​ចេះ​តែ​ឈឺ​នៅ​កណ្តៀតក្អម អាច​បណ្តាលមកពី​អ្វី​ទៅ​?

​ចេះ​តែ​ឈឺ​នៅ​កណ្តៀតក្អម អាច​បណ្តាលមកពី​អ្វី​ទៅ​?


​ចេះ​តែ​ឈឺ​នៅ​កណ្តៀតក្អម អាច​បណ្តាលមកពី​អ្វី​ទៅ​?

​ការឈឺ​នៅ​តំបន់​កណ្តៀតក្អម ច្រើន​តែ​កើត​ឡើង​តែ​ម្ខាង​ប៉ុណ្ណោះ​។ ភាគច្រើន ការឈឺចាប់​បែបនេះ អាច​ដោយសារ​តែ​បញ្ហា​នៅ​តម្រងនោម​។ រឿងនេះ​នឹង​ក្លាយទៅជា​ការពិត បើសិនជា​មាន​សញ្ញា​រួមផ្សំ​បន្ថែម​ដូចជា កន្ទួល​លើ​ស្បែក ក្តៅខ្លួន ក្អួតចង្អោរ ទល់​លាមក រាក​រូស ឈឺ​ពេល​នោម និង​មាន​ឈាម​ក្នុង​ទឹកនោម​។​

​យ៉ាងណាមិញ មាន​ជំងឺ​ច្រើន​ផ្សេងៗ​ទៀត ដែល​អាច​ឲ្យ​ឈឺ​នៅ​តំបន់​កណ្តៀតក្អម​នេះដែរ​។ យក​ល្អ អ្នក​គួរតែ​ទៅ​ពិគ្រោះ ជាមួយ​គ្រូពេទ្យ​ភា្ល​មៗ​បើសិនជា​ការ​មិន​ស្រួល​នេះ កើតឡើង​ជាប់​រហូត ឬ​កាន់តែ​ធ្ងន់ធ្ងរ​ជាង​មុន និង​បង្ក​ជាការ​ញ័រ​ទ្រូង ស្រេកទឹក​ខ្លាំង ស្ងួត​មាត់ ទឹកនោម​ខាប់ និង​នោម​តិច​។

ខាងក្រោម​នេះ គឺ​ជា​ជំងឺ​មួយចំនួន ដែល​ច្រើនតែ​ធ្វើឲ្យមាន បញ្ហា​ឈឺ​នៅ​កណ្តៀតក្អម​ដែរ ៖

  • ​គ្រួស​ក្នុង​តម្រង​នោម​
  • ​ជំងឺ​គីស​ច្រើន​គ្រាប់​ក្នុង​តម្រងនោម​
  • ​ជំងឺ​រលាក​បំពង់​បង្ហូរ​ចេញពី​តម្រង​នោម​
  • ​ជំងឺ​ស្ទះ​បំពង់​បង្ហូរ​ចេញ​ទី​តម្រង​នោម​
  • ​ការបង្ក​រោគ​នៅ​ផ្លូវទឹក​ម៉ូត​
  • ​ជំងឺមហារីក​តម្រងនោម​
  • ​ជំងឺ​លើស​ជាតិ​កាល់ស្យូម​ក្នុង​ឈាម​
  • ​ជំងឺ​ឆ្អឹងខ្ចី​ក្នុង​សន្លាក់​ឆ្អឹងជំនី
  • ​ជំងឺ​រលាក​ខ្នែងពោះវៀន​ស្រួចស្រាវ​
  • ​ជំងឺ​រើម​
  • ​ជំងឺមហារីក​ក្នុង​ប្រព័ន្ធ​ទឹករងៃ​៕

អត្ថបទ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី28 
មិថុនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

  • ​ចេះ​តែ​ឈឺ​នៅ​កណ្តៀតក្អម អាច​បណ្តាលមកពី​អ្វី​ទៅ​?已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/06/28  Category:ជំងឺទូទៅ
Tags: