​ទម្លាប់​ញ៉ាំ​អាហារ​មិនចេះ​ធា​ត់ របស់​ជនជាតិ​ជប៉ុន ត្រូវបាន​បែកធ្លាយ​

​ទម្លាប់​ញ៉ាំ​អាហារ​មិនចេះ​ធា​ត់ របស់​ជនជាតិ​ជប៉ុន ត្រូវបាន​បែកធ្លាយ​


​ទម្លាប់​ញ៉ាំ​អាហារ​មិនចេះ​ធា​ត់ របស់​ជនជាតិ​ជប៉ុន ត្រូវបាន​បែកធ្លាយ​

​ការ​ធាត់​ជ្រុល គឺជា​បញ្ហា​ថ្នាក់ជាតិ​មួយ​ប្រភេទ ក្នុង​សហរដ្ឋអាមេរិក ព្រោះតែ​មាន​អត្រា​ប្រជាជន​អាមេរិក​ប្រមាណ ៣០ ភាគរយ​ហើយ ដែល​មាន​ជំងឺ​ធាត់​ជ្រុល​នេះ​។ ការ​ធាត់​ជ្រុល​នេះដែរ គឺជា​មូលហេតុ​មួយ ដែល​នាំឲ្យ​មាន​វិបត្តិ​សុខភាព​សារធា​ណៈ​ខ្លាំងក្លា​។

​ផ្ទុយទៅវិញ ការ​ធាត់​ជ្រុល​ក្នុង​ប្រទេស​ជប៉ុន បែរជា​មិនមាន​ច្រើន​ទៅវិញ គឺ​ប្រមាណ​តែ ៣,៥ ភាគរយ​ប៉ុណ្ណោះ នៃ​ប្រជាជន​ជប៉ុន​ទាំងអស់​។ អ្នកស្រាវជ្រាវ​បាន​រកឃើញ នូវ​គន្លឹះ​សំខាន់ៗ​ខុសៗ​គ្នា​ជា​ច្រើន​នៅក្នុង​របប​អាហារ និង​ទម្លាប់​ញ៉ាំ​អាហារ​របស់​ជនជាតិ​ជប៉ុន​នោះ ហើយ​ឃើញ​ថា ខុស​គ្នា​ដាច់​នឹង​ប្រជាជន​អាមេរិក​។ តើ​ទម្លាប់​ទាំងអស់នោះ​មាន​អ្វី​ខ្លះ​ទៅ​?

ប្រជាជន​ជប៉ុន​ញ៉ាំ​អាហារ​ដែល​ប្រើ​ចាន​តូចៗ​
មូលហេតុ​មួយ ដែល​ធ្វើឲ្យ​ប្រជាជន​ជប៉ុន មាន​មនុស្ស​ធាត់​តិច​នោះ គឺ​ដោយសារតែ​ពួកគេ ញ៉ាំ​អាហារ​ប្រើ​ចាន​តូចៗ​។ ក្រៅពី​នេះ​អាហារ​ជប៉ុន​ធម្មតាៗ គឺ​មាន​ចំនួន​តិច​ជាង​អាហារ​ស្តង់ដារ របស់​ជនជាតិ​អាមេរិក​ខ្លាំងណាស់​។ ជនជាតិ​ជប៉ុន ក៏​មិនសូវ​ញ៉ាំ​អាហារ​សម្រន់​អ្វី​ច្រើន​ដែរ​។

ជនជាតិ​ជប៉ុន​ញ៉ាំ​បន្លែ និង​អាហារ​មាន​ជាតិ​ខ្លាញ់​ទាប ដែល​សុទ្ធតែ​មាន​គុណភាព​ល្អ​
ជនជាតិ​ជប៉ុន មិន​ត្រឹមតែ​ញ៉ាំ​អាហារ ដោយ​ប្រើ​ចាន​តូចៗ​ទេ តែ​អាហារ​ដែល​ពួកគេ​ញ៉ាំ​នោះ គឺ​មាន​ជាតិ​ខ្លាញ់​ទាប​។ ជាធម្មតា ពួកគេ​តែង​ញ៉ាំ​បន្លែ អាហារ​សមុទ្រ អង្ករ​សម្រូប និង​ស៊ុប​ច្រើនៗ និង​កម្រ​ញ៉ាំ​សាច់​ក្រហម​ណាស់​។

ជនជាតិ​ជប៉ុន ញ៉ាំ​ទឹក​តិច​ក្នុងពេល​ញ៉ាំ​អាហារ​
ប្រជាជន​ជប៉ុន តែងតែ​មិន​ញ៉ាំ​ទឹក​អ្វី​ទាំងអស់ ក្នុងពេល​ញ៉ាំ​អាហារ​មួយ​ពេលៗ​។ ផ្ទុយទៅវិញ អាហារ​របស់​ពួកគេ​នោះ បែរជា​មាន​ផ្លែឈើ បន្លែ និង​ស៊ុប ដែល​អាច​ផ្តល់​ជាតិ​ទឹក​ច្រើន ដល់​តម្រូវការ​ពួកគេ​ទៅវិញ​។ អ្នកស្រាវជ្រាវ​បាន​រកឃើញថា ជនជាតិ​ជប៉ុន​ជឿថា ការ​ញ៉ាំ​ទឹក​ក្នុងពេល​ញ៉ាំ​អាហារ អាច​រំខាន​ដល់​ការរំលាយ​អាហារ​បាន ហើយ​រឿង​នេះ​ក៏​ទទួលស្គាល់ ដោយ​អ្នកវិទ្យាសាស្ត្រ​ដែរ ព្រោះថា​ទឹកនឹង​រំខាន​ដល់​អាស៊ីត​របស់​ក្រពះ ដែល​អាច​ប៉ះពាល់ ដល់​ការរំលាយ​អាហារ​មែន​។

ជនជាតិ​ជប៉ុន មាន​ភាព​សកម្ម​ខាង​រាងកាយ​ច្រើន​
ប្រជាជន​ជប៉ុន គឺ​មាន​ភាព​សកម្ម​ខ្លាំង​ណាស់​នៅពេល​ថ្ងៃ​។ ជាក់​ស្តែក ជនជាតិ​ជប៉ុន​ភាគច្រើន គឺ​ពឹងផ្អែក​ទៅលើ​ការដឹកជញ្ជូន​សាធារណៈ ជាង​យាន្ត​ជំនិះ​ខ្លួនឯង ដូច្នេះ ពួកគេ​ត្រូវការ​ចំណាយពេល​យូរ​ក្នុង​ការដើរ និង​ជិះ​កង់ នៅពេល​ចង់​ធ្វើដំណើរ​ទៅ​ណា​មក​ណា​។

សរុបសេចក្តី​មក អាថ៌កំបាំង​នៃ​ការទប់ស្កាត់​ភាព ធាត់​ជ្រុល​របស់​ប្រជាជន​ជប៉ុន ពិតជា​អស្ចារ្យ​ណាស់ ហើយ​បើសិនជា​យើង ប្រៀបធៀប​នឹង​ការរស់នៅ របស់​ប្រជាជន​អាមេរិក​ទៀត​នោះ គឺ​ខុស​គ្នា​ស្ទើរតែ​ទាំងស្រុង​។ យ៉ាងណាមិញ បើសិន​ជា​ប្រជាជន​ខ្មែរ​យើង អាច​អនុវត្ត​តាម​វិញ នោះ​យើង​ពិតជា​មិន​ងាយ​ឈឺ ហើយ​មិន​ចេះ​ធាត់​បាន​ទៀត ព្រោះ​ទម្លាប់​ទាំងអស់​ខាងលើ​នេះ គឺ​ងាយស្រួល​នឹង​អនុវត្ត​តាម​ខ្លាំងណាស់​៕

អត្ថបទ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី28 
មិថុនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។