“I Act Conference” ជំរុញ​ឲ្យ​យុវជន​ចូល​រួម​ក្នុង​សកម្មភាព​សង្គម

យុវជន​២៥​នាក់​ មក​ពី​សកល​វិទ្យាល័យ​ផ្សេង​គ្នា បាន​ចូល​រួម​ក្នុង​កម្មវិធី “I Act Conference”​ កាល​ពី​ថ្ងៃ​ទី​១២ ខែ​មិថុនា កន្លង​ទៅ នៅ Impact Hub Phnom Penh។​

 

“I Act Conference” ជំរុញ​ឲ្យ​យុវជន​ចូល​រួម​ក្នុង​សកម្មភាព​សង្គម

 

នៅ​ក្នុង​កម្មវិធី​នេះ​ក៏​មាន​ការ​ចូលរួម​ពី​សំណាក់​វាគ្មិន​ដែល​មាន​បទ​ពិសោធ​ដោយ​ផ្អែក​ទៅ​លើ​ប្រធាន​បទ​ទាក់​ទង​ទៅ​នឹង​ផ្នត់​គំនិត​សំខាន់ៗ​ ដែល​ធ្វើ​ឲ្យ​យុវជន​ក្លាយ​ជា​ពលរដ្ឋ​ល្អ​ ប្រកប​ទៅ​ដោយ​សុចរិត​ភាព (A Peaceful Mindset) សហគ្រិន​ភាព​ (Social​ Entrepreneurs) និង​សក្តានុពល​របស់​យុវជន​ក្នុង​ការ​ចូលរួម​អភិវឌ្ឍ​សង្គម (Youth Potentiality in Social Development)។​

 

បន្ថែម​ពី​នេះ​ទៅ​ទៀត​ក៏​មាន​ការ​ពិភាក្សា​ជា​ក្រុម​ទៅ​លើ​បញ្ហា​មួយ​ចំនួន​ដែល​កើត​មាន​នៅ​ក្នុង​ប្រទេស​កម្ពុជា ដោយ​ឲ្យ​ក្រុម​នីមួយៗ​លើក​ឡើង​ពី​មូលហេតុ ផល​ប៉ះពាល់ ក៏​ដូច​ជា​ដំណោះ​ស្រាយ​ទៅ​លើ​បញ្ហា​ទាំង​នោះ ហើយ​ប្រធានបទ​ដែល​ក្រុម​យុវជន​​បាន​លើក​ឡើង​មាន​ដូច​ជា​ បញ្ហា​បរិស្ថាន បង្គន់​អនាម័យ ភាព​មិន​ស្មើគ្នា​ក្នុង​ការ​ចូលរួម​របស់​ស្រ្តី(សិស្ស​ស្រី)នៅ​ក្នុង​វិស័យ​អប់រំ កម្រិត​នៃ​ការ​ចូលរួម​របស់​យុវជន-ល-។

 

“I Act Conference” ជំរុញ​ឲ្យ​យុវជន​ចូល​រួម​ក្នុង​សកម្មភាព​សង្គម

 

ការ​បង្កើត​កម្មវិធី​នេះ​ឡើង​ដោយ​សារ​ការ​មើល​ឃើញ​ពី​សក្តានុពល​របស់​យុវជន​ក្នុង​ការ​ចូល​រួម​អភិវឌ្ឈ​សង្គម​ជាតិ​ឲ្យ​មាន​ភាព​កាន់​តែ​រីក​ចម្រើន​ថែម​ទៀត លើស​ពី​នេះ​ទៅ​ទៀត​គឺ​ចង់​ជំរុញ​ឲ្យពួក​គាត់​ចូល​រួម​នៅ​ក្នុង​សកម្មភាព​សង្គម ដូច​ជា​ការងារ​ស្ម័គ្រ​ចិត្ត​ជា​ដើម​ក្នុង​ការ​បំពេញ​នូវ​តួនាទី​ជា​ពលរដ្ឋ​ល្អ​នៅ​ក្នុង​សង្គម៕

 

អត្ថបទៈ ដៃគូ​សហការ