ពេក​ហើយ ! អត់​លុយ​មួយ​រៀល ចូល​ទិញ​រថយន្ត​ជិត​៣០​ម៉ឺន​ដុល្លារ

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​បាន​ចូល​ទៅ​ក្រុមហ៊ុន​លក់​រថយន្ត​ម៉ាក PORCHE ទិញ​រថយន្ត​១​គ្រឿងក្នុង​តម្លៃ​ជិត​៣០​ម៉ឺន​ដុល្លារ ពេល​ក្រុមហ៊ុន​សុំ​ទូទាត់​​ប្រាក់ បុរស​នោះ​ថា​គ្មាន​លុយ​មួយ​រៀល​ ហើយ​អង្គុយ​ក្នុង​រថយន្ត​មិន​ព្រម​ចុះ​ ថែម​ទាំង​ចង់​បើករថយន្ត​ចេញពី​ក្រុមហ៊ុន​ទៀត ។ ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​យប់​ថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ​២០១៦ នៅ​តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី ស្ថិត​ក្នុងភូមិ​តា​ងួ​ន សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

សមត្ថកិច្ច​អាវុធហត្ថ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ ជេ​ត ច​ន្ថ​ន អាយុ​២៤​ឆ្នាំ ត្រូវ​ម្ចាស់​ក្រុមហ៊ុន​ប្តឹង​ឲ្យ​ចាប់​ឃាត់ខ្លួន​ភ្លាម​ៗ ព្រោះតែ​ចង់​បើករថយន្ត​ចេញពី​ក្រុមហ៊ុន​ដោយ​មិន​ទាន់​បង់ប្រាក់ ។ សមត្ថកិច្ច​បញ្ជាក់​ថា យុវជន​ម្នាក់​នេះ​មិន​អាច​ថា​ជា​មនុស្ស​វិកលចរិត​បាន​ទាំងស្រុង​ទេ ព្រោះ​មាន​លក្ខណ​:​ដឹង​ខុស​ត្រូវ​ច្បាស់លាស់ ។

មន្ត្រី​អាវុធហត្ថ​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ឲ្យ​ដឹង​ទៀត​ថា មុន​ពេល​កើតហេតុ​ យុវជន​រូប​នេះ​​បាន​ចូល​ទៅ​សួរ​រក​ទិញ​រថយន្ត​របស់​ក្រុមហ៊ុន​ខាងលើ​១​គ្រឿងក្នុង​តម្លៃ​ជិត​៣០​ម៉ឺន​ដុល្លារ ពេល​ដែល​ត្រូវរ៉ូវ​គ្នា​ហើយ ក្រុមហ៊ុន​សុំ​ទូទាត់​លុយ បែរជា​ជន​នេះ​ថា​អត់​មាន​លុយ ហើយ​អង្គុយ​ក្នុង​រថយន្ត​មិន​ព្រម​ចុះ ថែម​ទាំង​ចង់​បើករថយន្ត​ចេញពី​ក្រុមហ៊ុន​ទៀត ៕