ក្រសួងសេដ្ឋកិច្ច ដាក់ឲ្យដេញថ្លៃឈើរឹបអូសបានជាង ៦ម៉ឹនម៉ែត្រគូប នៅក្នុងខេត្តមណ្ឌលគិរី

(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រកាសដាក់ដេញថ្លៃឈើ ដែលគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្រ្កាបបទល្មើសព្រៃឈើជាង ៦ម៉ឺនម៉ែត្រគូប ដែលកំពុងរក្សាទុកនៅតាមក្រុមហ៊ុន ទទួលបានដីសម្បទានសេដ្ឋកិច្ចនានា នៅក្នុងខេត្តមណ្ឌលគិរី។

យោងតាមសេចក្តីជូនដំណឹងដាក់ឲ្យដេញថ្លៃជាលើកទី២ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៅថ្ងៃទី២៧ ខែមិថុនា ដែល Fresh News ទទួលបាននៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៦នេះ បានឲ្យដឹងថា ឈើ ដែលដាក់ឲ្យដេញថ្លៃនេះមានចំនួនសរុប ៦១,៨០៧.៣៩ម៉ែត្រគូប។ បើតាមការជូនដំណឹងបានឲ្យដឹងថា តម្លៃមូលដ្ឋានសម្រាប់ការដេញថ្លៃឈើទាំងនេះ មានតម្លៃសរុបជាង ១២លានដុល្លារអាមេរិក ស្មើនិងជិត ៥ម៉ឺនលានរៀល (៤៨,៨២៨,៣៤៣,៨៧៩រៀល)។

សេចក្តីជូនដំណឹង បានឲ្យដឹងទៀតថា ឈើទាំងអស់កំពុងរក្សាទុក នៅតាមបណ្តាក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចនានា ក្នុងខេត្តមណ្ឌលគិរី។ ពាក្យសុំដេញថ្លៃនឹងមានផ្តល់ជូនចាប់ពីថ្ងៃទី២៩ ខែមិថុនា ដល់ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៦នេះ នៅក្រសួងបរិស្ថាន និងរដ្ឋបាលព្រៃឈើ រៀងរាល់ម៉ោងធ្វើការ។

ក្រសួងសេដ្ឋកិច្ច បានឲ្យដឹងផងដែរថា ការដេញថ្លៃឈើទាំងអស់នេះ នឹងធ្វើនៅសាលាខេត្តមណ្ឌលគិរី តែមិនទាន់បញ្ជាក់ពីកាលបរិច្ឆេក​ នៅឡើយទេ៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖  ដែលត្រូវបានគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ ដឹកនាំដោយនាយឧត្តមសេនីយ៍ សៅ សុខា រឹបអូសបាននៅក្នុងភូមិសាស្ត្រ ខេត្តមណ្ឌលគិរី កាលពីពេលថ្មីៗ ចំនួនជាង៦ម៉ឺនម៉ែត្រគូប។ តម្លៃមូលដ្ឋានចាប់ពីជិត ៤៩ពាន់លានរៀល ដែលស្មើនឹងជាង១២លានដុល្លារអាមេរិក។

យោងតាមសេចក្តីជូនដំណឹង របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឈើដែលគណៈកម្មការរឹបអូសបាន ហើយកំពុងរក្សាទុក នៅក្រុមហ៊ុនចំនួន៧ ក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី មានចំនួន៦១,៨០៧.៣៩ម៉ែត្រគូប ដែលមានតម្លៃមូលដ្ឋាន (តម្លៃដំបូងមិនទាន់ ដេញថ្លៃ) ចំនួន ៤៨,៨២៨,៣៤៣,៨៧០រៀល ស្មើនឹងប្រមាណជា ជាង១២លានដុល្លារ។​

កន្លែងលក់ពាក្យស្នើសុំចូលរួមដេញថ្លៃ មាននៅក្រសួងបរិស្ថាន និងរដ្ឋបាលព្រៃឈើ រៀងរាល់ម៉ោងធ្វើការ។ កន្លែងទទួលពាក្យស្នើសុំ ចូលរួមដេញថ្លៃ នៅក្រសួងបរិស្ថាន រៀងរាល់ម៉ោងធ្វើការ។ ដំណើរការដេញថ្លៃលក់ឈើ និងកូនឈើ នឹងប្រព្រឹត្តទៅនៅសាលាខេត្ត មណ្ឌលគិរី៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ក្រសួងសេដ្ឋកិច្ច ដាក់ឲ្យដេញថ្លៃឈើរឹបអូសបានជាង ៦ម៉ឹនម៉ែត្រគូប នៅក្នុងខេត្តមណ្ឌលគិរី

ក្រសួងសេដ្ឋកិច្ច ដាក់ឲ្យដេញថ្លៃឈើរឹបអូសបានជាង ៦ម៉ឹនម៉ែត្រគូប នៅក្នុងខេត្តមណ្ឌលគិរី