រសៀល​​នេះ វ៉ាន់ នីឡា ចេញមុខ​ស្រែក​រក​យុត្តិធម៌​

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា កញ្ញា​វ៉ា​ន់ នី​ឡា ជា​តារាចម្រៀង​ស្រី​ម្នាក់​ ដែល​បាន​ជួប​ព្យុះ​ភ្លៀង​នា​ពេល​កន្លង​មក ពាក់ព័ន្ធ​រឿង​បែកធ្លាយ​រូប​អាក្រាត​របស់​នាង​តាម​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក ដែលមាន​គេលួចយក​ទៅ​បង្ហោះ​ ធ្វើ​​ឱ្យ​អ្នក​គាំទ្រ​ជា​ច្រើន​មានការ​ភ្ញាក់ផ្អើលយ៉ាងខ្លាំង​ ។

ជាក់ស្តែង នា​រសៀល​ថ្ងៃ​ទី​២៨ មិថុនា ២០១៦ នេះ គេ​​ឃើញ​វត្តមាន​របស់​កញ្ញា​វ៉ា​ន់ នី​ឡា ចុះ​ទៅ​យក​ញត្តិ​គាំទ្រដែល​មាន​ការ​ផ្តិត​មេដៃ​ពី​​សិល្បករ សិល្ប​ការិនី​ជា​ច្រើន​ដែល​គាំទ្ររូប​​នាង​ទៅ​ដាក់​ក្នុង​ក្រសួង​វប្បធម៌ ដើម្បី​រក​យុត្តិធម៌ និង​ថ្កោលទោស​ទៅ​លើ​អ្នក​ដែល​យក​រូប​នាង​ទៅ​បង្ហោះ ។

ការ​បង្ហាញខ្លួន​របស់​នាង គឺ​បាន​បញ្ជាក់​ពី​ភាព​ក្លាហានមួយ ដែល​​ហ៊ាន​ប្រឈម​ជាមួយ​​និង​សង្គម​ឡើង​​វិញ បន្ទាប់​ពី​នាង​លាក់​មុខ​មួយ​រ​យៈ​ហើយនោះ​ ដែល​កន្លង​មក គឺ​នាង​មិន​បាន​ចេញ​មុខ​ក្នុង​សិល្បៈ​នោះ​ទេ ក្រៅពី​សកម្មភាព​មនុស្សធម៌ ។ កញ្ញា​វ៉ា​ន់ នី​ឡា ​​បង្ហាញខ្លួន​នា​រសៀល​ថ្ងៃ​ដដែល​នេះ គឺ​ដើម្បី​ចង់​ដឹង​ថា តើ​ខាង​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​នឹង​ចាត់វិធានការ​បែប​ណា ដើម្បី​​​រក​យុត្តិធម៌​ឱ្យ​នាង ​។