ខណៈ​នេះ ភ្លើង​កំពុង​បំផ្លាញ​ផ្ទះ​នៅ​សង្កាត់​បឹង​ទំពុន

រាជធានី​ភ្នំពេញ ៖ បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បាន​ឲ្យ​ដឹង​ជំហាន​ដំបូង​មក​ថា នៅ​វេលា​ម៉ោង​២​និង​២៨​នាទី​រសៀល​ថ្ងៃ​ទី​២៨ មិថុនា ២០១៦ អគ្គិភ័យ​កំពុង​បំផ្លាញ​លំនៅ​ដ្ឋា​ន​មួយ​កន្លែង​ស្ថិត​ក្នុង​សង្កាត់​បឹង​ទំពុន ខណ្ឌមានជ័យ ដោយ​មិន​ទាន់​ដឹង​ពី​មូលហេតុ ។

សេចក្តីរាយការណ៍​បាន​បន្ត​ថា នៅ​ពេល​នេះ​សមត្ថកិច្ច​កំពុង​ចេញ​រថយន្ត​ពន្លត់​អគ្គិភ័យ​ដើម្បី​អន្តរាគមន៍​បាញ់​ពន្លត់​ហើយ ៕