Rooney ​ថា​មិន​ចូល​និវត្តន៍​ទេ ទោះ​អង់គ្លេស​ធ្លាក់​ពី​ Euro

Wayne Rooney ​ប្រធាន​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស បាន​លើក​ឡើង​​ថា​ ខ្លួន​​​នឹង​មិន​ទាន់​ចូល​និវត្តន៍​ពី​ក្រុម​ជម្រើស​ជាតិ​ទេ ទោះ​បី​អង់គ្លេស ធ្លាក់​​ចេញ​ពី​ Euro 2016 យ៉ាង​អាម៉ាស់ ក្រោយ​ចាញ់​ក្រុម​ទើប​ឡើង​លេង​ Euro លើក​ដំបូង​អ៊ីស្លង់ ២-១ នៅ​វគ្គ​១៦​ក្រុម កាល​ពី​យប់​មិញ​ក៏​ដោយ។

 

Rooney ​ថា​មិន​ចូល​និវត្តន៍​ទេ ទោះ​អង់គ្លេស​ធ្លាក់​ពី​ Euro

Wayne Rooney ​ប្រធាន​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស

 

ក្រោយ​ចាញ់​អ៊ីស្លង់ ​គ្រូ​បង្វឹក​អង់គ្លេស​​លោក​ Roy Hodgson បាន​ប្រកាស​លាលែង​ពី​តំណែង​ភ្លាមៗ ប៉ុន្តែ​សម្រាប់​ Rooney ​ដែល​ដូរ​ចេញ​នៅ​ចុង​ម៉ោង ដោយសារ​បង្ហាញ​ទម្រង់​លេង​ពុំ​សូវ​បាន​ល្អ​យប់​មិញ បាន​បញ្ជាក់​ថា​ ខ្លួន​ពុំ​ទាន់​មាន​គម្រោង​ចូល​និវត្តន៍​ឡើយ និង​រង់ចាំ​ធ្វើ​ការ​ជាមួយ​គ្រូ​បង្វឹក​ថ្មី​ទៀត។

 

“វា​ពិត​ជា​ខក​ចិត្ត​ខ្លាំង​ណាស់​យប់​នេះ ប៉ុន្តែ​ខ្ញុំ​ពេញ​ចិត្ត​ និង​រីករាយ​បំផុត​ ដែល​បាន​លេង​ឲ្យ​ក្រុម​អង់គ្លេស។ ខ្ញុំ​ចាប់អារម្មណ៍ ​ចង់​ឃើញ​គ្រូ​បង្វឹក​ថ្មី​បន្ត​ទៀត។ បើ​ខ្ញុំ​​បាន​ជាប់​ឈ្មោះ​ជាប់​ឈ្មោះ​ជម្រើស​ជាតិ​ ប្រាកដ​ណាស់​ខ្ញុំ​នឹង​នៅ​ទីនោះ​ទៀត។ យើង​ដឹង​ថា អ្នកគាំទ្រ​របស់​យើង​​ខក​ចិត្ត​ សោកសៅ និង​ខឹង​ ព្រោះ​ពួកគេ​​មើល​ឃើញ​ថា យើង​លេង​មិន​បាន​ល្អ​គ្រប់​គ្រាន់​យប់​នេះ។ វា​ពិត​ជា​គួរ​ឲ្យ​ខ្មាសអៀន​ណាស់ ដែល​ត្រូវ​ធ្លាក់​ដូច​​នេះ។ យើង​បាន​ព្យាយាម​ហើយ ប៉ុន្តែ​វា​មិន​គ្រប់​គ្រាន់”។

 

Rooney ​ថា​មិន​ចូល​និវត្តន៍​ទេ ទោះ​អង់គ្លេស​ធ្លាក់​ពី​ Euro

 

​តោ​កំណាច​អង់គ្លេស ​បាន​​ឡើង​លេង​នៅ​​ Euro ៩​សម័យ​កាល​ហើយ ប៉ុន្តែ​មិន​ដែល​បាន​ឈ្នះ​ពាន​រង្វាន់​នេះ​ទេ ដោយ​បាន​ត្រឹម​​ចំណាត់​ថ្នាក់​លេខ​៣​ម្ដង កាល​ឆ្នាំ​១៩៦៨ និង​​ឡើង​ដល់​វគ្គ​៤​ក្រុម​ចុង​ក្រោយ​ម្ដង កាល​ឆ្នាំ​១៩៩៦ ខណៈ​ដែល​ឆ្នាំ​នេះ​​ប្រធាន​ក្រុម​ Rooney សង្ឃឹម​ថា​ នឹង​ជួយ​អង់គ្លេស​លើក​ពាន​ជា​លើក​ដំបូង​ឲ្យ​បាន ក៏​​បែរ​ជា​ធ្លាក់​ត្រឹម​​យប់​មិញ​ថែម​ទៀត៕​​

 

Rooney ​ថា​មិន​ចូល​និវត្តន៍​ទេ ទោះ​អង់គ្លេស​ធ្លាក់​ពី​ Euro

 

Rooney ​ថា​មិន​ចូល​និវត្តន៍​ទេ ទោះ​អង់គ្លេស​ធ្លាក់​ពី​ Euro

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ mirror