១០​ប្រទេស​ដែល​ផ្ដន្ទា​ទោស​​​​ធ្ងន់ធ្ងរ​បំផុត​​​​​​សម្រាប់​​ករណី​​ចាប់​រំលោភ​

ការ​រំលោភ​បំពាន​ផ្លូវភេទ​ត្រូវ​​ចាត់​ទុក​ជា​បទ​ល្មើស​​ហិង្សា​មួយ​នៅ​បណ្ដា​ប្រទេស​​ជា​ច្រើន​ ដោយ​ត្រូវ​ទទួល​​ផ្ដន្ទា​​ទោស​មិន​អាច​លើក​លែង​បាន។ តាម​រយៈ​វិបសាយ សិង្ហបុរី Stomp បាន​បង្ហាញ​ពី​ច្បាប់​កាត់​ទោស​របស់​ប្រទេស​មួយ​ចំនួន​ទាក់​ទង​នឹង​​​បទ​ល្មើស​រំលោភ៖ ​​

 

១០​ប្រទេស​ដែល​ផ្ដន្ទា​ទោស​​​​ធ្ងន់ធ្ងរ​បំផុត​​​​​​សម្រាប់​​ករណី​​ចាប់​រំលោភ​

 

១. ប្រទេស​ចិន

សម្រាប់​ប្រទេស​ប្រកាន់​​របប​កុម្មុយនិស្ត​​មួយ​នេះ ការ​កាត់​ទោស​លើ​​ជន​ប្រព្រឹត្ត​បទ​ល្មើស​​​ទាក់​ទង​ករណី​រំលោភ​​​​​ នឹង​​ត្រូវ​មាន​ទោស​ប្រហារ​ជីវិត​ ឬ​ក្រៀវ​ប្រដាប់​​ភេទ​ចោល​។

 

១០​ប្រទេស​ដែល​ផ្ដន្ទា​ទោស​​​​ធ្ងន់ធ្ងរ​បំផុត​​​​​​សម្រាប់​​ករណី​​ចាប់​រំលោភ​

 

២. ប្រទេស​អ៊ីរ៉ង់​

អ្នក​ទោស​ពី​បទ​រំលោភ នឹង​ត្រូវ​ព្យួរ​ក​​ ឬ​បាញ់​សម្លាប់​ចំពោះ​មុខ​សាធារណ​ជន​។

 

១០​ប្រទេស​ដែល​ផ្ដន្ទា​ទោស​​​​ធ្ងន់ធ្ងរ​បំផុត​​​​​​សម្រាប់​​ករណី​​ចាប់​រំលោភ​

 

 

៣. ប្រទេស​អាហ្វហ្គានីស្ថាន​

ការ​សង​ជំងឺ​ចិត្ត​​​នឹង​ត្រូវ​ផ្ដល់​ឲ្យ​ជន​រង​គ្រោះ​រយៈ​ពេល​៤​ថ្ងៃ​ក្រោយ​​ដោយ​ការ​​ប្រហារ​ជីវិត​​ជន​ល្មើស​ដោយ​​​ការ​បាញ់​នឹង​កាំភ្លើង​។

 

៤. ប្រទេស​បារាំង​

ជន​ល្មើស​នឹង​ត្រូវ​ទទួល​ទណ្ឌកម្ម​​ជាប់​ពន្ធនាគារ​រយៈ​ពេល​១៥​ឆ្នាំ​ ក្នុង​ករណី​គេ​រក​ឃើញ​​បទ​រំលោភ​មាន​ស្ថាន​ទម្ងន់​ខ្លាំង​​នឹង​ត្រូវ​ជាប់​ពន្ធនាគារ​ពី​៣០​ឆ្នាំ ឬ​រហូត​អស់​មួយ​ជីវិត។

 

៥. ប្រទេស​កូរ៉េ​ខាង​ជើង​

​ចំពោះ​ប្រទេស​​​កាន់​លទ្ធិ​ផ្តាច់​​ការ​មួយ​នេះ ក្នុង​​ករណី​មាន​បទ​​ល្មើស​រំលោភ​កើត​ឡើង ការ​ដាក់​ទោស​លើ​ជន​ល្មើស​នឹង​ត្រូវ​ទទួល​ទោស​ប្រហារ​ជីវិត​ដោយ​ត្រូវ​​ក្រុម​ទាហាន​បាញ់​​ចំ​ក្បាល។

 

៦. ប្រទេស​រុស្ស៊ី​

សម្រាប់​ប្រទេស​រុស្ស៊ី ជន​ល្មើស​នឹង​ត្រូវ​​​ជាប់​គុក​រយៈ​ពេល​បី​ឆ្នាំ​ឡើង​ រហូត​ដល់​៣០​ឆ្នាំ​​ ដោយ​ផ្អែក​លើ​ការ​ធ្វើ​ទុក​​បុក​ម្នេញ​លើ​ជន​រង​គ្រោះ។

 

៧. ប្រទេស​​ន័រវែស

នៅ​ក្នុង​ប្រទេស​ន័រវែស​ ជន​ល្មើស​នឹង​ត្រូវ​ជាប់​​ពន្ធនាគារ​រយៈ​ពេល​ពី​ ៤​ទៅ​១៥​ឆ្នាំ អាស្រ័យ​លើ​ស្ថានភាព​​​ទម្ងន់​ទោស​​​​។

 

៨. សហរដ្ឋអាមេរិក

សហរដ្ឋអាមេរិក​មាន​​​ចំណាត់​ការ​ច្បាប់​ពីរ​ចំពោះ​ជន​ល្មើស គឺ​ច្បាប់​សហព័ន្ធ និង​ច្បាប់​​រដ្ឋ​។ ក្នុង​ករណី​​បទ​ល្មើស​​រំលោភ​ត្រូវ​បាន​ចាត់​​ក្នុង​ករណី​ច្បាប់​សហព័ន្ធ​ ជន​ល្មើស​នឹង​ត្រូវ​​ពិន័យ​ជាប់​ពន្ធនាគារ​​រយៈ​ពេល​៣០​ឆ្នាំ។ ករណី​បទ​ល្មើស​​​ក្នុង​ច្បាប់​រដ្ឋ​​គឺ​នឹង​រង​​ទណ្ឌកម្ម​ពិន័យ​តាម​ច្បាប់​របស់​រដ្ឋ​នី​មួយ​ៗ​នៃ​​សហរដ្ឋអាមេរិក។

 

៩. ប្រទេស​ឥណ្ឌា

ប្រទេស​ឥណ្ឌា​បាន​បង្កើន​ទណ្ឌកម្ម​លើ​បទ​ល្មើស​​រំលោភ​កាន់​តែ​​ខ្លាំង​​​បន្ទាប់​ពី​​វិសោធនកម្ម​ច្បាប់​ក្នុង​ឆ្នាំ​២០១៣។ ជន​ល្មើស​​​​នឹង​ត្រូវ​ជាប់​ពន្ធនាគារ​រយៈ​ពេល​១៤​ឆ្នាំ ឬ​ករណី​ធ្ងន់ធ្ងរ​នឹង​ត្រូវ​ផ្ដន្ទាទោស​ដោយ​​ការ​ព្យួរ​ក។

​​

១០. ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត

ករណី​មនុស្ស​ណា​ម្នាក់​​ត្រូវ​គេ​រក​ឃើញ​ថា​ប្រព្រឹត្ត​បទ​​ល្មើស​ទាក់​ទង​នឹង​ការ​រំលោភ​ នៅ​​អារ៉ាប៊ីសាអ៊ូឌីត បុគ្គល​នោះ​នឹង​ត្រូវ​​កាត់​ទោស​ប្រហារ​ជីវិត​​បង្ហាញ​ជា​សាធារណ៕

 

ចុចអាន៖  វីរនារី​ស្រស់​ស្អាត​ផ្ដាច់​ជីវិត​ខ្លួន​ឯង ព្រោះ​ខ្លាច​ពួក ​IS ​​រំលោភ

 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ stomp ​​​
​​​​