លួច​រថយន្ត P0RSCHE តម្លៃ​ ៣០​ម៉ឺន​ដុល្លារ ពី​កន្លែង​លក់ ដោយ​ការ​ប្រើល្បិច​…

6 Videos


នៅយប់ថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ ២០១៦ នេះ កម្លាំងអាវុធហត្ថខណ្ឌពោធិសែនជ័យបានចុះទៅឃាត់ខ្លួនជនសង្ស័យម្នាក់ដែលបានចូលទៅក្នុងក្រុមហ៊ុនលក់រថយន្តម៉ាក P0RSCHE ដែលមានទីតាំងនៅតាមបណ្តោយផ្លូវសហពន្ធ័រុស្សី ភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ក្រោយពីចង់ទិញរថយន្តតម្លៃប្រមាណ៣០ម៉ឺនដុល្លារ តែតាមពិតគ្មានលុយឲ្យគេ ហើយចង់បើករថយន្តចេញពីក្រុមហ៊ុន ក៏ត្រូវថៅកែក្រុមហ៊ុនប្តឹងអាវុធហត្ថចុះទៅជួយអន្តរាគមន៍ ហើយក៏ចាប់បានតែម្តង ។

P9

លួច​រថយន្ត P0RSCHE តម្លៃ​ ៣០​ម៉ឺន​ដុល្លារ ពី​កន្លែង​លក់ ដោយ​ការ​ប្រើល្បិច​…

មន្ត្រីអាវុធហត្ថខណ្ឌពោធិសែនជ័យបានឲ្យដឹងថា ជនសង្ស័យរូបនេះឈ្មោះ ជេត ចន្ថន អាយុ ២៤ ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតនៅខេត្តស្វាយរៀង។ មុនពេលកើតហេតុ ជននេះបានចូលទៅសួរទិញឡានរបស់ក្រុមហ៊ុនខាងលើមួយគ្រឿងក្នុងតម្លៃជិត 300.000 $ ពេលដែលក្រុមហ៊ុនឲ្យទូទាត់ប្រគល់លុយ បែរជាជននេះថា អត់មានលុយទៅវិញ ប៉ុន្តែជននេះនៅតែទាមទាយកឡានចេញពីក្រុមហ៊ុន ហើយអង្គុយក្នុងរថយន្តពុំព្រមចុះ ។

លួច​រថយន្ត P0RSCHE តម្លៃ​ ៣០​ម៉ឺន​ដុល្លារ ពី​កន្លែង​លក់ ដោយ​ការ​ប្រើល្បិច​…

ថៅកែក្រុមហ៊ុនសង្ស័យថាជននេះមានសកម្មភាពមិនល្អ ក៏បានបញ្ជាឲ្យសន្តិសុខឃាត់ខ្លួន ហើយរាយការណ៍ប្ដឹងសមត្ថកិច្ចកងរាជអាវុធហត្ថខណ្ឌពោធិ៍សែនជ័យឲ្យជួយអន្តរាគមន៍ ។ សម្រាប់ជនសង្ស័យត្រូវបានក្រុមហ៊ុន ប្រគល់អោយសមត្ថកិច្ចចាប់ឃាត់ខ្លួន ដែលសង្ស័យថា ចង់ស៊ីដាច់រថយន្ត ពេលនេះសមត្ថកិច្ចកំពុងរៀបចំឯកសារ ដើម្បីចាត់ការតាមនិតិវិធីច្បាប់ ៕

                                                                                                      សុតាត់