ករណី​ដែល​តារាចម្រៀង ឆាយ វីរៈ​យុទ្ធ​ចាប់រំលោភ កញ្ញា ណូ​ម័​រ ត្រូវ​លាតត្រដាង​

ករណី​ដែល​តារាចម្រៀង ឆាយ វីរៈ​យុទ្ធ​ចាប់រំលោភ កញ្ញា ណូ​ម័​រ ត្រូវ​លាតត្រដាង​

​រាជធានី​ភ្នំពេញ : តារា​សម្តែង​និង​ជា​ពិធី​ការិនី​វ័យក្មេង​កញ្ញា ណូ​ម័​រ កាលពី​ថ្មីៗ​បាន​បង្ហោះ​សារ​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ព្រមជាមួយ​រូបថត​ជាច្រើន​សន្លឹក ដែល​កំពុង​ស្ថិតនៅលើ​គ្រែ​ក្នុង​បន្ទប់​សណ្ឋាគារ​តែ ២​នាក់​តារាចម្រៀង​ប្រុស​របស់​ផលិតកម្ម​សាន់​ដោយ​នាង​បានសរសេរថា​ថ្ងៃនេះ​ត្រូវ​លោក ឆាយ វិ​រៈ​យុទ្ធ ចាប់រំលោភ​ចឹ​ង​ល្ងាច​នេះ​មិនបាន​ទៅធ្វើជា​ពិធីការនី​ការប្រគំ​តន្ត្រី «​រាត្រី​ណាត់ជួប​» នៅ​កំបូល​ចោមចៅ​ទេ​។ ប៉ុន្តែ​អ្វីដែល​នាង​បានលើកឡើង​នេះ គ្រាន់តែ​ឈុត​សម្តែង​ប៉ុណ្ណោះ​។​

 

​ជាមួយនឹង​រូបថត​នៅលើ​គ្រែ​មួយ​សន្លឹក ជាមួយ​តារាចម្រៀង ឆាយ វីរៈ​យុទ្ធ បាន​បង្កើតឱ្យមាន​ការ​ចាប់អារម្មណ៍​ខ្លាំង ។ ទោះជា​យ៉ាងណា តារា​ស្រី​រូបនេះ បាន​ចេញមុខ​បកស្រាយ និង​សុំទោស​តារាចម្រៀង ឆាយ វីរៈ​យុទ្ធ ជា​ផ្លូវការ​អំពី​ការប្រើប្រាស់​ពាក្យពេចន៍ មិន​គប្បី​មួយចំនួន​។​

 

​តាម​ការពិត អ្វីដែល​នាង​បានលើកឡើង​នេះ គ្រាន់តែ​ជា​ឈុត​សម្តែង​ប៉ុណ្ណោះ ប៉ុន្តែ​បានធ្វើឱ្យ​អ្នកលេង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​មួយចំនួន​មានការ ភ្ញាក់ផ្អើល និង​រិះគន់​នាង​មួយចំនួន​ដែរ ។ ទោះ​មិនមាន​ប្រតិកម្ម​ផ្ទាល់​ពី​តារាចម្រៀង ឆាយ វីរៈ​យុទ្ធ ក្តី ក៏​តារា​សម្តែង​ណូ​ម័​រ បានចេញ​មុខ​ជួយ​លាង​ភាពអាម៉ាស់​ជួស​តារាចម្រៀង​ខាងលើ ។​

 

​ស្រប​ពេលដែល​រឿងរ៉ាវ​នេះ​កាន់តែ​រីក​រាលដាល់​ធំ​ឡើងៗ​នេះ​សាមីខ្លួន​កញ្ញា ណូ​ម័​រ បាន​ចេញមុខ​បញ្ជាក់​ជាថ្មី​ព្រមទាំង​ការសុំ​ទោស​លោក ឆាយ វីរៈ​យុទ្ធ ផងដែរ​ថា នាង​ខ្ញុំ​ណូ​ម័​រ សូម​ធ្វើការ​សុំទោស​ចំពោះ​បងប្រុស " ឆាយ​វិ​រះ​យុទ្ធ "​ជា​សាធារណៈ​ចំពោះ​រឿង​កាលពី​ម្សិល​ម្ងៃ​ដែល​នាង​ខ្ញុំ​បាន​បង្ហោះ​រូបភាព​នឹង អក្សរ​ថា «​ថ្ងៃនេះ​ត្រូវ​លោក​ឆាយ​វិ​រះ​យុទ្ធ​ចាប់រំលោភ ចឹ​ង​ល្ងាច​នេះ​មិនបាន​ទៅធ្វើជា​ពិធីការនី​ការប្រគំ​តន្ត្រី​រាត្រី​ណាត់ជួប​នៅ កំបូល ចោមចៅ​ទេ​»​។​

 

​ថ្វីត្បិតតែ​មានការ​បញ្ជា​ក់​ពី​សាមីខ្លួន​កញ្ញា ណូ​ម័​រ ថា​ជា​ឈុត​សម្តែង​កាយវិកា​ខារ៉ាអូខេ បទ​ថ្មី​របស់លោក ឆាយ វីរៈ​យុទ្ធ យ៉ាងនេះ​ក៏ពិតមែន​តែ​រឿងរ៉ាវ​នេះ​បន្ត​ការ​បែកធ្លាយ​កាន់តែខ្លាំង បង្ក​ជា​រឿង​យល់ច្រឡំ និង​មានការ​រិះគន់​លើ​តារា​ប្រុស​-​ស្រី​ទាំង​២​ដួង​នេះ​យ៉ាង​ចាស់ដៃ​ដែល​នាំ​ឲ្យ​ប៉ះ ពាល់​កិត្តិយស​របស់លោក ឆាយ វីរៈ​យុទ្ធ ទៀតផង​។​

 

​កញ្ញា ណូ​ម័​រ បាន​បញ្ជាក់ថា តាមពិត​នាង​ខ្ញុំ​គ្រាន់តែ​ចង់​បញ្ចា​ក់ថា ថ្ងៃនេះ​មិនបាន​ទៅធ្វើជា​ពិធីការនី​ទេ​ព្រោះ​រវល់​ជាប់​ថត​បទ​ថ្មី​បង​យុទ្ធ ប៉ុន្តែ​ពេលដែល​នាង​ខ្ញុំ​បង្ហោះ​ទៅក្នុង​ហ្វេ​ស​ប៊ុ​ក ស្រាប់តែ​មិត្តៗ​ចែករំលែក​រូបភាព​នឹង​អក្សរ​ទាំងនោះ​ឡើង​ផ្អើល​ហ្វេ​ស​ប៊ុ​ក រហូតដល់​ថ្នាក់​បងៗ​សារពត៌មាន​ចុះ​ព័ត៌មាន ចុះ​កាសែត​ទៀត ហេតុនេះ​ធ្វើអោយប៉ះពាល់​កិត្តិយស​បង​យុទ្ធ ព្រោះតែ​ការលេង​សើច​ខ្វះ​ការពិចារណា​របស់ខ្ញុំ​ដោយ​អ​ចេតនា ។​

 

​តារា​សម្តែង​ស្រី​រូប​ស្រស់​កញ្ញា ណូ​ម័​រ បាន​បន្ថែមថា ទោះបី​បង យុទ្ធ គាត់​មិន​ប្រកាន់ ប៉ុន្តែ​នាង​ខ្ញុំ​ក៏​មិនអាច​នៅ​ស្ងៀម​បានដែរ នាង​ខ្ញុំ​ជា​អ្នក​ខុស នាង​ខ្ញុំ​ត្រូវតែមាន​ទំនួញ​ខុសត្រូវ​។ អរគុណ​ចំពោះ​ការស្រលាញ់​រាប់អាន​របស់​ពុក​ម៉ែ​បងប្អូន​ទាំង​ក្នុង​នឹង​ក្រៅ​ហ្វេ​ស​ប៊ុ​ក ដោយ​ក្តី​គោរព​ពី​នាង​ខ្ញុំ NoMore៕

ករណី​ដែល​តារាចម្រៀង ឆាយ វីរៈ​យុទ្ធ​ចាប់រំលោភ កញ្ញា ណូ​ម័​រ ត្រូវ​លាតត្រដាង​

ករណី​ដែល​តារាចម្រៀង ឆាយ វីរៈ​យុទ្ធ​ចាប់រំលោភ កញ្ញា ណូ​ម័​រ ត្រូវ​លាតត្រដាង​