អធិការបតីអាល្លឺម៉ង់ ព្រមានថា នឹងមានប្រទេស៥ទៀតអាចចាកចេញពីអឺរ៉ុប

អធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel បានព្រមានថា នឹងមានប្រទេស៥ទៀត ដើរតាមកន្លងអង់គ្លេស ទទួលឥទ្ធិពលពី Domino Brexit អាចនឹងបោះឆ្នោតចាកចេញពីអីរ៉ុបបន្តទៀត ។នៅពេលនេះ មេដឹកនាំគណបក្សបដិវត្តន៍ប្រជាជនបារាំង លោកស្រី Masrine Le Pen បានសន្យាថា នឹងបោះឆ្នោតប្រជាមតិស្តីពីការ ត្រូវចាកចេញពីសហគមន៍អឺរ៉ុបឬក៏បន្តនៅទៀត។ ប្រសិនបើលោកស្រីជាប់ឆ្នោតជាប្រធានាធិបតីនៅការបោះឆ្នោតឆ្នាំក្រោយនោះ លោកស្រីនឹងជម្រុញឲ្យមានការបោះឆ្នោតចាកចេញពីអឺរ៉ុបដូចប្រទេសអង់គ្លេស ។

ក្នុងពេលជាមួយគ្នានោះដែរ ប្រទេសហុល្លង់ ក៏បានឡើងគម្រោងចាកចេញពីអឺរ៉ុប ។ ជាមួយគ្នានោះអាល្លឺម៉ង់បង្ហាញការព្រួយបារម្ភយ៉ាងខ្លាំង ក្រោយពេលក្រសួងហិរញ្ញវត្ថុបានប្រកាសថា អាល្លឺម៉ង់ និងត្រូវចំណាយប្រាក់បន្ថែមរហូតដល់ទៅ២,៤៤ពាន់លានផោន ក្នុងមួយឆ្នាំសម្រាប់មូលនិធិអឺរ៉ុបក្រោយពេល អង់គ្លេសបានចាកចេញពីអឺរ៉ុបនោះ ។នៅពេលនេះ សហគមន៍អឺរ៉ុបកំពុងតែប្រឈមនឹងការបែកបាក់ដូចអ្វី ដែលមេដឹកនាំរុស្ស៊ីលោក វ៉្លាឌឺមៀ ពូទីនធ្លាប់បានលើកឡើងនាពេលកន្លងមក ។

ប្រធានាធិបតីបារាំង ប្រមុខរដ្ឋាភិបាលអាល្លឺម៉ង់ប្រធានសហភាពអឺរ៉ុបបានជួបពិភាក្សាគ្នា ខ្វាត់ខ្វែងតាមទូរស័ព្ទភ្លាមក្រោយពីបានឮសេចក្តីប្រកាសលទ្ធផលប្រជាមតិថា ពលរដ្ឋអង់គ្លេស បានបោះឆ្នោតចាកចេញពីអឺរ៉ុប ។ លោកហ្វ្រង់ស័រ ហូឡង់ បានអំពាវនាវឱ្យអឺរ៉ុបភ្ញាក់រួសរាន់ឡើងប្រឈមនឹងជម្រើសរបស់អង់គ្លេស ។ ចំណែកលោកស្រី ម៉ាក់កែល បានកោះប្រជុំប្រមុខដឹកនាំប្រទេសសំខាន់របស់អឺរ៉ុបទាំង៦ នៅទីក្រុងប៊ែរឡាំង នៅថ្ងៃសៅរ៍ទី ២៥ មិថុនា និងស្នើសុំឱ្យអឺរ៉ុបកុំសម្រេចចិត្តអ្វីលឿនពេក។

ពាក្យថា សោកស្តាយបានគ្រលាស់ចេញពីគ្រប់ប្រអប់មាត់របស់ថ្នាក់ដឹកនាំប្រទេសជាសមាជិកអឺរ៉ុបគ្រប់ៗរូប ។ លោកប្រធានាធិបតីបារាំង ហ្វ្រង់ស័រហូឡង់ បានធ្វើសុន្ទរកថាខ្លីមួយ ដើម្បីធានាអះអាងថា បារាំងនឹងធ្វើជាមេគំនិតដឹកនាំអឺរ៉ុបប្រឈមនឹងស្ថានការណ៍ដ៏ចុកចាប់ និងគួរឱ្យសោកស្តាយបំផុតដែលពលរដ្ឋអង់គ្លេសបានជ្រើសរើសដើរចេញពីសហភាព ។“អឺរ៉ុបមិនអាចធ្វើដូចមុនបានទៀតទេ !” ត្រូវផ្តុំការដឹកនាំទៅលើវិនិយោគ ដើម្បីកំណើន និងការងារ។នេះជាការគូសបញ្ជាក់បន្ថែមរបស់លោកហ្វ្រង់ស័រ ហូឡង់ដោយបានបង្ហើបទៀតថា អឺរ៉ុបត្រូវតែផ្តល់ចម្លើយចាំបាច់ដើម្បីគ្រប់គ្រងហានិភ័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុកុំឱ្យទីផ្សារធ្លាក់ក្នុងភាពវឹកវរយូរពេក។

ទន្ទឹមគ្នានេះដែរលោកប្រធានាធិបតីបារាំងបានអះអាងនឹងមានជំហរដាច់ខាតជាមួយក្រុងឡុងដ៍ ក្នុងសំណុំបែបបទចរចាដកអង់គ្លេសពីអឺរ៉ុបទៅតាមច្បាប់បើទោះបីជាបារាំងនៅតែបន្តធ្វើការជាមួយអង់គ្លេសក្នុងនាមជាមិត្តដ៏ជិតដិតក៏ដោយ។ចំណែកលោកស្រីប្រមុខរដ្ឋាភិបាលអាល្លឺម៉ង់បានចាត់ទុកជម្រើសរបស់ពលរដ្ឋអង់គ្លេសថាប្រៀបដូចការវាយមួយព្រនង់យ៉ាងដំណំលើអឺរ៉ុប។ ប៉ុន្តែក្រៅអំពីសម្តែងសោកស្តាយលោកស្រីបានសន្យាថា អឺរ៉ុបរំពឹងលើសមត្ថភាពរបស់សមាជិកទាំង២៧និងមិនទាញសន្និដ្ឋានអ្វីដោយគ្រាន់តែឃើញលទ្ធផលនៃធ្វើប្រជាមតិអង់គ្លេសមួយនេះឡើយ។

លោកស្រីមែរកិល បានកោះហៅប្រមុខដឹកនាំអឺរ៉ុបកំពូលៗ ដូចជាបារាំងអ៊ីតាលី ព្រមទាំងប្រធានក្រុមប្រឹក្សាអឺរ៉ុបមកជួបពិភាក្សាគ្នានៅថ្ងៃចន្ទទី ២៧មិថុនានៅទីក្រុងបែរឡាំងដើម្បីពិចារណានិងវិភាគវែកញែកដោយភាពស្ងប់ស្ងាត់ និងអត់ធ្មត់មុននឹងចេញសេចក្តីសម្រេចអ្វីមួយ។ប្រមុខការទូតប្រទេសជាស្ថាបនិកសហភាពអឺរ៉ុបទាំង៦ បារាំង អាល្លឺម៉ង់អ៊ីតាលី លុចសំបួរ ប៊ែលហ្សិក និងហូឡង់ត្រូវជួបប្រជុំគ្នាជាបន្ទាន់នៅបែរឡាំងនាថ្ងៃសៅរ៍នេះតែម្តង។

សូមបញ្ជាក់ថាប្រតិកម្ម បានធ្លាក់មកពីគ្រប់ទិសទីសម្តែងការសោកស្តាយនិងជូនពរឱ្យអឺរ៉ុបមានស្ថិរភាពនិងអង់គ្លេសឆ្លងអន្តរកាលបានដោយរលូន និងឆាប់រហ័ស ៕

អធិការបតីអាល្លឺម៉ង់ ព្រមានថា នឹងមានប្រទេស៥ទៀតអាចចាកចេញពីអឺរ៉ុប

ប្រភព៖ nokorwatnews

  • អធិការបតីអាល្លឺម៉ង់ ព្រមានថា នឹងមានប្រទេស៥ទៀតអាចចាកចេញពីអឺរ៉ុប已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/06/28  Category:កំសាន្ត
Tags: