សិស្ស​ចិត្តខ្លាំង​! គ្រាន់តែ​រឿប​កំ​ប៉ិច​កំប៉ុក​ជាមួយ​គ្រូ ហ៊ាន​ធ្វើអត្តឃាត​គ្មាន​ស្រណោះ​ឪពុកម្តាយ​ខំ​ចិញ្ចឹម​

សិស្សានុសិស្ស និងគ្រូៗនៅឯសាលារៀនមួយកន្លែងក្នុងប្រទេសចិន បានមានការភ្ញាក់ផ្អើលជាខ្លាំង ព្រោះតែមិននឹកស្មានថា កូនសិស្សម្នាក់ហ៊ានបញ្ចប់ជីវិតខ្លួនឯង ដោយសារតែរឿងកំប៉ិចកំប៉ុកមួយ ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា សិស្សសាលាបឋមសិក្សាម្នាក់នៅ Hunan បានលោតធ្វើអត្តឃាតខ្លួនឯង ក្រោយកើតជម្លោះជាមួយគ្រូរបស់គាត់ អំពីរឿងរៀបចំប្លង់តុនៅក្នុងថ្នាក់រៀន ។

វីដេអូឃ្លីបនៃហេតុការណ៍ដែលបានកើតឡើងនៅសាលាបឋមសិក្សាខេត្ត Loudi បង្ហាញឲ្យក្មេងប្រុសម្នាក់អង្គុយនៅតុរបស់ខ្លួន និងចាក់ចេញពីក្នុងថ្នាក់ និងបន្ទាប់ក្រោយមក ក៏ត្រូវបានឃើញធ្លាក់នៅលើកម្រាលខាងក្រៅអគារសាលារៀនតែម្តង ។

ក្រោយឃើញហេតុការណ៍ដូច្នោះ ក្មេងប្រុសរូបនោះដែលមានឈ្មោះថា Xiao Wu អាយុ ១២ ឆ្នាំ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្បែរសាលាផងដែរ, ប៉ុន្តែ ជាអកុសល បានស្លាប់ពេលបញ្ជូនមកដល់មន្ទីរពេទ្យ ។

គ្រូម្នាក់និយាយថា សិស្សទាំងអស់កំពុងរៀបចំសម្រាប់កម្មពិធីបញ្ចប់ការសិក្សារបស់ពួកគេ ដែលនឹងត្រូវបានកំណត់ធ្វើឡើងនៅថ្ងៃស្អែក ។

Wu ដែលពុំពេញចិត្តនឹងការរៀបចំមួយចំនួន សម្រាប់កម្មពិធីនេះ, រៀបចំតុទាំងអស់ឡើងវិញនៅក្នុងថ្នាក់រៀនមួយថ្ងៃមុន ។ ទោះជាយ៉ាងណា អ្នកគ្រូរបស់គាត់មិនពេញចិត្តវិធីដែល Wu រៀបចំតុឡើងវិញនេះទេ ដូច្នេះ អ្នកគ្រូនោះ ក៏បានបញ្ជាឲ្យសិស្សដាក់តុត្រលប់ទៅកាន់ទីតាំងធម្មតាវិញ ។

ខណៈពេលដែលសិស្សទាំងអស់ កំពុងធ្វើតាមបទបញ្ជារបស់អ្នកគ្រូ, Wu បែរជាចចេសចូលអង្គុយក្នុងកៅអីរបស់គាត់ និងចាប់ផ្តើមស្រែកយំ ។ ទោះជាយ៉ាងណា អ្នកគ្រូមិនអើពើនឹង Wu ហើយនាងបន្តទៅមុខជាមួយមេរៀនផ្សេងៗនៅពេលថ្ងៃ ។

Wu ភ្លាមៗនោះ បានចាកចេញពីក្នុងថ្នាក់ និងឡើងពីលើបង្កាន់ដៃការពារ នៅជាន់ទី៤នៃអគារសាលារៀន និងលោតធ្វើអត្តឃាតតែម្តង ៕

សិស្ស​ចិត្តខ្លាំង​! គ្រាន់តែ​រឿប​កំ​ប៉ិច​កំប៉ុក​ជាមួយ​គ្រូ ហ៊ាន​ធ្វើអត្តឃាត​គ្មាន​ស្រណោះ​ឪពុកម្តាយ​ខំ​ចិញ្ចឹម​ សិស្ស​ចិត្តខ្លាំង​! គ្រាន់តែ​រឿប​កំ​ប៉ិច​កំប៉ុក​ជាមួយ​គ្រូ ហ៊ាន​ធ្វើអត្តឃាត​គ្មាន​ស្រណោះ​ឪពុកម្តាយ​ខំ​ចិញ្ចឹម​