សូម្បី​តែតោ​ក៏ត្រូវ​ជាប់គុក​…១​ជីវិត​ដែរ​!

តោ៣ក្បាលនៅសួនឧស្យានជាតិ Gir រដ្ឋ Gujarat ប្រទេសឥណ្ឌា បានត្រូវកាត់ទោសឲ្យជាប់គុក១ជីវិត ក្រោយពេលអជ្ញាធរស៊ើបបញ្ជាក់ឃើញថា ពួកវាបានស៊ីសាច់មនុស្ស ។

មុននោះ អជ្ញាធរទទួលបានព័ត៌មានថា មានមនុស្សយ៉ាងតិច ៣ នាក់ បានត្រូវក្រុមតោវាយលុកនៅអំឡុងខែមេសា និងឧសភា។ តោទាំងអង់ក្នុងឧស្យាននេះទាំង ១៨ ក្បាល បានត្រូវ “ចាប់ខ្លួន” ធ្វើកោសល្យវិច្ច័យលាមក ហើយប៉ូលីសរកឃើញថា មានតោ ៣ ក្បាលស៊ីសាច់មនុស្ស (ឈ្មោល១ញី២) ។ តោទាំង៣ក្បាលនេះ បានត្រូវចាប់ញាត់បញ្ចូលទ្រុងនៅសួនសត្វ Sakkarbaug (ជាយក្រុង Junagadh, រដ្ឋ Gujarat) ដើម្បីបញ្ចៀសការកើតឡើងនូវហេតុការណ៍បែបនេះទៀត ប្រសិនបើយកវាទៅព្រលែងក្នុងសួនឧស្យានជាតិ Gir វិញ ។

ថ្មីៗនេះ ផ្តើមឡើងពីការគ្រប់គ្រងធូររលុង ជាហេតុធ្វើឲ្យតោមួយចំនួន នៅឧស្យានជាតិនេះចេញមកខាងក្រៅ ហើយធ្វើការវាយប្រហារមកលើពលរដ្ឋក្បែរនោះ ៕