​២​តម្លឹង​

បាញ់​ប្លន់ឲ្យម្ចាស់​បើក​ទូដែក​យក​អស់​ជាង​២​ម៉ឺន​ដុល្លារ​ និងមាស​២​តម្លឹង​

បាញ់​ប្លន់ឲ្យម្ចាស់​បើក​ទូដែក​យក​អស់​ជាង​២​ម៉ឺន​ដុល្លារ​ និងមាស​២​តម្លឹង​

បាញ់​ប្លន់ឲ្យម្ចាស់​បើក​ទូដែក​យក​អស់​ជាង​២​ម៉ឺន​ដុល្លារ​ និងមាស​២​តម្លឹង​

បាញ់​ប្លន់ឲ្យម្ចាស់​បើក​ទូដែក​យក​អស់​ជាង​២​ម៉ឺន​ដុល្លារ​ និងមាស​២​តម្លឹង​