អាណិត​នារី​វ័យ​ក្មេង​ម្នាក់​នេះ​​ណាស់​! ប្រើ​​ប្រាស់​​គ្រឿង​ញៀន​រហូត​ខូច​សតិ​(​​​មាន​វីដេអូ)

ខេត្តស្វាយរៀង៖ ក្រុមការងារវិទ្យុ ABC កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៦ ម្សិលមិញនេះ បានចុះទៅនាំនារីវ័យជាង២០ឆ្នាំម្នាក់ ត្រូវឪពុកម្ដាយនិងសាច់ញាតិ ចាប់ដាក់ច្រវាក់ជើង ដោយសារតែរូបនាងបានប្រើប្រាស់គ្រឿងញៀនហួសកម្រិត ក្លាយជាមនុស្សមានសតិអារម្មណ៍មិនល្អ(ឆ្កួត) ដើម្បីយកមកជួយព្យាបាល។
ប្រភពព័ត៌មាន បានឲ្យដឹងថា នារីញៀនថ្នាំរហូតមានសតិមិនល្អ(ឆ្កួត) ខាងលើនេះ មានឈ្មោះ ឃួន ស៊ីនឿន អាយុជាង២០ឆ្នាំ ត្រូវបានចាប់ដាក់ច្រវាក់ជើងដេកផ្ទាល់ដីក្រោមផ្ទះ ស្ថិតនៅភូមិខ្នុរខាងជើង ឃុំស្វាយអង្គ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង៕

ប្រភព៖ kqube

  • អាណិត​នារី​វ័យ​ក្មេង​ម្នាក់​នេះ​​ណាស់​! ប្រើ​​ប្រាស់​​គ្រឿង​ញៀន​រហូត​ខូច​សតិ​(​​​មាន​វីដេអូ)已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/06/28  Category:កំសាន្ត
Tags: