ស្រ្តីម្នាក់ដែលសម្រាលកូនតាមផ្លូវកាលពីយប់មិញ បានរួចផុតពីគ្រោះថ្នាក់ទាំងម្តាយនិងកូន

ភ្នំពេញ៖ បន្ទាប់ពីមានការភ្ញាក់ផ្អើលរឿងករណី ស្រ្តីម្នាក់ ដែលសម្រាលកូនតាមផ្លូវកាលពីវេលាម៉ោង១១និង៤៥នាទីយប់ ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៦ នៅតាមដងផ្លូវ ស្ថិតនៅចំណុចផ្លូវសហព័ន្ធរុស្សី មុខវិមានសន្តិភាព សង្កាត់ស្រះចក ខណ្ឌដូនពេញ រហូតមកដល់ព្រឹកថ្ងៃ២៨ ខែមិថុនា គឺពួកគាត់បានឆ្លងរួចផុតពីគ្រោះថ្នាក់ ទាំងម្តាយ និងកូន ដោយមានសុខភាពទាំងអស់គ្នា ក្រោយពីមានការយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យកាលម៉ែត ។

ស្រ្តីដែលឆ្លងទន្លេតាមផ្លូវនោះ ឈ្មោះ នេត ស៊ុនណារី អាយុ២៥ឆ្នាំ មានប្តីឈ្មោះសំ លី អាយុ២៧ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅផ្ទះជួល ភូមិដើមគរ សង្កាត់ជ្រាយចង្វា ខណ្ឌជ្រាយចង្វា ។ស្រ្តីជាម្តាយបានឲ្យដឹងថា កូនដែលកើតតាមផ្លូវនេះ គឺជាកូនស្រីមានទំងន់៣គីឡូក្រាម មានសុខភាពល្អ និងជាកូនទី២របស់ពួកគាត់ ចំណែកកូនទី១ ភេទស្រី ដែលហើយមានអាយុ៤ឆ្នាំ ។

ស្រី្តជាម្តាយបានបន្តទៀតថា មុនពេលសម្រាលកូនស្រីលើកទី២នេះ កាលពី២-៣ខែមុនគាត់បានរអិលដួលអុកគូទនៅក្នុងបន្ទប់ទឹក ខណៈដែលគាត់ពពោះរយៈពេល៧ ក្រោយពេលដួលមកគាត់តែងតែឈឺពោះ ចុកពោះ លុះដល់ថ្ងៃខាងលើ អ្នកជិតខាងនិយាយថា ប្រហែលជាគាត់ឈឺពោះកើតកូន គាត់ក៏បានឲ្យប្តីរបស់គាត់ជូនទៅមន្ទីរពេទ្យសម្ភព ក្រុង ដែលស្ថិតនៅសង្កាត់វល់វង់ ខណ្ឌ៧មករា ដោយហៅម៉ូតូឌុបជិះ និងប្តីបានអង្គុយឱបពីក្រោយ លុះជិះមកដល់ចំណុចមុខវិមានសន្តិភាព ស្រាប់ស្រ្តីរូបនោះចុកពោះខ្លាំងពេក ក៏ឈប់ម៉ូតូកើតកូនតាមផ្លូវ បង្កឲ្យមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ ដែលធ្វើដំណើរតាមផ្លូវនាំគ្នាមើល និងជួយទូរស័ព្ទហៅរថយន្តសាមុយរបស់មន្ទីរពេទ្យកាលម៉ែត ដឹកយកទៅសង្គ្រោះផងដែរ ។

បន្ទាប់ពីរថយន្តសាមុយមកដល់គឺស្រ្តីរូបនោះបានបង្កើតកូនបានបន្តិចហើយ គឺចេញក្បាល ហើយក្រុមគ្រូពេទ្យបានលើកដាក់រថយន្តសាមុយយកមកបង្កើតនៅមន្ទីរពេទ្យដោយជោគជ័យ មិនប៉ះពាល់ដល់សុខភាពម្តាយ និងកូននោះទេ ។

បច្ចុប្បន្នស្រ្តី និងកូនកំពុងសម្រាកនៅក្នុងបន្ទប់លេខ៨២១៣ ជាន់ទី២ នៃមន្ទីរពេទ្យកាលម៉ែត ៕

ស្រ្តីម្នាក់ដែលសម្រាលកូនតាមផ្លូវកាលពីយប់មិញ បានរួចផុតពីគ្រោះថ្នាក់ទាំងម្តាយនិងកូន ស្រ្តីម្នាក់ដែលសម្រាលកូនតាមផ្លូវកាលពីយប់មិញ បានរួចផុតពីគ្រោះថ្នាក់ទាំងម្តាយនិងកូន ស្រ្តីម្នាក់ដែលសម្រាលកូនតាមផ្លូវកាលពីយប់មិញ បានរួចផុតពីគ្រោះថ្នាក់ទាំងម្តាយនិងកូន ស្រ្តីម្នាក់ដែលសម្រាលកូនតាមផ្លូវកាលពីយប់មិញ បានរួចផុតពីគ្រោះថ្នាក់ទាំងម្តាយនិងកូន

ប្រភព៖ nokorwatnews

  • ស្រ្តីម្នាក់ដែលសម្រាលកូនតាមផ្លូវកាលពីយប់មិញ បានរួចផុតពីគ្រោះថ្នាក់ទាំងម្តាយនិងកូន已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/06/28  Category:កំសាន្ត
Tags: