ស្រាបៀរ លីអូ ចែក​រង្វាន់​ដល់​អ្នក​ឈ្នះ​ក្នុង​កម្មវិធី គាស់​ភ្លាម ឈ្នះ​ភ្លែត

ស្រាបៀរ លីអូ ទើប​តែ​បាន​ប្រគល់​រង្វាន់​ម៉ូតូ និង​ទូរសព្ទ iPhone 6s ដល់​អ្នក​ឈ្នះ​រង្វាន់​នៅ​ក្នុង​កម្មវិធី គាស់​ភ្លាម ឈ្នះ​ភ្លែត របស់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​២៦-មិថុនា តាម​រយៈ​កម្មវិធី LEO Beer Surprise ដែល​ចូល​រួម​ដោយ​លោក ព្រាប សុវណ្ណ ប្រធាន​គ្រប់គ្រង​ទីផ្សារ​ក្រុមហ៊ុន ស្រាបៀរ លីអូ និង​ទស្សនិកជន​ជា​សាក្សី​ច្រើន​នាក់​នៅ​ក្នុង​ស្ទូឌីយោ។ អ្នក​ឈ្នះ​រង្វាន់​ម៉ូតូ Honda Dream និង​ទូរសព្ទ iPhone 6s មក​ពី​បណ្ដា​ខេត្ត​ជិត​ឆ្ងាយ​ទូទាំង​ប្រទេស។

 

ស្រាបៀរ លីអូ ចែក​រង្វាន់​ដល់​អ្នក​ឈ្នះ​ក្នុង​កម្មវិធី គាស់​ភ្លាម ឈ្នះ​ភ្លែត

 

លោក វ៉ាន់ឌី ដែល​ជា​អ្នក​ឈ្នះ​រង្វាន់​ម៉ូតូ​ម្នាក់ បាន​ប្រាប់​ថា “ខ្ញុំ​ពិតជា​ភ្ញាក់​ផ្អើល​ខ្លាំង​សម្រាប់​ការ​ឈ្នះ​រង្វាន់​នេះ…ខ្ញុំ​ធ្លាប់​តែ​ឃើញ​គេ​ឈ្នះ ហើយ​ឥឡូវ​គឺ​ដល់​វេន​ខ្ញុំ។ ខ្ញុំ​គិត​ចង់​បាន​ម៉ូតូ​ម៉ាក​ថ្មី​នេះ​ជា​យូរ​មក​ហើយ ព្រោះ​ម៉ូតូ​ជិះ​រាល់ថ្ងៃ​វា​ចាស់​ណាស់​ទៅ​ហើយ។ ខ្ញុំ​ពិត​ជា​សប្បាយ​ចិត្ត​ខ្លាំង​ណាស់​ដែល​ខ្ញុំ​អាច​ទទួល​បាន​វា​នៅ​ពេល​នេះ។ ខ្ញុំ​សូម​អរគុណ​ដល់​ក្រុមហ៊ុន​ស្រាបៀរ លីអូ ដែល​បាន​បង្កើត​កម្មវិធី​ដ៏​ភ្ញាក់​ផ្អើល​នេះ”។

 

ការ​ប្រគល់​រង្វាន់​សម្រាប់​សប្តាហ៍មុន​ រួម​មាន ម៉ូតូ​ហុងដា​ឌ្រីម​ស៊េរី ២០១៦ ចំនួន ៩ គ្រឿង និង iPhone 6s ចំនួន ២​គ្រឿង។

 

អតិថិជន​ស្រាបៀរ លីអូ នៅ​តែ​មាន​ឱកាស​ឈ្នះ​ក្នុង​កម្មវិធី គាស់​ភ្លាម ឈ្នះ​ភ្លែត នៅ​ទូទាំង​ប្រទេស ដែល​កម្មវិធី​នឹង​ចាប់​ផ្ដើម​រហូត​ដល់​ដំណាច់​ឆ្នាំ ២០១៦ នេះ។ អ្នក​គ្រាន់​តែ​គាស់​ក្រវិល​កំប៉ុង និង​គម្រប​ដប​ស្រាបៀរ លីអូ រួច​ស្វែង​រក​មើល​រង្វាន់​ដើម្បី​មាន​ឱកាស​ឈ្នះ​រង្វាន់​រថយន្ត Mazda Pick-Up ម៉ូតូ Honda Dream 2016 ទូរទស្សន៍​ទំហំ ៣២ អ៊ីញ រង្វាន់​ទឹក​ប្រាក់ ១០០០ ដុល្លារ ទូរសព្ទ iPhone 6s និង​រង្វាន់​ជា​ច្រើន​ទៀត។ អ្នកឈ្នះ​បន្ទាប់​អាច​ជា​អ្នក ព្រោះ​ភាព​អស្ចារ្យ​អាច​កើត​ឡើង​គ្រប់​ពេល​ជាមួយ​ស្រាបៀរ លីអូ៕

 

ស្រាបៀរ លីអូ ចែក​រង្វាន់​ដល់​អ្នក​ឈ្នះ​ក្នុង​កម្មវិធី គាស់​ភ្លាម ឈ្នះ​ភ្លែត

 

ស្រាបៀរ លីអូ ចែក​រង្វាន់​ដល់​អ្នក​ឈ្នះ​ក្នុង​កម្មវិធី គាស់​ភ្លាម ឈ្នះ​ភ្លែត

 

ស្រាបៀរ លីអូ ចែក​រង្វាន់​ដល់​អ្នក​ឈ្នះ​ក្នុង​កម្មវិធី គាស់​ភ្លាម ឈ្នះ​ភ្លែត

 

អត្ថបទ៖ ពាណិជ្ជកម្ម