យប់មិញ! ឆេះ​បង្គោលភ្លើង​រុំ​ព័ទ្ធដោយ​​​មែក​​ឈើ​ ​

រាជ​ធានី​​ភ្នំពេញ ៖ បង្គោល​​ភ្លើង​មួយ​​មាន​ខ្សែភ្លើង​ និង​មែក​ឈើរុំព័ទ្ធ​ជុំវិញ​ ត្រូវ​បាន​ទុ​ស្សេ​​ឆេះ​ដាច់​ខ្សែ​បង្កឱ្យ​​​​ភ្ញាក់ផ្អើល ​កាលពី​វេលា​ម៉ោង​​១២ ​និង​២០​នាទី​រំលងអ​ធ្រា​ត្រ ​ឈាន​ចូល​ថ្ងៃ​ទី​២៨ ​មិថុនា ២០១៦ ស្ថិតត្រង់ចំណុច​​ជាប់​ចំណតរថយន្ត​​មួយ​កន្លែង​ ​តាម​បណ្ដោយ​ផ្លូវ​លេខ៣១៥ ​ក្នុង​សង្កាត់​បឹង​​កក់១ ខណ្ឌទួលគោក ។

តាម​ប្រភព​​​ឱ្យ​ដឹង​ថា ​មុន​ពេល​កើតហេតុ​ គេ​ឃើញ​បង្គោល​ខ្សែភ្លើង​ដែល​មាន​ប្រអប់លេខD09 111A មាន​ពន្លឺភ្លើង​ចេញ​ពី​ខ្សែ​នៅ​លើ​​បង្គោល ។ មួយសន្ទុះ​ក្រោយមក ​ខ្សែភ្លើង​នៅ​លើ​បង្គោល​នោះ​ បាន​ទុ​ស្សេ​លាឮ​ដូច​រន្ទះ​ ហើយក៏​មាន​អណ្ដាតភ្លើង​​​​ឆាបឆេះ​ខ្សែភ្លើងឡើង ​​និង​ខ្សែកាប​ទូរទស្សន៍​មួយ​ចំនួន​ទៀត​ បណ្ដាល​​ឱ្យ​ដាច់​ធ្លាក់​ចុះ​មក​ដល់​ដី​រាយ​ប៉ាយ​ពេញ​ថ្នល់ ។

បន្ទាប់​ពី​កើតហេតុ​ភ្លាម​ៗ ​ទោះបីជា​ប្រជាពលរដ្ឋ​​រាយការណ៍​ទៅ​កាន់​សមត្ថកិច្ច​មូលដ្ឋាន​​ឱ្យ​ចុះ​មក​អន្តរាគមន៍​ នៅ​កន្លែង​កើតហេតុ​ក៏​ដោយ តែ​គ្មាន​ឃើញ​​អ្នកណា​ម្នាក់​មក​​​កន្លែង​កើតហេតុ​នោះ​ឡើយ រហូត​ដល់​ជាង​មួយ​ម៉ោង​ ទើប​ឃើញ​មាន​រថយន្ត​ពន្លត់អគ្គិភ័យ​មួយ​គ្រឿង​ របស់​ស្នងការ​រាជធានី​ភ្នំពេញ​មក​ដល់​​ ​ស្រប​ពេល​មាន​​អ្នកជំនាញ​អគ្គិសនី​កម្ពុជា ​បាន​មក​ដល់​កន្លែង​កើត​ហ​តុ​នោះ​ដែរ ​​ក៏​​បិទ​បា​រែត​តែម្តង ។

ប្រភព ៖

កំណត់ហេតុខ្មែរឡូត

គួររំលឹកថា កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៥កន្លង ស្ថិតនៅតាមផ្លូវព្រះមុនីវង្ស ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ដែលអាចប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋ នៅជាប់និងបង្គោលភ្លើងនោះ។

យ៉ាងណាក៏ដោយ ក្រោយកើតហេតុ គេឃើញមានរថយន្តពន្លត់អគ្គិភ័យ និងអាជ្ញាធរ បានទៅជួយអន្តរាគមន៍ ភ្លាមៗផងដែរ ដើម្បីបាញ់ពន្លត់៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត