អគ្គិភ័យ​កំពុង​ឆាបឆេះ​ផ្ទះ​ជាច្រើន​ខ្នង​នៅ​ជាប់​ស្ថានីយ​បូម​ទឹក​បឹងទំពុន(មានវីដេអូ)

ភ្នំពេញ​​ ៖​ នៅ​វេលា​ម៉ោង​១៤​និង​១០​នាទី​រសៀល​ថ្ងៃ​ទី​២៨ ខែ​មិថុនា ឆ្នាំ​២០១៦​នេះ អគ្គិភ័យ​បាន​និង​កំពុង​ឆាបឆេះ​ផ្ទះ​ស្ដុក​អេតចាយ​មួយកន្លែង​យ៉ាង​សន្ធោសន្ធៅ​នៅ​ជាប់​ស្ថានីយ​បូម​ទឹក​បឹងទំពុន ភូមិ​ត្នោតជ្រុំ ៣ សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ។

បើ​តាម​សេចក្ដី​រាយការណ៍​ជំហាន​ដំបូង​នោះ ​​គិត​មក​ត្រឹម​ម៉ោង​២​និង​៣៥​នាទី​រសៀល​នេះ ​អគ្គិភ័យ​បាន​លេប​ត្របាក់​ផ្ទះ​ជាប់ៗ​គ្នា ​អស់​ជិត៣០​ខ្នង​ហើយ ​ហើយ​រថយន្ត​ពន្លត់​អគ្គិភ័យ​ក៏​កំពុង​អន្តរាគមន៍​ផងដែរ។

សេចក្ដី​រាយការណ៍​ដដែល​បាន​បន្ត​ថា ​ការ​ឆេះ​នោះ​គឺ​ចាប់ផ្ដើម​ឆេះ​ពី​ខាង​ក្រោម​ផ្ទះ​ថ្ម​ ហើយក៏​រាលដាល​ជា​បន្តបន្ទាប់​អស់ជិត​​៣០​ខ្នង​តែម្ដង។ រហូត​មក​ដល់​ពេល​នេះ​រថយន្ត​ពន្លត់​អគ្គិភ័យ​កំពុង​អន្តរាគមន៍​គ្រប់គ្រង​ស្ថានការណ៍​បាន​៨០​ភាគរយ​ហើយ។

បើតាមសេចក្ដី​រាយការណ៍​ចុង​ក្រោយ​បញ្ជាក់​ថា ​ទីតាំង​កើតហេតុ​នោះ ​ស្ថិត​នៅ​ក្នុង​អង្គការ ​ជួប​ជាតា​រាសី ដោយ​អង្គការ​នេះ​បាន​ជួល​ដី​ពី​គេ​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ ដែល​ជួប​ការ​លំបាក​ មក​តាំងទី​លំនៅ។ ទីតាំង​នេះ​ស្ថិត​ក្នុង​ភូមិ​ត្នោតជ្រុំ​៣ សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ។ ចំពោះ​​ផ្ទះ​នៅ​ក្នុង​ទីតាំង​អង្គការ​ជួល​សម្រាប់​ឲ្យ​ប្រជាពលរដ្ឋ​តាំង​ទី​លំនៅ​នេះ ​មាន​ចំនួន​៣៣​ខ្នង ​ឆេះ​អស់​ ចំនួន​៣០​ខ្នង​ផ្ទះ ​ហើយ​ពេល​នេះ​​រថយន្ត​ពន្លត់​អគ្គិភ័យ​កំពុង​អន្តរាគមន៍​បន្ថែម​ទៀត។ តួលេខ និងចំនួនខូចខាតពិតប្រាកដយ៉ាងណានោះយើងនឹងផ្សាយជូននៅពេលក្រោយ៕