ភាព​ចលាចល​នៅ​ក្រុមហ៊ុន​ផលិត​ប្រេង​ធំ​ជាងគេ​មួយ ធ្វើ​ឱ្យ​តម្លៃ​ប្រេង​កើនឡើង

ប្រទេស​វ៉េ​ណេ​ស៊ុ​យ​អេ​ឡា ៖ តម្លៃ​ប្រេង​បាន​កើនឡើង​ជាង​៨០%​ចាប់តាំងពី​ខែកុម្ភៈ​មក នោះ ក៏​ព្រោះតែ​ការ​ឆាឆៅ​លើ​ការ​ផ្គត់ផ្គង់​ប្រេង​លើស​ការ​រំពឹង​ទុក ។ ប៉ុន្តែ​ទីផ្សារ​នេះ​មិន​ទាន់​ខ្វះខាត​នៅឡើយ​ទេ ដែល​រំខាន​ដល់​សក្ដានុពល​នៃ​ការ​ផ្គត់ផ្គង់​របស់​ក្រុមហ៊ុន​ដទៃ ដោយ​អាច​ជំរុញ​ឱ្យ​តម្លៃ​ប្រេង​កើនឡើង​ថែម​ទៀត ។

យោង​តាម​ការ​ព្យាករ​របស់ Barclays នា​ពេល​ថ្មី​ៗ​នេះ​បានឱ្យ​ដឹង​ថា ការ​ផលិត​ប្រេង​នៅ​ប្រទេស​វ៉េ​ណេ​ស៊ុ​យ​អេ​ឡា អាច​នឹង​ធ្លាក់​ចុះ​កន្លះ​លាន​ធុង​ក្នុង​មួយ​ថ្ងៃ​នៅ​ឆ្នាំ​២០១៦​នេះ។ ការ​ផ្តាច់​អគ្គិសនី បញ្ហា​វិបត្តិ​ហិរញ្ញវត្ថុ កង្វះ​ការ​ថែទាំ និង​ការ​នាំ​ចូល​ប្រេង​សម្រាប់​ដំណើរការ ជាដើម​ចម​ធ្វើ​ឱ្យ​ធ្លាក់​ចុះ​កាន់តែ​ខ្លាំង​នៅ​ទ្វីបអាមេរិក​ខាងត្បូង ។ ការ​ផលិត​ប្រេង​នៅ​ប្រទេស​នេះ បាន​ខាតបង់​១២​ម៉ឺន​ធុង​ក្នុង​មួយ​ថ្ងៃ ដោយសារ​បញ្ហា​ការ​ផ្តាច់​ចរន្តអគ្គិសនី​មួយ​រយៈ ដែល​ជា​ការ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​បន្ថែម​លើ​ភាព​ថយ​ចុះ​ប្រចាំឆ្នាំ នេះ​ក៏​ព្រោះតែ​ការ​ចំណាយ​ថវិកា​តិចតួច​ក្នុង​វិស័យ​ប្រេង​របស់​ប្រទេស ។

យោង​តាម​ការ​វាយតម្លៃ​ពី​ក្រុមហ៊ុន​Moody’s នា​ពេល​ថ្មី​ៗ​នេះ បញ្ហា​វិបត្តិ​សេដ្ឋកិច្ច​កាន់តែ​អាច​ជំរុញ​ឱ្យ​ប្រទេស​វ៉េ​ណេ​ស៊ុ​យ​អេ​ឡា មិន​អាច​ដោះបំណុល​នៅ​ឆ្នាំ​នេះ​បាន​។ យ៉ាងណាមិញ ទីផ្សារ​ប្រេង​នេះ​មិន​ទាន់​កំណត់​តម្លៃ​ប្រេង​នៅឡើយ​ទេ ។

ប្រទេស​វ៉េ​ណេ​ស៊ុ​យ​អេ​ឡា ជា​កន្លែង​ផ្ទុក​ប្រេង​បម្រុង​ធំ​ជាងគេ​បង្អស់​ក្នុង​ពិភពលោក​។ ប្រេង​បម្រុង​ក្នុង​ប្រទេស​នេះ​ប្រមាណ​២៩៨​ប៊ី​លាន​ធុង មាន​ចំនួន​ច្រើន​ជាង​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត នៅ​ក្នុង​លក្ខខណ្ឌ​ទំហំ​បរិមាណ​នៃ​កន្លែង​ផលិត ។ អ្វី​ដែល​ខុស​ប្លែក​ពី​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត គឺថា​ប្រេង​ក្នុង​ប្រទេស​វ៉េ​ណេ​ស៊ុ​យ​អេ​ឡា ផលិត​ចេញ​ជា​ប្រេង​ធ្ងន់ ដែល​ទាមទារ​ឱ្យ​មានការ​វិនិយោគ និង​ដំណើរការ​ផលិត​ច្រើន​។ ភាព​កង្វះខាត​នៃ​ការ​វិនិយោគ និង​ថែទាំ​ក្នុង​ប្រទេស​ផលិត​ប្រេង​នេះ វ៉េ​ណេ​ស៊ុ​យ​អេ​ឡា​ក៏​បាន​កំពុង​ផលិត​ប្រេង​ស្រាល​ដែល​ជា​តម្រូវការ​ដើម្បី​ផលិត​ប្រេង​ធ្ងន់​ផង​ដែរ ។

វិបត្តិ​សេដ្ឋកិច្ច កង្វះ​ស្បៀងអាហារ និង​បញ្ហា​សេវា​សុខាភិបាល​ក្នុង​ប្រទេស ក៏​បាន​ប៉ះពាល់​តាម​រូបភាព​ផ្សេង​ៗ​ដល់​វិស័យ​ផលិត​ប្រេង​ផង​ដែរ ។ ឧស្សាហកម្ម​ប្រេង​ក្នុង​ប្រទេស​វ៉េ​ណេ​ស៊ុ​យ​អេ​ឡា កំពុង​ធ្លាក់​ចុះ​តាម​ផ្នែក​នីមួយ​ៗ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ការ​ថែទាំ​ជួប​ផលវិបាក ព្រមទាំង​បណ្តា​ក្រុមហ៊ុន​ផ្គត់ផ្គង់​ប្រេង​អន្តរជាតិ​ធំ​ៗ​មួយ​ចំនួន​ដកខ្លួន​ចេញពី​ប្រទេស​នេះ ក៏​កំពុង​គំរាមកំហែង​ទិន្នផល​ក្នុង​ប្រទេស​នេះ​ផង​ដែរ ។ វិបត្តិ​ទាំងនេះ​ក៏​ប៉ះពាល់​ទឹកចិត្ត​កម្មករ​ក្នុង​ប្រទេស​វ៉េ​ណេ​ស៊ុ​យ​អេ​ឡា ខណៈ​ប្រាក់​ឈ្នួល​របស់​ពួក​គេ​ត្រូវ​បាន​កាត់​បន្ថយ ។

មេដឹកនាំ​សហជីព​ក្នុង​តំបន់​ផលិត​ប្រេង Lake Maracaibo លោក Francisco Luna បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​កាលពី​ពាក់កណ្តាល​ខែមិថុនា​ថា ៖ « កម្មករ​ពុំ​មាន​អារម្មណ៍ល្អ​ក្នុង​ការ​ធ្វើការ​ទេ ។ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់តែ​អាក្រក់​ឡើង​ៗ ដោយ​កង្វះ​ការ​ថែទាំ និង​កង្វះ​ឧបករណ៍​បរិក្ខារ » ។

វ៉េ​ណេ​ស៊ុ​យ​អេ​ឡា​កំពុង​ខ្វះ​ធនធាន​ដែល​ប្រទេស​នេះ​ត្រូវ​ទូទាត់​ជាមួយ​ម្ចាស់បំណុល​។ រដ្ឋាភិបាល​ក៏​បាន​ផ្តល់​អាទិភាព​ក្នុង​កិច្ចប្រជុំ​ដោះស្រាយ​ការ​បង់ប្រាក់ ប៉ុន្តែ​វិបត្តិ​នេះ​ហាក់ដូចជា​ធ្ងន់ធ្ងរ​ពេក ទើប​វ៉េ​ណេ​ស៊ុ​យ​អេ​ឡា​សម្រេច​សុំ​ចិន​ចរចា ដើម្បី​ពន្យារពេល​ដោះស្រាយ​បំណុល ។

Barclays ដែល​ជា​ក្រុមហ៊ុន​ផ្ដល់​សេវា​ហិរញ្ញវត្ថុ និង​ធនាគារ​ចម្រុះ​របស់​អង់គ្លេស​មួយ​នេះ បាន​ដាក់​ចេញ​នូវ​សេណា​រី​យ៉ូ​មួយ​ចំនួន​ចំពោះ​វិស័យ​ផលិត​ប្រេង​នៅ​វ៉េ​ណេ​ស៊ុ​យ​អេ​ឡា​។ សេណា​រី​យ៉ូ​ដែល​អាក្រក់​បំផុត​នោះ គឺ​ការ​ខាតបង់​ផលិតភាព​ចំនួន​៥០​ម៉ឺន​ធុង​ក្នុង​មួយ​ថ្ងៃ​នៅ​ឆ្នាំ​២០១៦ ដែល​ធ្វើ​ឱ្យ​ផលិតភាព​សរុប​ធ្លាក់​ចុះ​១,៧​លាន​ធុង​ក្នុង​មួយ​ថ្ងៃ ។

Barclay បាន​កត់​សម្គាល់ថា បញ្ហា​នេះ​ផ្តល់​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ទៅ​លើ​តម្លៃ​ប្រេង​ទូ​ទាំង​ពិភពលោក ។ ទីផ្សារ​ប្រេង​មាន​តម្រូវការ​ច្រើន​ជាង​៥០​ម៉ឺន​ធុង​ក្នុង​មួយ​ថ្ងៃ មុន​ពេល​ភាព​ថមថយ​ក្នុង​ប្រទេស​កា​ណា​ដា និង​នី​ហ្សេ​រី​យ៉ា ។ បើ​ទោះបីជា​យើង​មិនដឹង​ពី​ពេលវេលា​ជាក់លាក់​ណាមួយ​ក្តី ក៏​ទីផ្សារ​ប្រេង​ជួប​បញ្ហា​តុល្យភាព​រួច​មក​ហើយ ។ ការ​ដំណើរ​ការ​ផលិត​ក្នុង​ប្រទេស​កា​ណា​ដា​ឡើង​វិញ​អាច​ទប់ស្កាត់​ការ​ឡើងថ្លៃ​បាន ប៉ុន្តែ​ការ​ធ្លាក់​ចុះ​ការ​ផលិត​ប្រេង​ដូច​នៅ​ប្រទេស​វ៉េ​ណេ​ស៊ុ​យ​អេ​ឡា អាច​ធ្វើ​ឱ្យ​ទីផ្សារ​ពិភពលោក​ជួប​ឱន​ភាព ។

អ្នកវិភាគ​នៅ Barclays លោក Michael Cohen បាន​និយាយ​ថា ៖ « អំឡុង​ពេល​ខែ​ក្នុង​រដូវក្តៅ យើង​នឹង​ឃើញ​ការ​ផលិត​មានការ​ធ្លាក់​ចុះ » ។

ការ​ធ្លាក់​ចុះ​ការ​ផលិត​ប្រេង​ក្នុង​ប្រទេស​វ៉េ​ណេ​ស៊ុ​យ​អេ​ឡា អាច​ធ្វើ​ឱ្យ​តម្លៃ​ប្រេង​ឡើងថ្លៃ​លឿន​ជាង​ការ​រំពឹង​ទុក ។ ទោះបីជា​ក្រុម​អ្នក​ព្យាករ​ដូច​ជា ធនាគារ​វិនិយោគ Golden Sachs យល់​ថា តម្លៃ​ប្រេង​កើនឡើង​តិចតួច​ក្នុង​រយៈពេល​ខ្លី​ខាង​មុខ ក៏​មជ្ឈដ្ឋាន​ទូទៅ​មិន​យល់​ស្រប​ដែរ​។ លោក Raymond James បាន​ព្យាករ​ក្នុង​ស​ប្តា​ហ៍​នេះ​ថា គម្រោង​៨០​ដុល្លារ​ក្នុង​មួយ​ធុង នឹង​ត្រូវ​បញ្ចប់​នៅ​ចុងឆ្នាំ​២០១៧ ។

ប្រសិនបើ​ប្រទេស​វ៉េ​ណេ​ស៊ុ​យ​អេ​ឡា​មិន​អាច​ទប់ស្កាត់​លំហូរ​វិបត្តិ​សេដ្ឋកិច្ច និង​នយោបាយ​ក្នុង​ឧស្សាហកម្ម​ផលិត​ប្រេង​បាន​ទេ នោះ​ការ​សន្និដ្ឋាន​របស់​ក្រុម​អ្នក​ព្យាករ​នៅ Raymond James ក្លាយជា​ការ​ពិត​ជាង​ការ​ព្យាករ​របស់ Golden Sachs ទៅ​ទៀត ៕