ម៉ាស៊ីន​ត្រជាក់ Samsung The Triangle ចាប់​ផ្ដើម​ពេញ​និយម​លើ​ទីផ្សារ​កម្ពុជា​

ក្រុមហ៊ុន Samsung បាន​នាំ​យក​ម៉ាស៊ីន​ត្រជាក់​ថ្មី​ម៉ូដែល Samsung The Triangle ដែល​មាន​រាង​ត្រីកោណ​​លក្ខណៈ​ប្លែក និង​អស្ចារ្យ​ផ្សេង​ពី​គេ ព្រម​ទាំង​មាន​លក្ខណៈ​ពិសេស​ជា​ច្រើន​ដែល​អាច​ជួយ​ឲ្យ​អ្នក​ប្រើប្រាស់​ទទួល​បាន​នូវ​បទ​ពិសោធន៍​នៃ​ខ្យល់​ត្រជាក់​ដ៏​ល្អ​ប្រសើរ។

 

អ្នកស្រី និត ស៊ីណាត ម្ចាស់​ហាង​លក់​ម៉ាស៊ីន​ត្រជាក់​ដ៏​ធំ A Green តាម​ផ្លូវ​កម្ពុជា​ក្រោម ទីក្រុង​ភ្នំពេញ បាន​ប្រាប់​ឲ្យ​ដឹង​ថា៖ “បើ​ប្រៀប​ធៀប​ម៉ាស៊ីន​ត្រជាក់​របស់​ Samsung ​ជាមួយ​នឹង​ម៉ាស៊ីន​ត្រជាក់​ដទៃ​ទៀត ខ្ញុំ​សង្កេត​ឃើញ​ថា Samsung The Triangle លក់​ដាច់ ព្រោះ​វា​មាន​គុណភាព​ល្អ សន្សំ​សំចៃ​ភ្លើង ព្រម​ទាំង​មាន​តម្លៃ​សមរម្យ”។

 

ម៉ាស៊ីន​ត្រជាក់ Samsung The Triangle ចាប់​ផ្ដើម​ពេញ​និយម​លើ​ទីផ្សារ​កម្ពុជា​

 អ្នកស្រី និត ស៊ីណាត ម្ចាស់​ហាង​លក់​ម៉ាស៊ីន​ត្រជាក់ A Green

 

លោក សាន ប៊ុនថាន អ្នក​ជំនាញ​ខាង​ម៉ាស៊ីន​ត្រជាក់​មួយ​រូប​ បាន​ឲ្យ​ដឹង​ថា៖ “អ្វី​ដែល​ធ្វើ​ឲ្យ​ម៉ាស៊ីន Samsung The Triangle លេច​ធ្លោ គឺ​លក្ខណៈ​ពិសេស​ទាំង​៥​យ៉ាង​របស់​វា៖ Virus Doctor, Digital Inverter, Single User, Good Sleep, និង Silence”។

 

ជាមួយ​នឹង​បច្ចេកវិទ្យា Digital Inverter, Samsung The Triangle គឺ​ជា​ម៉ាស៊ីន​ត្រជាក់​ដែល​ល្អ​បំផុត​ ជួយ​ឲ្យ​អ្នក​ប្រើប្រាស់​អាច​កាត់​បន្ថយ​លើ​ការ​ចំណាយ​លើ​ថាមពល​រហូត​ដល់ ៦៨%។ វា​ដំណើរការ​ស្ងាត់​គ្មាន​សំឡេង​រំខាន និង​ផ្តល់​គម្លាត​តិច​បំផុត​នៃ​ការ​ឡើង​ចុះ​សីតុណ្ហភាព​ក្នុង​បន្ទប់ ធ្វើ​ឲ្យ​ខ្យល់​ត្រជាក់ និង​បរិសុទ្ធ។

 

ម៉ាស៊ីន​ត្រជាក់ Samsung The Triangle ចាប់​ផ្ដើម​ពេញ​និយម​លើ​ទីផ្សារ​កម្ពុជា​

លោក សាន ប៊ុនថាន អ្នក​ជំនាញ​ខាង​ម៉ាស៊ីន​ត្រជាក់​

 

Single User មាន​ជា​ដំណោះស្រាយ​ដ៏​ល្អ​សម្រាប់​អ្នក​ដែល​រស់​នៅ​ម្នាក់​ឯង​ដោយ​អាច​ជួយ​សន្សំ​សំចៃ ដល់​ទៅ ២៦% លើ​ការ​ប្រើប្រាស់​ថាមពល។ មិន​តែ​ប៉ុណ្ណោះ វា​ថែម​ទាំង​ភ្ជាប់​នូវ​ប្រព័ន្ធ​កម្ចាត់​មេរោគ និង​បន្សុទ្ធ​ខ្យល់ Virus Doctor ដោយ​យោង​ទៅ​លើ​ឧបករណ៍ S-Plasma Ion ដែល​អាច​ជួយ​កាត់​បន្ថយ​មេរោគ​ដល់​ទៅ ៩៩% ឯណោះ។

 

ឯ​មុខងារ​របស់ Good Sleep វិញ អ្នក​ប្រើប្រាស់​អាច​ប្រាកដ​ក្នុង​ចិត្ត​បាន​ថា​សីតុណ្ហភាព​របស់​ម៉ាស៊ីន​ ត្រជាក់​មាន​ផាសុកភាព​ជួយ​ឲ្យ​គេង​លក់​ស្រួល។ វា​ថែម​ទាំង​អាច​ជួយ​ឲ្យ​ខ្យល់​មាន​ល្បឿន​លឿន​ដោយ​ប្រើ​មុខងារ Fast Cooling។ ដូច្នេះ​អ្នក​ប្រើប្រាស់​ នឹង​មិន​ត្រជាក់​ខ្លាំង​ពេក ហើយ​មិន​ចាំបាច់​បិទ ឬ​បើក​ម៉ាស៊ីន​ត្រជាក់​ដូច​មុន​ទៀត​នោះ​ឡើយ។ បច្ចេកវិទ្យា Silence មិន​ធ្វើឲ្យ​មាន​សំឡេង​រំខាន​អ្នក​ប្រើប្រាស់ អាច​ផ្តោត​លើ​ការងារ​របស់​ពួកគាត់ ទោះ​បី​ជា​នៅ​ផ្ទះ ឬ​ការិយាល័យ​ក៏​ដោយ។

 

ដោយសារ​តែ​អាកាសធាតុ​នៅ​កម្ពុជា​ប្រែប្រួល ដែល​ពេល​ខ្លះ​ក្តៅ ពេល​ខ្លះ​ភ្លៀង​ធ្លាក់​មក​ភ្លាមៗ ដូច្នេះ​អ្នក​គួរ​ប្រើ Samsung The Triangle ដើម្បី​ទទួល​បាន​នូវ​ខ្យល់​ត្រជាក់​ល្អ និង​ផាសុកភាព។

 

ដើម្បី​ស្វែងរក​ព័ត៌មាន​បន្ថែម សូម​ចូល news.samsung.com/global ៕

 

ទំនាក់ទំនង៖

Chher Sokleng
Branch of Thai Samsung Electronics Co., Ltd
Tel: +855 12 775593

E: [email protected]

 

អត្ថបទ៖ ពាណិជ្ជកម្ម