ក្រុមហ៊ុន​ចិន​បង្ហាញ​ផ្ទះ​វីឡា 3D មួយ​ខ្នង ប្រើ​ពេល​សង់​តែ​៤៥​ថ្ងៃ​

ក្រុម​ហ៊ុន​មួយ​របស់​ប្រទេស​ចិន​​ថ្មី​​​ៗ​នេះ​បាន​បង្ហាញ​​​ផ្ទះ​​មួយ​ខ្នង​ដែល​​បង្កើត​ឡើង​ដោយ​ម៉ាស៊ីន​ព្រីន 3D ។​

 

ក្រុមហ៊ុន​ចិន​បង្ហាញ​ផ្ទះ​វីឡា 3D មួយ​ខ្នង ប្រើ​ពេល​សង់​តែ​៤៥​ថ្ងៃ​

តាម​សារព័ត៌មាន​ Daily Mail អ្នក​ជំនាញ​បច្ចេកទេស​​​នៃ​ក្រុមហ៊ុន  Beijing Huashang Tengda  បាន​រៀប​ចំ​បង្កើត​គេហដ្ឋាន​ 3D នោះ​ឡើង​ក្នុង​សង្កាត់​ តុងហ្ស៊ូ​ នៃ​ទី​ក្រុង​ប៉េកាំង​ប្រទេស​ចិន​ដោយ​ចំណាយ​ពេល​ត្រឹម​តែ​៤៥​ថ្ងៃ​ដើម្បី​សង់​រួច​រាល់​ជា​ស្ថាពរ។

 

មុន​នឹង​សង់​ផ្ទះ​វីឡា 3D នោះ​ឡើង​បាន គេ​ត្រូវ​​បោះពុម្ព​​​គ្រោង​ផ្ទះ​ធំ​ៗ​តាម​បំណែក​រួច​ផ្គុំ​ចូល​គ្នា​។ ពេល​នេះ​ផ្ទះ​3Dពីរ​ជាន់​ ​ទំហំ ៣៩៩,៩ ម៉ែត្រ​ការ៉េ ជញ្ជាំង​កម្រាស់​២,៤​ម៉ែត្រ បាន​សង់​រួច​រាល់​ជា​ស្ថាពរ​ហើយ តែ​តម្លៃ​ខាង​ក្រុមហ៊ុន​មិន​បាន​បញ្ជាក់​​ឲ្យ​ដឹង​នោះ​ទេ។

 

ក្រុមហ៊ុន​ចិន​បង្ហាញ​ផ្ទះ​វីឡា 3D មួយ​ខ្នង ប្រើ​ពេល​សង់​តែ​៤៥​ថ្ងៃ​

 

តាម​​សារព័ត៌មាន​ចិន Zol របាយការណ៍​ថ្មី​ៗ​បាន​បង្ហាញ​ថា សំណង់​អគារ​នៅ​ប្រទេស​ចិន​​ដែល​ប្រើ​ប្រាស់​ដោយ​បច្ចេកវិទ្យា​3D បាន​កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់ ដោយ​សារ​តែ​ការ​​​បច្ចេកទេស​នោះ​បាន​ជួយ​កាត់​បន្ថយ​​ចំណាយ​ថ្លៃ​ដើម​ឲ្យ​នៅ​ទាប៕

ក្រុមហ៊ុន​ចិន​បង្ហាញ​ផ្ទះ​វីឡា 3D មួយ​ខ្នង ប្រើ​ពេល​សង់​តែ​៤៥​ថ្ងៃ​
ក្រុមហ៊ុន​ចិន​បង្ហាញ​ផ្ទះ​វីឡា 3D មួយ​ខ្នង ប្រើ​ពេល​សង់​តែ​៤៥​ថ្ងៃ​
ក្រុមហ៊ុន​ចិន​បង្ហាញ​ផ្ទះ​វីឡា 3D មួយ​ខ្នង ប្រើ​ពេល​សង់​តែ​៤៥​ថ្ងៃ​
ក្រុមហ៊ុន​ចិន​បង្ហាញ​ផ្ទះ​វីឡា 3D មួយ​ខ្នង ប្រើ​ពេល​សង់​តែ​៤៥​ថ្ងៃ​

 

ចុចអាន៖  ពិភព​លោក​ទៅ​ជា​យ៉ាង​ណា​នៅ​ឆ្នាំ​ ២០៣៦?

 

ប្រែ​សម្រួល៖មាន រតនា
ប្រភព៖ dailymail​​​