គ្រូពេទ្យនៅមន្ទីរសម្រាកព្យាបាល និងសម្ភពវឌ្ឍន: វះកាត់ស្រ្តីសម្រាលកូនម្នាក់ បណ្តាលឲ្យស្លាប់, ម្ចាស់គ្លិនិកជាអនុប្រធានមន្ទីរពេទ្យជប៉ុន

(ភ្នំពេញ)៖ ស្រ្តីសម្រាលកូនម្នាក់បានដាច់ខ្យល់ស្លាប់ យ៉ាងអាណោចអាធ័ម ចោលកូនតូចៗ៣នាក់ ឲ្យនៅកំព្រា និងប្តីក្លាយជាបុរសពោះម៉ាយ ដោយសារតែការវះកាត់ មានការធ្វេសប្រហែសរបស់ក្រុមគ្រូពេទ្យ នៅគ្លិនិក វឌ្ឍន: ឫ មន្ទីរសម្រាកព្យាបាល និងសម្ភពវឌ្ឍន: ដែលមានទីតាំងស្ថិតនៅតាមផ្លូវទំនប់ទួលគោក៧០ ភូមិ១ សង្កាត់ស្រះចក ខណ្ឌដូនពេញ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៦។

សាច់ញាតិស្រ្តីរងគ្រោះ ដែលកំពុងចូលរួមបុណ្យសព ស្ថិតនៅវត្តស្រះចក បានប្រាប់ភ្នាក់ងារ Fresh News ថា ស្រ្តីរងគ្រោះមានឈ្មោះ សៀក សីុណេត អាយុ៤២ឆ្នាំ ហើយនេះជាការសម្រាលកូនលើកទី៣ហើយ។

សាច់ញាតិរូបនេះ បានឲ្យដឹងទាំងទឹកភ្នែកថា ក្រោយឈឺពោះឆ្លងទន្លេ បងប្អូន និងប្តី បានបញ្ជូនទៅកាន់គ្លិនិកខាងលើ ពីព្រោះកាលកូនទី១ និងកូនទី២ ក៏បានទៅវះកាត់ជាមួយគ្រូពេទ្យ (Doctor នៅមន្ទីរពេទ្យជប៉ុន) ប៉ុន្តែក្រោយពេលវះយកកូនចេញរួច ក៏ដេរភ្ជាប់វិញ ជាធម្មតា។

ក្រោយពីបានប៉ុន្មានម៉ោងក្រោយមក ដោយសារតែការលាងសំអាតមិនល្អ បានបណ្តាលស្រ្តីរងគ្រោះ ឈឺពោះសារជាថ្មី (សង្ស័យមានឈាមកកនៅក្នុងស្បូន) ក៏បានទៅឲ្យគ្រូពេទ្យ ធ្វើការវះម្តងទៀត ប៉ុន្តែលើកនេះ ដូចបានបញ្ជូនស្រ្តីរងគ្រោះ ទៅកាន់ភពផ្សេងតែម្តង។

តាមសេចក្តីរាយការណ៍ពីមន្រ្តីក្រសួងសុខាភិបាលម្នាក់​ សូមមិនបញ្ចេញឈ្មោះ បានលួចទម្លាយថា ម្ចាស់គ្លិនិកខាងលើ គឺជាអនុប្រធានមន្ទីរពេទ្យគាំពារ ទារក និងមាតា ឫហៅថា មន្ទីរពេទ្យជប៉ុន ដែលមានឈ្មោះ កែវ មួយស្រូយ ភេទប្រុស។

យ៉ាងណាក៏ដោយ អង្គភាព Fresh News នៅមិនទាន់អាចស្វែងរកការបកស្រាយ និងបំភ្លឺពីម្ចាស់គ្លិនិក បាននៅឡើយទេ នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៦នេះ។

ប៉ុន្តែនៅពេលក្រុមអ្នកកាសែត ចុះទៅសួរនាំដល់គ្លិនិកនោះ ស្រាប់តែបុគ្គលិក និងគ្រូពេទ្យនៅគ្លិនិកមួយនេះ បានឆ្លើយថា រឿងនេះខាងម្ចាស់របស់ពួកគេ បានសងសំណង​ ទៅដល់ក្រុមគ្រួសារជនរងគ្រោះរួចហើយ ដូច្នេះកុំបាច់យកទៅចុះផ្សាយអី។

សាច់ញាតិជនរងគ្រោះ សូមអំពាវនាវដល់មន្រ្តីក្រសួងសុខាភិបាល ចុះទៅពិនិត្យមើល និងស្រាវជ្រាវករណីនេះ នៅគ្លិនិកខាងលើផង ដើម្បីកុំឲ្យកើតមានឡើងទៅលើស្រ្តីរងគ្រោះ លើកក្រោយទៀត៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖  បន្ទាប់​ពី​ឃើញ​បុរស​វ័យ​ចំណាស់​ម្នាក់​លី​ចៅប្រុស​អាយុ​ប្រហែល​​២​ឆ្នាំ រត់​ឆ្លេឆ្លា​រលាក់​ចុះឡើង នៅ​ខាង​មុខ​មន្ទីរ​សំរាក​ព្យាបាល «​ហេង ឈុ​ន​» និង​នៅ​ខាង​មុខ​ផ្ទះ​លោក​វេជ្ជបណ្ឌិត «​ជា ពៅ​» ដែល​បើក​ទទួល​ព្យាបាល​ជំងឺ​នៅ​ក្បែរ​គ្នា​នោះ ស្រែក​សុំ​ឱ្យ​គ្រូពេទ្យ​ជួយ​សង្គ្រោះ​ចៅប្រុស​គាត់ ដែល​លង់ទឹក​ពាង តែ​ត្រូវ​គ្រូពេទ្យ​ទាំង​២​កន្លែង​នេះ បដិសេធ​មិន​ទ​ទូល​សង្គ្រោះ​ឡើយ ដោយ​ជម្រុញ​ឱ្យ​គាត់​បី​ចៅប្រុស ទៅ​រក​កន្លែង​ផ្សេង ដែល​ធ្វើ​ឱ្យ​អ្នក​ចោមរោម​មើល ផ្ទុះ​ប្រតិកម្ម​រិះគន់​យ៉ាង​ខ្លាំង ។

មន្ទីរ​សំរាក​ព្យាបាល «​ហេង ឈុ​ន​» និង​ផ្ទះ​លោក​វេជ្ជបណ្ឌិត «​ជា ពៅ​» ដែល​ដាក់​ស្លាក​ទ​ទូល​ពិនិត្យ និង​ព្យាបាល​ជំងឺ​ទូទៅ​ទាំង​មនុស្ស​​ចាស់ ទាំង​កូន​ក្មេង​នេះ គឺ​ស្ថិត​ក្នុងភូមិ​បែក​ចាន​ថ្មី សង្កាត់​ព្រែក​ព្រះស្ដេច ក្រុង​បាត់ដំបង ។ សមត្ថកិច្ច​បាន​ប្រាប់​ថា ជីតា​របស់​​កុមា​រា​នោះ ឈ្មោះ​រ៉េ​ត អាយុ​៦០​ឆ្នាំ រីឯ​ចៅប្រុស​ឈ្មោះ​ក្រិ​ម ណា​សារ អាយុ​២​ឆ្នាំ នៅ​ភូមិ​អូរ​ដំបង​១ ឃុំ​អូរ​ដំបង​១ ស្រុកសង្កែ​។

សមត្ថកិច្ច​បន្ត​ថា កុមា​រា​នោះ​លង់ទឹក​ពាង ហើយ​ត្រូវ​ជីតា​ជួយ​ស្រង់​ភ្លាម​ៗ រួច​ជិះ​ម៉ូតូ​លី​ចៅ​មក​កាន់​មន្ទីរ​សំរាក​ព្យាបាល «​ហេងឈុ​ន​» តែ​ត្រូវ​គ្រួ​ពេទ្យ​បដិសេធ មិន​ជួយ​សង្គ្រោះ​ទេ ។ គ្រានោះ គាត់​ក៏​បី​ចៅ​ទៅ​កាន់​ផ្ទះ​លោក​វេជ្ជបណ្ឌិត​«​ជា ពៅ​» ដែល​នៅ​ក្បែរ​នោះ​​ទៀត តែ​ត្រូវ​ភរិយា​លោក​វេជ្ជបណ្ឌិត​រូប​នេះ ដេញ​ឲ្យ​ទៅ​មន្ទីរពេទ្យ​ខេត្ត​បន្ត​ទៀត​ដដែល ដោយ​ប្រាប់​ថា ស្វាមី​គាត់​មិន​នៅ និង​គ្មាន​ឧបករណ៍​គ្រប់គ្រាន់ សំរាប់​ព្យាបាល ។ ប៉ុន្តែ​ទំនង​ក្មេង​ប្រុស​បាន​ស្លាប់ នា​ពេល​នោះ​បាត់​ទៅ​ហើយ ទើប​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​តែ​ម្ដង ។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត