Update: ផ្ទះប្រជាពលរដ្ឋជិត៣០ខ្នង នៅសង្កាត់បឹងទំពុន ខណ្ឌមានជ័យ ត្រូវអគ្គិភ័យបំផ្លាញគ្មានសល់

(ភ្នំពេញ)៖ ផ្ទះប្រជាពលរដ្ឋជិត៣០ខ្នង ស្ថិតនៅភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ត្រូវបានអគ្គិភ័យឆេះបំផ្លាញទាំងស្រុង នៅរសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៦នេះ ដោយមូលហេតុផ្តើមចេញពីការផ្ទុះធុងហ្គាស។

សេចក្តីរាយការណ៍ពីសមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា រថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង ត្រូវបានបញ្ជូនទៅកាន់កន្លែងកើតហេតុ ដើម្បីជួយអន្តរាគមន៍ បាញ់ពន្លត់អណ្តាតភ្លើងយ៉ាងសន្ធោសន្ធៅ ប៉ុន្តែមិនអាចគ្រប់គ្រងស្ថានការណ៍ភ្លាមៗនោះទេ រហូតភ្លើងបានឆេះជិត៣០ខ្នង ទើបការជួយអន្តរាគមន៍បានជោគជ័យ។

យ៉ាងណាក៏ដោយសមត្ថកិច្ច មិនទាន់បានបញ្ជាក់ពីទំហំ នៃការខូចខាតនៅឡើយទេ ដោយរង់ចាំការស្រង់ស្ថិតិសិន៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖ ជុំវិញករណីនេះ គួររំលឹកផងដែរថា មុននេះបន្តិច នៅវេលាម៉ោងប្រមាណ២៖១៥នាទីរសៀល ថ្ងៃទី២៨ ខែមិថុនា​ឆ្នាំ២០១៦នេះ  អគ្គិភ័យបាន និងកំពុងឆេះផ្ទះប្រជាពលរដ្ឋ ស្ថិតនៅភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ 

សេចក្តីរាយការណ៍ពីភ្នាក់ងារ Fresh News បានរាយការណ៍ថា នៅពេលនេះកម្លាំងអាជ្ញាធរ និងសមត្ថកិច្ច ព្រមទាំងរថយន្តពន្លត់អគ្គិភ័យ បានចេញជួយអន្តរាគមន៍ ហើយ៕

ហើយជាក់ស្តែងនោះនៃមូលហេតុនោះគឺបានដឹង ហើយដោយយោងតាមព័ត៌មានខាងលើ ។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត